Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ផ្លាស់ប្តូរ​តំណែង​ស្នងការ​នគរបាល​ខេត្តកណ្តាល​

spot_img

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេច​ផ្លាស់ប្តូរ​តំណែង​ស្នងការ​នគរបាល​ខេត្តកណ្តាល ដោយ​ក្នុងនោះ បានសម្រេច​តែងតាំង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត ស្នងការរង​នគរបាល​ខេត្តកណ្តាល ទៅជា​ស្នងការ​នគរបាល​ខេត្ត ជំនួស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន ដែល​ត្រូវបាន​ទៅកាន់​តួនាទី​ជា នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​

​នេះ​បើ​យោងតាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០ ស្តីពី​ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រីនគរបាល ដែល​ចុះហត្ថលេខា​ដោយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​

​ប្រការ​១-​ត្រូវបាន​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​មន្ត្រី​នគរបាលជាតិ ដូច​មានឈ្មោះ​ខាងក្រោម ៖

១-​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ា​វ ចំរើន អត្តលេខ​០៣៦៤១ ពី​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ជា នាយករង មន្ទីរ​ប្រឆាំង​គ្រឿងញៀន ។​

២-​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឈឿន សុចិ​ត្ត អត្តលេខ​៥៣៨៤៩ ស្នងការរង ជា​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ។​

​ប្រការ​២-​អង្គភាព​ដើម​មាន​ភារកិច្ច​ផ្ទេរប្រាក់​បៀវត្សរ៍ និង​របប​ឧបត្ថម្ភ​ផ្សេងៗ ព្រមទាំង​កាត់ផ្តាច់​ក្របខ័ណ្ឌ​ឲ្យ​មក​អង្គភាព​ថ្មី​គ្រប់គ្រង​បន្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០២០ ៕​ដោយ​៖​កូ​ឡាប​

spot_img
×