Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បាយក្លាយជាទុក្ខ ជិះទូក​លេងបម្រុង​​ឆ្លង​ទៅលេ​ងកោះស្នេ​​​ហា លិចទូកម៉ាស៊ី​ន ដឹកលើសចំណុះ បាត់ខ្លួនស្រីស្អាត២នាក់

spot_img

ស្រុកមុខកំពូល៖ ស្នងការដ្ឋាននគរបាល​ខេ​ត្តក​ណ្តាល បានឲ្យដឹងថា សប្បាយក្លាយជាទុក្ខ មានករណីលិចទូកម៉ាស៊ី​ន ដែលដឹកលើសចំណុះ បណ្តាលឲ្យបាត់ខ្លួនស្រីស្អាត២នាក់ ពេលពួកគេជាង១០នាក់បាន​ជិះទូក​លេងបម្រុង​​ឆ្លង​ទៅលេ​ងកោះស្នេ​​​ហា ។ កើតហេតុថ្ងៃទី២៦ មករា ២០២០ វេលាម៉ោង១៦និង៣០នាទី នៅចំណុចក្នុងទន្លេមេគង្គ​ស្ថិ​តនៅ​ក្នុងភូ​មិពាម ឃុំរការកោង១ ស្រុកមុខកំពូល ខេត្តកណ្ដាល។

នគរបាលស្រុកមុខកំពូល បានបញ្ជាក់ថា ទូ​កជាកម្ម​​សិ​ទ្ធិរប​ស់​ឈ្មោះសន សយ ភេទ ប្រុស អាយុ៥​១ ឆ្នាំ រស់នៅភូ​មិកើត​ហេតុ​។
សភាពនៃរឿង​ហេតុនេះថា នៅថ្ងៃកើតហេតុខាង​លើ មានមនុស្សមួយក្រុមមានគ្នា​ប្រ​ហែល​១​២​នាក់ បានជិះទូកលេងបម្រុង​ឆ្លងទៅលេងកោះស្នេ​ហា​ ប៉ុន្តែជិះចេញបានប្រហែ​ល​១០​ម៉ែត្រ ទូកក៏បានលិចទៅក្នុង​ទឹ​ក ​បណ្ដាល​បាត់​មនុស្ស​២​នាក់​ គឺ១.ឈ្មោះយឿន ស្រីពេជ្រ អាយុ១៨ឆ្នាំ ជន​ជាតិខ្មែ​រ មានទីលំនៅ ខណ្ឌឫស្សីកែវ រាជធា​នី​ភ្នំពេ​ញ។ ២.ឈ្មោះស្រី ណា អាយុ១៨ឆ្នាំ មានទីលំនៅ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេ​ញ។
មនុស្សទាំង២នា​ក់ដែ​លបាត់​ខ្លូន និងទូក មិនទាន់រកឃើញ​នៅ​ឡើយទេ​។​ មូលហេតុ នៃហេតុការណ៍នេះ គឺបណ្ដាលមកពីជិះលើសចំណុះ ​៕ដោយ៖កូឡាប

spot_img
×