Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចែក​ម៉ាស១​លាន ដោយឥតគិតថ្លៃ ​​​​ដល់​​ប្រ​ជាជ​ន នៅច្រកអន្តរជាតិ​ប៉ោយ​ប៉ែ​ត ដើម្បី​ពាក់​ការពារ​ជំងឺ​ផ្លូវ​​​ដង្ហើម Corona ​

spot_img

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៧ខែមករា​នេះ ​នៅច្រកអន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាន​ចែក​ម៉ាសដោយឥតគិតថ្លៃ( Free) ​១​លាន​ម៉ាស​​ដល់​​ប្រ​ជាជ​ន ។​ ​នៅច្រក​​ព្រំដែន​ប៉ោយប៉ែត មន្រ្តីជំនាញពាក់ព័ន្ធ​កំពុង​ចែក​ម៉ាស​ដល់​ប្រជាជន​១​លា​ន​​ម៉ាស ដើម្បី​ពាក់​ការពារ​ជំងឺ​ផ្លូវ​​​ដង្ហើម Corona ​ដែល​កំពុង​រាត​ត្បាត​ខ្លាំ​ង​​នៅ​​ប្រទេ​ស​ចិន ​និង​ថៃ​នៅពាសពេញពិភពលោក។

​ជំងឺ​ផ្លូវ​ដង្ហើម​ដ៏​កាច​សាហាវ​​នេះ ​បាន​សម្លាប់​ប្រជាជន​ចិន​អស់​​​៨០​​នា​ក់​ហើយ ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​២៧​ខែ​​ម​ករា​​ឆ្នាំ​​២០២០​នេះ។ ខណៈ​ដែល​ប្រទេស​​ថៃ​ ជា​ប្រទេស​ឈរ​នៅ​​លេខ​​២ ​មាន​អ្នក​ផ្ទុក​មេរោគ​​​នេះ ​ចំនួន​៨​ករណី​។ ​ដើម្បី​ជា​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​​មេ​រោគ​​នេះ​​ឱ្យ​បាន ​នៅ​ច្រក​ព្រំដែន​ប៉ោយ​ប៉ែ​ត​ ​​បាន​ធ្វើ​ការ​ចែក​​​ម៉ាស់ ​រហូត​ដល់​១​លាន​​​ម៉ាស​​ ​ហើយ​មាន​រយៈ​ពេល​​​១​ខែ សម្រាប់​ប្រជាជន​ប្រើ​ប្រា​ស់​។

អង្គភាពនគរបាលច្រកទ្វារព្រំដែនអ​ន្ត​រជា​តិប៉ោយ​ប៉ែត ចាប់ផ្តើមចែកម៉ាសក្នុងរយៈពេល​១​ខែ ​ដោយគិតចាប់ពីថ្ងៃចន្ទ ទី​២៧ ខែមករា ឆ្នាំ២០២០នេះតទៅ​។​ ម៉ាសចំនួន១លានម៉ាស ​ចែកជូនមន្រ្តីនគរបាលច្រ​ក​ទ្វារ និងភ្ញៀវជាតិ-អន្តរជាតិ ដើម្បីការពារការចម្លងមេរោ​គ​ថ្មី ដែលបង្កឡើងពីកូរ៉ូណាវីរុស​។​

លោកឧត្តម​សេនីយ៍​ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វា​រ​អន្ត​រជាតិប៉ោយប៉ែត និងមន្រ្តីក្រោមឱវាទទាំងអ​ស់​ បានចែកម៉ាស់ដល់ពលរដ្ឋដែលឆ្លងកាត់ច្រកព្រំដែន។ អំណោយម៉ាសទាំងអស់ ​បានមកពីជំនួយរបស់សប្បុ​រ​សជ​ន​នានា និងចែកដល់អ្នក​រ​ត់ម៉ូ​តូឌុ​ប កម្មករ អាជីវករ ភ្ញៀវជាតិ អន្តរជាតិ ចេញចូល ច្រកទ្វារអន្តរជាតិប៉ោយប៉ែត​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×