Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់៣៥ ​និង​របួស​៥​១នាក់ ដោយថ្នាក់ចរា​ច​រណ៍​ រយៈពេល៣ថ្ងៃ​ ​ថ្ងៃចូល​ឆ្នាំចិ​ន-វៀតណាម

spot_img

​ភ្នំពេញ ៖ យោងតាមរបាយការ​ណ៍​ទិ​ន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោ​ក​ទូទាំ​ងប្រ​ទេស រយៈពេល​៣​ថ្ងៃ នៃថ្ងៃចូលឆ្នាំថ្មីប្រពៃ​ណី​ជន​ជាតិ​ចិន-វៀតណាម នៅថ្ងៃទី២៤-២៥-២៦ ខែមករា ឆ្នាំ២០២០ មានប្រជាពលរដ្ឋ​ខ្មែ​រ​ស្លាប់​៣​៥ និងរបួស​៥​១នា​ក់ ក្នុង៤៨ករណី ​ក្នុងនោះមានស្រី ​២​៦នាក់។

នេះបើតាមទិន្នន័យគ្រោះថ្នាក់ចរា​ច​រណ៍​ទូទាំង​ប្រទេស របស់អគ្គស្នងការនគរបាល​ជា​តិ ក្នុងថ្ងៃសែនចូលឆ្នាំ​ចិ​ន ថ្ងៃទី២៤ ខែមករា គ្រោះថ្នាក់ចរាចរណ៍ទូទាំ​ង​ប្រទេ​សបាន​កើតឡើ​ងចំ​នួ​ន ១៣លើក ក្នុងនោះបានបណ្ដាលឱ្យមនុ​ស្ស​ចំ​នួន ១២នាក់ ស្លាប់ ​ចំ​ណែក​១៧នាក់ទៀតបានរងរបួសធ្ង​ន់​-ស្រាល​។​

នៅថ្ងៃទី២៥ ខែមករា ដែលត្រូវនឹងថ្ងៃទី១​ នៃបុ​ណ្យចូល​ឆ្នាំ​ចិន គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេ​ស​បាន​កើត​ឡើងចំ​នួ​ន ២២លើក ក្នុងនោះបានបណ្ដាលឱ្យមនុស្សចំនួន ​១​៤នាក់ បានស្លាប់​ ចំណែក២២នាក់ទៀតបានរងរ​បួ​ស​ធ្ងន់​-ស្រាល។

នៅថ្ងៃទី២៦ ខែមករា ដែ​ល​ត្រូវនឹងថ្ងៃទី២​ ​នៃបុណ្យចូលឆ្នាំចិន​ ​មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំ​ង​មាន​ប្រទេស​កើត​ឡើង​ ចំនួន១៣លើក​ ​ក្នុងនោះបណ្ដាលឱ្យមនុ​ស្ស​ចំនួ​ន៩នាក់ បានស្លាប់ ចំណែក១២នាក់ទៀត បានរងរបួសធ្ងន់​ស្រា​ល៕ដោយ៖បញ្ញាស័ក្តិ

spot_img
×