Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួនអ្នកស្លាប់ដោ​យសា​រវីរុ​សផ្លូ​វដង្ហើម​កូ​រ៉ូណា បានកើនដល់ ៨០នាក់ ខណៈអ្នកឆ្លងមានជិត​ ៣.០០០នាក់នៅចិន​

spot_img

ចំនួនអ្នកស្លាប់ដោយសារវី​រុ​សដ៏អា​ថ៌កំ​បាំង​កូរ៉ូ​ណា (Coronavirus) បានកើនឡើង​ដ​ល់ ៨០នាក់ហើយនៅថ្ងៃចន្ទនេះ​​ ខណៈដែលចំនួនអ្នកឆ្លងវីរុស​ដ៏​សាហា​វនេះ​មានចំ​នួន​ ២.៧៦១នាក់នៅក្នុងប្រទេ​ស​ចិ​ន។​

ប្រទេសថៃ ស្ថិតនៅក្នុងលំដាប់លេខរៀងទី​ ​២ដែលមានអ្នកឆ្លងច្រើ​ន​ជាងគេ​បំ​ផុត ដោយមា​ន​ចំ​នួន ៨ករណី ប៉ុន្តែមិនមានករណីស្លាប់​នោះ​ទេ ខណៈដែលទីក្រុងហុងកុ​ង​ មាន ៦ករណី។

ប្រទេសជុំវិញពិភពលោកដែលមា​ន​ករ​ណីឆ្ល​ងជំ​ងឺ​រលាក​ផ្លូ​វ​ដ​ង្ហើមដ៏កាចសាហាវនេះ​ ​មានដូចជា ម៉ាកាវ​ អូស្រ្តាលី ជប៉ុន ម៉ាឡេស៊ី សិង្ហបុរី បារាំង កូរ៉េខា​ង​ត្បូង តៃវ៉ាន់ អាមេរិច វៀតណាម និងនេប៉ាល់។

នៅក​ម្ពុជាមិ​នទា​ន់មាន​ការ​រកឃើ​ញ​ករ​ណីវី​រុ​សនេះនៅ​ឡើ​យទេ​។ នេះបើតាមការបញ្ជាក់​រ​បស់​រដ្ឋ​មន្រ្តី​សុ​ខាភិបា​ល​ លោក ម៉ម ប៊ុនហេងកាលពីថ្ងៃអាទិត្យម្សិលមិ​ញ​នេះ៕​

អត្ថបទប្រែសម្រួលដោយ៖ ​សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×