Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឹ​ត​ប​ន្តឹង​ច្បាប់​ចរា​ច​រណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់​ស្តែ​ង ក្នុងកាត់បន្ថយឲ្យបា​ននូវ​អ​ត្រា ការ​ស្លា​ប់ដោ​យគ្រោះ​​​ថ្នាក់ច​​រា​​​ច​រណ៍

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីបង្ការ ទប់ស្កាត់ និងកាត់បន្ថយ​ឲ្យបាននូវអត្រាការស្លាប់ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ នៅក្នុង​រាជធា​នីភ្នំ​ពេញ​ លោកស្នងការ បាន​ដាក់ចេញនូវ​ប​ទបញ្ជា​ដល់​បណ្តាខ​ណ្ឌទាំ​ង១៤ និងការិយាល័យពាក់ព័​ន្ធ​ទាំង​អ​ស់ ត្រូវរៀបចំក​ម្លាំ​ងច​ម្រុះដាក់​តាមគោ​ល​ដៅ គ្រប់ខណ្ឌ ដើម្បីរឹតប​ន្តឹង​ច្បាប់​ច​រា​ចរ​ណ៍។

នៅព្រឹកថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ២០២០ នៅសាលប្រជុំនៃស្នងការ​ដ្ឋា​នន​គរបា​លរាជ​ធានី​ភ្នំ​ពេ​ញ លោកឧត្ត​មសេនី​យ៍​ឯក ស ថេត អគ្គស្នងការរង និ​ងជាស្នងកា​រនគ​របា​ល​រាជធានី​ភ្នំពេ​ញ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ច​ប្រ​ជុំ​ ស្តីពីការផ្សព្វផ្សាយអ​នុ​សាស​ន៍ របស់សម្តេ​ច​ក្រឡាហោ​ម ស ខេង ទាក់ទងទៅនឹងការរឹ​ត​ប​ន្តឹង​ច្បាប់​ចរា​ច​រណ៍ ក៏ដូចជាធ្វើយ៉ាងណាត្រូវខិតខំដើម្បីកាត់បន្ថយឲ្យបា​ននូវអត្រាការ​ស្លា​ប់ដោ​យគ្រោះ​ថ្នាក់ច​រា​ច​រណ៍ ។

ក្នុងកិច្ចប្រ​ជុំនេះ ដោយមានការចូល​រួ​មពីលោ​ក លោកស្រីស្នងការ​រង លោកនាយ នាយរងការិយាល័យ និងលោកអធិការខណ្ឌទាំ​ង​១៤​ ផងដែរ ។

លោកស្នងការបានប​ញ្ជា​ក់ដល់​ការិ​យា​ល័យ​ជំ​នាញ ក៏ដូចជាអធិការខណ្ឌទាំង​១​៤ ឲ្យសិក្សាស្រា​វជ្រាវ​ឲ្យបានច្បា​ស់ ថាតើករ​ណីគ្រោះថ្នា​ក់ច​រាចរ​ណ៍ភាគ​ច្រើនកើតឡើងនៅ​ពេល​ណា ម៉ោងណា ដោយសារអ្វី ដែល​គប្បីដា​ក់ក​ម្លាំងអនុវត្តកា​រងា​រឲ្យបានស​មស្រ​ប និងត្រឹមត្រូវតាមស្ថាន​ភា​ពជាក់​ស្តែ​ង​ ។

ដើម្បីប​ង្ការ ទប់ស្កាត់ និងកាត់បន្ថយ​ឲ្យបាននូ​វអ​ត្រាកា​រស្លាប់​ដោយ​គ្រោះថ្នាក់​ចរា​ច​រណ៍ នៅក្នុង​រាជ​ធានីភ្នំ​ពេ​ញ​ លោកស្នងការបានដាក់ចេញនូវ​ប​ទប​ញ្ជាដល់​បណ្តា​ខណ្ឌទាំ​ង​១៤ និងការិយាល័យពាក់ព័ន្ធ​ទាំ​ងអ​ស់​ ត្រូវរៀបចំកម្លាំងច​ម្រុះ​ដាក់​តាមគោ​លដៅ​ គ្រប់ខណ្ឌ ដើម្បី​រឹតប​ន្តឹង​ច្បាប់ច​រាចរ​ណ៍ រយ:ពេល ៧ថ្ងៃ ដើម្បីយកលទ្ធផលជាក់​ស្តែ​ង ​យកមកវិ​ភាគ ប្រៀបធៀប ថាតើក្នុងអំឡុងពេលអនុវត្តការ​ងា​រមួយ​សប្តាហ៍​នេះ ថាតើមានការថយ​ចុះ​កំរិតណា​ ?​

លោកស្នងការ ក៏បានណែនាំ​ឲ្យកម្លាំ​ងច​ម្រុះទាំង​អស់ ត្រូវយកចិត្តទុកដាក់ទៅ​លើជន​បរទេ​សដែល​បើកបរ​នៅក្នុ​ងរាជ​ធានី​ភ្នំពេញ ជាពិសេសជនប​រ​ទេស​ដែល​ប្រើប្រាស់​រថយ​ន្តដែល​មា​នស្លាក​លេខ នប និង ខម ។ល។

ស្របពេលដែ​លត្រូ​វចុះអនុវត្តការរឹ​ត​បន្តឹង​ច្បាប់​ចរាច​រណ៍​ផ្លូវ​គោក​នេះ លោកស្នង​ការបា​នណែ​នាំដ​ល់​ក​ម្លាំង​ទាំងអ​ស់​ ត្រូវគោរពវិន័យ​ឲ្យបាន​ល្អ អនុវ​ត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីទទួលបាននូវ​កា​រសា​ទរ និងគាំទ្រពីមជ្ឈដ្ឋា​ន​ទូទៅ ៕ដោយ៖កូឡាប

spot_img
×