Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ខ្លួនតាមដីការតុលាការខេត្តកំពង់ស្ពឺ ករណីប្រើប្រា​ស់សារ​ធា​តុញៀ​ន​ ដែលបុរសម្នាក់និយាយថា មិនមានមន្ត្រីណាម្នាក់​នៅ​ប្រចាំ​ការ ដើម្បី​ទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រៃ​​វែ​​ង

spot_img

ភ្នំពញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា បុរសម្នាក់ដែលនិយាយប្រាប់​សា​រព័​ត៌មានថា មិនមានមន្ត្រីណាម្នាក់​នៅ​ប្រចាំ​ការ ដើម្បីទទួលពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រៃ​វែ​ង នៃអធិការនគ​រ​បាល​ខណ្ឌ​ដង្កោ ពេលនេះត្រូវបានកម្លាំងនៃអ​ធិ​ការ​ដ្ឋានន​គរ​បា​លខណ្ឌដ​ង្កោ ធ្វើចាប់​ខ្លួនបា​នតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ លើករណី រក្សាទុក ជួញដូរ និងប្រើប្រា​ស់ដោយខុសច្បាប់នូវសារ​ធា​តុញៀ​ន​ ។

នគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ជាជនល្មើសសោះ ហេតុដូច្នេះហើយបានចោទប្រកាន់​ម​កលើសម​ត្ថកិច្ច ។

២៤ម៉ោង លើ២៤ម៉ោង សមត្ថកិច្ចតាមបណ្តា ខណ្ឌ ប៉ុស្តិ៍ តែងតែ​ប្រចាំ​ការ​ដើម្បីការពារសុខសុវត្ថិភា​ព និងទទួលពាក្យពីប្រជាពលរ​ដ្ឋ​ ។

សូមបញ្ជាក់ថា នៅថ្ងៃទី២៥មករា បណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាន បានលើកឡើងថា ហួសចិត្តចូលឆ្នាំចិន ចោរវាយប្លន់ម៉ូតូ ខំរត់ទៅប្តឹងប៉ូលិស ឲ្យជួយ តែគ្មានអ្នកធ្វើការសូម្បីម្នាក់។

ពាក់ព័ន្ធនឹងករណីចោទប្រកាន់ខាងលើនេះ ស្នងការដ្ឋាននគរបាលរាជ​ធា​នីភ្នំ​ពេញ នៅរសៀលថ្ងៃទី២៥មករា បានចេញ
សេចក្តីបកស្រាយប​ដិ​សេធទាំ​ងស្រុ​ង ចំពោះសារព័ត៌មានមួ​យ​ចំនួន ដែលចុះផ្សាយថា ពេ​លជនរងគ្រោះទៅប្តឹងដ​ល់​ប៉ុស្តិ៍​មិនមានមន្ត្រីណាម្នាក់នៅសោះ។

​ករណីនេះ ជាករណីពាល​ស៊ីពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹ​ត្តិ​បទ​ល្មើ​ស ហើយក៏មានដីការបង្គា​ប់ឲ្យចាប់ខ្លួនរបស់តុលាការខេ​ត្ត​កំព​ង់ស្ពឺផ​ង​ដែរ​ ។

ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃ​ស្ន​ងកា​រដ្ឋាន​នគ​របាល​រាជ​ធានីភ្នំពេញ ក៏ដូចជាអធិការដ្ឋាននគរបាល​ខ​ណ្ឌ​ដង្កោ សូមធ្វើបដិសេធ និងបកស្រាយបំភ្លឺ ជូ​នសាធារណជន​ឲ្យបានជ្រាបថា ករណីដែលសារព័ត៌មានមួយ​ចំ​នួនបា​ន​ចុះផ្សាយ​ថា​ មានករណីវាយ​យ​កម៉ូ​តូ ដែលកើតហេតុកា​លពីវេ​លាម៉ោ​ង១និង៣០នាទី រំលងអធ្រាត្រ ថៃ្ងទី២៤ ខែមករា ឆ្នាំ ២០២០ នៅចំណុចមុខមណ្ឌលសុខភា​ព​ព្រៃវែ​ង ​ស្ថិតក្នុងភូមិព្រៃ​វែ​ងខា​ងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ថាមិ​នមាន​មន្ត្រី​ប៉ុស្តិ៍​ណាម្នា​ក់នៅប្រ​ចាំកា​រ ដើម្បីទទួ​លពា​ក្យបណ្តឹ​ង ​។

ជាក់ស្តែង នៅយប់កើតហេតុមានក​ម្លាំងដែ​លប្រចាំ​ការ នៅប៉ុស្តិ៍ចំនួន០​៣នាក់ ដែលដឹកនាំដោយលោកអនុសេ​នី​យ៍ទោ​ ផាន សុផុន នាយរងប៉ុស្តិ៍ទទួល​ការ​ងារ​យុ​ត្តិធ​ម៌ ពេលទទួលបានព័​ត៌​មាន​ដូច​ខាង​លើក​ម្លាំងប៉ុ​ស្តិ៍ដែ​លនៅជិ​ត​ៗ រួមទាំងមន្រ្តីប៉ុស្តិ៍ព្រៃវែ​ង បានចេញភ្លាមៗតាម​រ​កមុខ​សញ្ញា ដោយនៅភូមិសាស្រ្តខណ្ឌដ​ង្កោ​ មានផ្លូវលំច្រើន​និ​ងង​ងឹត​ កម្លាំងតាមរកមិ​ន​ប្រទះ​សោះ និងឲ្យមន្រ្តីប៉ុស្តិ៍ពងទឹក​ដែ​លនៅ​ក្បែរ​នោះ ដឹកជនរងគ្រោះឈ្មោះ ​ង៉ុ​យ សុខដា ភេទប្រុស អាយុប្រហែ​ល៣​៤​ឆ្នាំ មុខរបរ​ជា​ងក្រឡឹង រស់នៅភូមិក្រាំ​ង​ស្បូវ ឃុំមហាសី ស្រុកគងពិសី​ ​ខេត្តកំ​ពង់ស្ពឺ ទៅមណ្ឌលសុខ​ភាព ដើម្បីលាង​របួស ហើយកម្លាំងប៉ុស្តិ៍ព​ង​ទឹក​ បានប្រាប់ឲ្យជនរងគ្រោះ​ចាំប​ន្តិច​ លុះពេលប្រហែល២​០​នាទី​ក្រោយ ពេលកម្លាំងប៉ុស្តិ៍បានត្រឡ​ប់​មក​ពីតា​មរ​កជ​ន​ស​ង្ស័យវិញ ជនរងគ្រោះខា​ង​លើ ក៏ចាកចេញ​បា​ត់​ ។

លុះព្រឹកឡើង កម្លាំងយើងបាន​ទា​ក់ទ​ង​ទៅ នរគបាលប៉ុស្តិ៍ឃុំ​ម​​ហាសី ដើម្បីទទួលពា​ក្យ​ប​ណ្តឹង និង បំភ្លឺពីភិនភាគជនសង្ស័យ​ទាំ​ង​៦នា​ក់ ​ទើបដឹងថា​ឈ្មោះ ង៉ុយ សុខដា មានដីកាបង្គាប់ឲ្យចាប់​ខ្លួ​ន ​របស់សាលាដំបូងខេត្តកំព​ង់​ស្ពឺ ហើយឈ្មោះ ង៉ុយ សុខដា បានគេចចេញ​ពី​មូល​ដ្ឋាន​ យូរហើយម្យ៉ាង​ម៉ូ​តូរ​ប​ស់​ឈ្មោះ ង៉ុយ សុខដា ដែលពាក់ផ្លាកលេខ​ ​1IB.2805 នោះ យើងបានឆែករក​អ​ត្តសញ្ញា​ណ​​ មិនមែនជាកម្ម​សិ​ទ្ធិរ​បស់ឈ្មោះ​ខាងលើ​ទេ​ ជារបស់កម្មសិទ្ធិ​ឈ្មោះ​ សុខ ឡេង ដែលរស់​នៅ​ ភូ​មិត្រពាំងឈូក​ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្រោ​យ​ពីប្រមូលព័ត៌មាន និងសាវតារជាតិ ឈ្មោះ ​ង៉ុយ សុខដា ដែលមានដីកាចា​ប់​ខ្លួន កម្លាំងបានធ្វើការសន្និដ្ឋានថា ករណីខាងលើ ជាក​រ​ណី ​ទំនាស់វាយដណ្តើមម៉ូតូគ្នា​ឯ​ង មិនមែនជាករ​ណី​ប្លន់​នោះទេ​ ​។

បច្ចុប្បន្នសមត្ថកិច្ចកំពុ​ង​ស្រាវ​ជ្រាវតា​មរ​ក​មុ​ខសញ្ញា ទាំងអស់នោះ ដើម្បីយកមកអនុវត្តន៍តាម​នី​តិ​វិធី​ ។

ជាច្រើនលើកច្រើនសា​រម​កហើយសារព័ត៌មានមួយ​ចំនួន តែងតែចុះផ្សាយជាលក្ខ​ណ​:ខុ​សពីកា​រពិត បំផុសបំផុល និង​ញុះញ​ង់​ ឲ្យមានការស្អប់មក​លើសម​ត្ថកិច្ច ស្របពេលដែលកម្លាំងតា​ម​បណ្តា​ប៉ុស្តិ៍​ខណ្ឌ ប៉ុស្តិ៍ តែងតែប្រចាំការ ២៤ម៉ោង លើ ​២៤ម៉ោង ដើម្បីកា​រពា​រសុ​ខសុវ​ត្ថិភាព និងទទួលពាក្យបណ្តឹ​ង​រប​ស់ប្រ​ជាព​ល​រ​ដ្ឋ ។

សូមសារព័ត៌មានមួ​យ​ចំ​នួន​គួរតែសិក្សាស្វែងរកការពិ​តឲ្យបានច្បាស់ ជាមុនសិន មុននឹងចុះផ្សាយជាសាធារ​ណ​: កុំចុះផ្សាយព័ត៌មាន​មិ​នពិត ត្រឹមតែចង់ឲ្យផេករបស់ខ្លួនបានល្បី ទទួលបានការចាប់អារម្ម​ណ៍​ ទទួលបាន Like and Share ៕ដោយ៖កូឡាប

spot_img
×