Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមមេត្តា​កុំ​បំប៉ោង​ព័ត៌មាន ករណី​ប្អូនស្រី​ម្នាក់ មាន​អ​ការមិន​ស្រួល​ខ្លូន មិនមែន​ឆ្លង​ជំងឺ វីរុស​កូ​រ៉ូ​ណា​ថ្មី​នោះទេ​

spot_img

​ព្រះសីហនុ​៖ មាន​ករណី​ចែកចាយ​វីដេអូ​របស់​ស្ត្រី​ម្នាក់ ដែល​កំពុង​ត្រូវបាន​គេ​អះអាងថា​បាន​ឆ្លង​ជំងឺ Corona Virus និង​បាន​ស្លាប់​នៅ​កំពង់សោម​គឺជា​ព័ត៌មាន​ក្លែងក្លាយ​។​

​ករណី​ប្អូនស្រី​ម្នាក់នេះ មិនមែន​ឆ្លង​ជំងឺ វីរុស​កូ​រ៉ូ​ណា​ថ្មិ នោះទេ គឺ​ដោយសារ​ប្អូនស្រី មាន​បញ្ហា​ខ្វះ​ជាតិ​ស្ករ ហើយ​មកដល់ពេលនេះ ប្អូនស្រី​មាន​សុខ​ភាពល្អ​ធម្មតា ។​

​សូមមេត្តា​កុំ​ចូលរួម​ក្នុងការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ដែលនាំអោយ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​ស​ង្គ​ម​។​

​អភិបាលខេត្ត​ព្រះសីហនុ លោក គួច ចំរើន​បញ្ជាក់ថា​:
​ករណី​ប្អូនស្រី​ម្នាក់នេះ មិនមែន​ឆ្លង​ជំងឺ វីរុស​កូ​រ៉ូ​ណា​ថ្មី​នោះទេ គឺ​ដោយសារ​ប្អូនស្រី មាន​បញ្ហា​ខ្វះ​ជាតិ​ស្ករ ហើយ​មកដល់ពេលនេះ ប្អូនស្រី​មាន​សុខ​ភាពល្អ​ធម្មតា ។
​អ្នក​ដែល​ចែកចាយ និង​ផ្សាយ​ខុសពី​ការពិត សុំ​កែតម្រូវ និង​សូម​ស្ថាប័ន​ជំនាញ យកចិត្តទុកដាក់ និង​ចាត់វិធានការ រាល់​ការផ្សាយ​ទាំងឡាយណា ដែល​បង្ក​ភាពអវិជ្ជមាន​ក្នុងសង្គម ។​

​ការចេញមុខ​បកស្រាយ​របស់​ប្អូនស្រី​
​ប្អូន​មាន​បញ្ហា​សុខភាព ឈាមស​ឡើង​ខ្ពស់ និង​ខ្វះ​ជាតិ​ស្ករ ទើប​បណ្ដាលអោយ​សុខភាព​ទន់ខ្សោយ មិនមែន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី នោះទេ ។ ហេតុដូច្នេះ សូម​សាធារណៈជន​ជ្រាប និង​បញ្ឈប់​ការ​ចែកចាយ​វីដេអូ នោះ​បន្ដទៀត ។ ជាមួយគ្នានេះ សូម​ស្នើសុំ​ដល់​ស្ថាប័ន​មាន​សមត្ថកិច្ច ចាត់វិធានការ​បន្ទាន់ ចំពោះ​បុគ្គល​ទាំងឡាយណា ដែល​ចែកចាយ​ព័ត៌មាន​មិន​ពិត បង្ក​អសន្ដិសុខ និង​ចលាចល​ក្នុងសង្គម​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×