Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ រាយការណ៍​អំពី​វ​ឌ្ឍ​ភាព​ការងារ​ ​ប្រមូល​ទិន្នន័យ​នៅ​ដែនជម្រកសត្វព្រៃ​

spot_img

​ភ្នំពេញ​៖​តំណាង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ បាន​ជួបពិភាក្សា​ការងារ​ជាមួយ រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បី​ពិនិត្យ និង​រាយការណ៍​អំពី​វ​ឌ្ឍ​ភាព​ការងារ និង​សកម្មភាព​ជាក់ស្ដែង​រប​ស់​អង្គការ ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រមទាំង​ការប្រមូល​ទិន្នន័យ​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង និង​ការងារ​អភិរក្ស​ព្រៃកោងកាង ស្មៅ​សមុទ្រ និង​សត្វ​អណ្ដើក​សមុទ្រ​នៅ​ខេត្តកំពត​។​

​នៅ​ព្រឹក​ថ្ងៃ​ចន្ទ 0៣​កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងបរិស្ថាន លោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានទទួល​ជួបប្រជុំ​ជាមួយ​លោក Adam Henson នាយក​ទទួលបន្ទុក​ខាង​ការងារ​អភិរក្ស​របស់​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​និង​ធម្មជាតិ (WEA) ប្រចាំ​សហរដ្ឋអាមេរិក និង​លោក ទុយ សេរី​វ​ឌ្ឍ​នា នាយក​អង្គការ WEA ប្រចាំ​ប្រទេស​កម្ពុជា ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព​ការងារ​របស់​អង្គការ​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី តំណាង​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន អគ្គនាយកដ្ឋាន​រដ្ឋបាល​ការពារ និង​អភិរក្ស​ធម្មជាតិ ប្រធាន​នាយកដ្ឋាន​អភិរក្ស​សមុទ្រ និង​បន់​ឆ្នេរ និង​សហការី សរុប ១០​នាក់ ។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង ដើម្បី​៖ (១). បង្ហាញ​ពី​ការងារ​របស់​អង្គការ ដែល​បានធ្វើ​កន្លងមក​នៅក្នុង​ប្រទេស​តំបន់​អាហ្វ្រិក និង​អាមេរិក​កណ្ដាល​ក្នុង​ការងារ​អភិរក្ស និង​ការពារ​ជម្រក​សត្វព្រៃ (២). ពិនិត្យ និង​រាយការណ៍​អំពី​វ​ឌ្ឍ​ភាព​ការងារ និង​សកម្មភាព​ជាក់ស្ដែង​រប​ស់​អង្គការ ក្នុងការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ ព្រមទាំង​ការប្រមូល​ទិន្នន័យ​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តស្ទឹងត្រែង និង​ការងារ​អភិរក្ស​ព្រៃកោងកាង ស្មៅ​សមុទ្រ និង​សត្វ​អណ្ដើក​សមុទ្រ​នៅ​ខេត្តកំពត​។

​ជាការ​ឆ្លើយតប លោក សៅ សុភាព រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន​បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ដល់​សកម្មភាព​ការងារ​របស់​អង្គការ និង​បាន​ណែ​នាំឱ្យ​អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​ធម្មជាតិ​ចុះ អនុស្សារណៈ​យោគយល់​ជាមួយ​ក្រសួងបរិស្ថាន ដើម្បី​ធានា​ដល់​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ការងារ និង​ចំ​ទិសដៅ​៕ ដោយ​៖​កូ​ឡាប​

spot_img
×