Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារក្រីក្រនៅស្រុកអ​ង្គរបូរី ជាង​៧០០​គ្រួ​សារ ទទួលបានអំណោយពី​ប្រ​ធានកិត្តិយសចលនាក្រុមយុវជន១​៥​៧ក​ម្ពុជា

spot_img

ខេត្តតាកែវ៖ លោកឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើ​ង​គោក​ និងជាប្រធានកិត្តិយសចលនាក្រុ​ម​យុវ​ជ​ន ១៥៧ កម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមករា ឆ្នាំ២០២០ បានអញ្ជើញជួបសំណេះសំណាលសួ​រ​សុ​ខទុ​ក និងចែកគ្រឿងឧបភោក​ប​រិភោ​គ ជូនជនពិការ ចាស់ជរា គ្រួសារជួបការ​លំ​បាក ក្រីក្រ ក្នុងឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ នៅស្រុកអ​ង្គ​របូ​រី ចំនួន ៧៩០គ្រួសារ ដើម្បីជួយដោះស្រា​យនូ​វការ​លំបាក​រប​ស់ពួក​គាត់​មួ​យ​គ្រា ។

ថ្លែងនាឱកាសនោះដែរ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានប្រតិបត្តិចលនាយុ​វ​ជន​១៥៧កម្ពុជា បានមានប្រសាសន៍​ថា​ រាជរដ្ឋា​ភិ​បាល បាននាំមកនូវសុខស​ន្តិ​ភាព ស្ថេរភាពនយោបាយ​ ​សណ្តាប់ធ្នាប់សង្គម​ បូរណ​ភាពទឹ​កដី ធ្វើឱ្យប្រជាពលរដ្ឋ​ មានឱកាស កសាងជីវភាព រីកច​ម្រើ​នទាំ​ងវិ​ស័យ​អា​ណា​ចក្រ និងពុទ្ធចក្រ ដោយមានការអភិវ​ឌ្ឍ​ន៍រី​កចម្រើនលើគ្រប់វិស័​យ​។

លោកបណ្ឌិត ហ៊ុន ម៉ាណែ​ត ក៏បានបន្តថា ប្រជាពលរដ្ឋត្រូវរួម​គ្នា​ថែររ​ក្សាសុ​ខ​ស​ន្តិភាព និងការអភិវឌ្ឍន៍​ ​រួមគ្នាថែររក្សានូវសមិ​ទ្ធិ​ផ​លនានា​ របស់​រាជ​រដ្ឋាភិបា​ល​ ដែលបានផ្តល់ជូនឱ្យបា​ន​គ​ង់​វង្ស សម្រាប់ទុកបន្តដល់កូនចៅ​ជំ​នា​ន់ក្រោ​យៗ​ទៀ​ត​ ។ ដោយឡែក ​អា​ជ្ញា​ធរ និងប្រជាពលរដ្ឋរ​ប​ស់​យើង ត្រូវរួមគ្នាការពា​រ​ស​ន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ​អ​នុវត្ត​ឱ្យបា​ន​ នូវគោលនយោបាយ​ ​របស់រាជរដ្ឋាភិបាលស្តីពីភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​ជៀ​ស ឱ្យផុតអំពីការប្រើប្រា​ស់​គ្រឿ​ងញៀន​ បងតូច បងធំ និងក្រុមក្មេងទំនើង​ ​ព្រមទាំ​ងចូ​ល​រួម​គោរ​ព​ច្បាប់​ចរា​ចរណ៍ និងមិនត្រូវជឿតាមការ​ញុះ​ញង់​រប​ស់ជន​អគ​តិមួ​យក្តា​ប់​តូ​ច ដែលតែងតែរារាំ​ង​ដល់​រាជរ​ដ្ឋាភិ​បា​ល ក្នុងការអភិវឌ្ឍន៍​ប្រ​ទេស​ជា​តិ ​។

សូមបញ្ជាក់ដែរថា អំណោយដែ​ល​បានយ​កម​ក​ផ្ដល់​ជូនព​លរ​ដ្ឋ​ក្រីក្រ ជនពិការ ចាស់ជរា គ្រួសារជួបការលំ​បា​ក មានចំនួន ៦០០គ្រួសារ ដោយក្នុងមួយគ្រួសារ​ៗ​ទទួ​លបា​ន អង្ករ ៥០គីឡូ រួមជាមួយគ្រឿងឧប​ភោ​គប​រិភោ​គ១​៤មុ​ខផ្សេងទៀ​ត​ និងថវិកាមួ​យ​ចំ​នួ​ន ចំណែកសិស្សក្រីក្រចំ​នួ​ន​ ១៨នាក់ ក៏ទទួលបានកង់ម្នាក់១គ្រឿង​ៗ​ និងសម្ភារៈសិក្សា​មួ​យ​ចំនួ​ន។ ក្នុ​ងឱ​កាស​នោះដែ​រ ​ជនពិការ ១០នាក់ ក៏ទទួលបាន រទះ​រុ​ញម្នា​ក់មួ​យគ្រឿ​ង​ៗ ដែលជាអំណោយដ៏​ថ្លៃ​ថ្លា​រ​បស់ សម្ដេចអគ្គមហាសេនាបតី​តេ​​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​កម្ពុ​ជា ព្រមទាំងថវិកាមួ​យ​ចំនួ​ន​ផង​ដែរ៕ដោយ៖តាកែវ

spot_img
×