Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី នៅលើ​ជនជាតិ​ចិន​ម្នាក់ នៅ​កម្ពុជា

spot_img

​ភ្នំពេញ​៖ គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បាន​រកឃើញ​ករណី​ជំងឺ​ផ្លូវដង្ហើម​ថ្មី ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា នៅលើ​ជនជាតិ​ចិន​ម្នាក់ ដែល​ចាក​ចេញពី​ប្រទេស​ចិន ចូលមក​កាន់​ប្រទេស​កម្ពុជា​។ នេះ​បើតាម​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុង​សន្និសីទកាសែត​នៅ​ព្រលប់ ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​នេះ​។​

​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ឲ្យ​ដឹងថា អ្នកជំងឺ​ដែល​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​នេះ បាន​នឹង​កំពុង​ដាក់​នៅ​ដាច់ដោយឡែក​ពី​គេ​។​គួរបញ្ជាក់​ថា​ករណី​ជំងឺឆ្លង​ខាងលើនេះ​គេ​រកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​។​

​ពាក់ព័ន្ធ​ករណីនេះ​ខាង​ក្រសួងសុខាភិបាល បាន​ទាក់ទង​ទៅខាង​ស្ថានទូត​ចិន​រួចហើយ ព្រមទាំង​សន្យាថា​នឹង​ព្យាបាល​អ្នកជំងឺ​ឲ្យ​ជាសះស្បើយ​ទើប​ឲ្យ​ត្រឡប់​ទៅវិញ​៕ដោយ៖កូឡាប


spot_img
×