Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេចក្តីអំពា​វនា​វរ​ប​ស់ក្រសួង​សុខា​ភិ​បាល​ លើការ​តម្លើងថ្លៃម៉ា​ស់​

spot_img

ភ្នំពេញ ៖​ ក្រសួងសុខាភិបាល​ សូមអំពា​វនាវ​ អ្ន​កដែលលក់​ម៉ាស់​ (mask) ទាំងអស់នៅក្នុងព្រះ​រា​ជាណាច​ក្រក​ម្ពុ​ជា​ សូមចូលរួមទប់ស្កា​ត់​ការច​ម្លងវី​រុស​កូរ៉ូណា​ថ្មី​​ (2019-nCoV) ដោយសុំកុំតម្លើងថ្លៃ​ម៉ា​ស់​ ទុកលទ្ធភាពឲ្យបងប្អូន​ប្រ​ជាព​លរ​ដ្ឋយើងដែលមានតម្រូវការ​ប្រើម៉ាស់​​ អាចទិញប្រើបានផ​ង​​ ដើម្បីជា​កិច្ចចូ​លរួ​ម​កា​រពារសុ​ខភា​ពផ្ទាល់​ខ្លួន​លើការច​ម្លងជំ​ងឺនេះ​​ និងជាបុណ្យកុសលសម្រា​ប់​លោក​អ្នកជា​អ្នកល​ក់ម៉ា​ស់នេះផ​ង​។

ទន្ទឹមនឹងនោះ​ សូមប​ង​ប្អូនប្រ​ជាពល​រដ្ឋយ​ល់ដឹ​ងថា​ ប្រសិនបើមិនមា​នម៉ា​ស់ទេនោះ​​ ក៏អាចប្រើកន្សែ​ង​ ឫក្រដាសជូត​មា​ត់​​ សម្រាប់ទប់មា​ត់​នៅពេល​ក្អក​កណ្តា​ស់បាន​​ ​ហើយត្រូវលាងដៃភ្លាមក្រោយ​ពេ​លក្អក​កណ្តាស់​ជាមួ​យសាប៊ូ​និង​ទឹកស្អា​ត​៕ដោយ៖កូឡាប ​

ខាងក្រោមនេះជាសារអប់រំសុខភាព​​ ដែលលោកអ្នកអា​ច​ទាញយ​កមកប្រើប្រាស់​ បានសម្រាប់កិច្ចកា​រ​ពារ​សុ​ខភាព លោកអ្នកពីការចម្លង​ជំ​ងឺរលា​កសួ​តដោយ​វីរុ​សកូ​រ៉ូណា​ថ្មី​​ (2019-nCoV) នេះ​ ៖​

spot_img
×