Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​ពន្យារ​បុណ្យចូលឆ្នាំ​រហូតដល់​ថ្ងៃទី ២​ខែកុម្ភៈ អោយ​ប្រជាជន​បន្ត​នៅ​លេង​គ្រួសារ​ពួកគេ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា​

spot_img

​ប្រទេស​ចិន​នឹងធ្វើ​ការពន្យារ​បុណ្យចូលឆ្នាំ​របស់ខ្លួន​រហូត​ដល់​ថ្ងៃទី ២ ខែកុម្ភៈ ដែល​វិធានការ​នេះ​គឺជា​ការព្យាយាម និង​កាត់បន្ថយ​ការរីក​រាលដាល​នៃ​វីរុស​ផ្លូវដង្ហើម​ដ៏​កាច​សាហាវ (Coronasvirus) ដែល​សម្លាប់​មនុស្ស​ជាច្រើន​នាក់ និង​រាលដាល​ទូទាំង​ពិភពលោក​។​

​តួលេខ​ចុងក្រោយ​បាន​បង្ហាញថា អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នេះ បាន​កើន​ឡើងដល់​ចំនួន ៨០​នាក់ ខណៈ​អ្នក​ឆ្លង​មាន​ចំនួន ២.៧៦១​នាក់​នៅក្នុង​ប្រទេស​ចិន​។​

​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​នឹងត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។ មនុស្ស​រាប់រយ​លាន​នាក់​បានធ្វើ​ដំណើរ​ទូទាំង​ប្រទេស​ចិន ដើម្បី​ទៅ​ជួបជុំ​គ្រួសារ​របស់​ពួកគេ​។​

​សូមបញ្ជាក់ថា វីរុស​ដ៏​អាថ៌កំបាំង និង​កាច​សាហាវ​នេះ បាន​ផ្ទុះឡើង​ដំបូង​នៅក្នុង​ទីក្រុង​វូ​ហាន (Wuhan) នៃ​ខេត្ត ហូ​បុ​ី (Hubei) និង​បាន​រីក​រាលដាល​ទៅដល់​ប្រទេស និង​តំបន់​ចំនួន ១៣​ទូទាំង​ពិភពលោក​។​

​ថៃ ជា​ប្រទេស​ទី ២​ដែលមាន​អ្នក​ឆ្លង​វីរុស​នេះ​ច្រើន​បំផុត គឺមាន​រហូតដល់ ៨​ករណី ប៉ុន្តែ​មិនទាន់មាន​ករណី​ស្លាប់​នៅឡើយ​ទេ ខណៈដែល​នេ​ប៉ាល់ មាន ១​ករណី​។​

​ប្រទេស​ដទៃទៀត ដែលមាន​ឆ្លង​វីរុស​នេះ​មានដូចជា ម៉ា​កាវ អូស្ត្រាលី ជប៉ុន ម៉ាឡេស៊ី សិង្ហ​បុរី បារាំង កូរ៉េខាងត្បូង តៃវ៉ាន់ អា​មេ​រិច វៀតណាម​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​
​ប្រភព​៖ Channelnewsasia​

spot_img
×