Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា កើនឡើង​ដល់ ១០៧​នាក់ ខណៈ​មាន​ការឆ្លង​ថ្មី​ចំនួន ១.៣០០​ករណី​នៅ​ចិន​

spot_img

ចំនួន​អ្នកស្លាប់​ដោយសារតែ​ការផ្ទុះ​វីរុស​កូ​រ៉ូ​ណា (Coronavirus)នៅក្នុង​ប្រទេស​ចិន បាន​កើន​ឡើងដល់ ១០៧​នាក់​ហើយ ខណៈដែល​មានការ​ឆ្លង​ថ្មី​ចំនួន ១.៣០០​ករណី​។ នេះ​បើតាម​តួលេខ​ចុងក្រោយ​របស់ Johns Hopkins CSSE​។​

​ក្នុង​គេហទំព័រ​បានបង្ហាញ​ថា ការឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​ទូទាំង​ពិភពលោក​មាន​ចំនួន ៤.៤៧៤​ករណី ខណៈ​នៅ​ប្រទេស​ចិន​ទាំងមូល​មានការ​ឆ្លង​វីរុស​ដ៏​កាច​សាហាវ​នេះ​ចំនួន ៤.៤០៩​ករណី​។ ក្នុងនោះ​ក៏មាន​ការព្យាបាល​ឲ្យ​ជាសះស្បើយ​ចំនួន ៦៣​ករណី​ផងដែរ​។​

​ប្រទេស និង​តំបន់​មួយចំនួនទៀត​ដែលមាន​ការឆ្លង​វីរុស​ដ៏​អាថ៌កំបាំង​នោះ​មានដូចជា​៖
– ហុងកុង (៨ ករណី​)
– ថៃ (៨ ករណី​)
– ម៉ា​កាវ (៦ ករណី​)
– អូស្ត្រាលី (៥ ករណី​)
– សិង្ហ​បុរី (៥ ករណី​)
– តៃវ៉ាន់ (៥ ករណី​)
– អា​មេ​រិច (៥ ករណី​)
– ជប៉ុន (៤ ករណី​)
– ម៉ាឡេស៊ី (៤ ករណី​)
– កូរ៉េខាងត្បូង (៤ ករណី​)
– បារាំង (៣ ករណី​)
– វៀតណាម (២ ករណី​)
– កម្ពុជា (១ ករណី​)
– កាណាដា (១ ករណី​)
– អាឡឺម៉ង (១ ករណី​)
– កូត​ឌី​វ័រ (១ ករណី​)
– នេ​ប៉ាល់ (១ ករណី​)
– ស្រីលង្កា (១ ករណី​)៕

​ប្រភព​៖ Johns Hopkins CSSE និង channelnewsasia​

spot_img
×