Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចុះ​ពិនិត្យ​ស្ថានភាព ជនជាតិ​ចិន ដែល​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​

spot_img

​ខេត្ត​ព្រះសីហនុ ៖ គិត​ត្រឹម​ព្រឹក​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០២០​នេះ បុរស​អ្នកជំងឺ​ជនជាតិ​ចិន​ម្នាក់​ដែល​ឆ្លង​ជំងឺ​រលាក​សួត​កូ​រ៉ូ​ណា មាន​សភាព​ធម្មតា មិនមាន​ចេញ​អាកា​រៈ​អ្វី​ធ្ងន់ធ្ងរ ឈានដល់​ការសង្គ្រោះ​បន្ទាន់​ឡើយ ។

បច្ចុប្បន្ន ករណី​បុរស​ជនជាតិ​ចិន​ម្នាក់​អាយុ​៦០​ឆ្នាំ ដែលមាន​ផ្ទុក​វីរុស​រលាក​សួត​ថ្មី កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ (​ពេទ្យ​ចំការចេក​) ក្នុងនោះ​គ្រូពេទ្យ​បានដាក់​បុរស​នេះ ក្នុង​បន្ទប់​មួយ​ដាច់ដោយឡែក​តែម្នាក់ឯង មិន​ដាក់​លាយ​ជាមួយ​អ្នកជំងឺ​ផ្សេងទៀត​នោះទេ និង​ស្ថិតក្នុង​ការត្រួតពិនិត្យ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​ពេទ្យ​ជំនាញ ។​

​នៅ​ព្រឹក​ថ្ងៃ​២៨ ខែមករា ឆ្នាំ​២០២០​នេះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ទៅ​ខេត្ត​ព្រះសីហនុ ដើម្បី​ពិនិត្យ​ស្ថានភាព លើ​ជនជាតិ ចិន​ដែល​ផ្ទុក​វីរុស​រលាក​សួត​ថ្មី កូ​រ៉ូ​ណា នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ។​

​ជនជាតិ​ចិន​រូបនោះ​មាន ឈ្មោះ JIA JIANHUA កាន់​លិខិតឆ្លងដែន​លេខ​E54319891 និង​ភរិយា​លោក ឈ្មោះ WANG LINGZHEN កាន់​លិខិតឆ្លងដែន​លេខ​E06137433 បានធ្វើ​ដំណើរ​មកពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ព្រឹក​ថ្ងៃទី ២៣ ខែមករា ឆ្នាំ​២០២០ ហើយ​ចេញ​រោគសញ្ញា​គ្រុនក្ដៅ និង​ហៀរ​សំបោរ ក្រោយ​មកដល់​កម្ពុជា​ពីរ​ថ្ងៃ គឺ​ថ្ងៃទី​២៥ ខែមករា ។ អ្នក​ទាំងពីរ និង​ក្រុមគ្រួសារ​បានមក​ស្នាក់​សណ្ឋាគារ ឃ្វី​ន​កូ ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​២​បន្ទប់ ជា​លក្ខណៈ​គ្រួសារ​។

​ទី​១ បន្ទប់​លេខ​៧០១ ចំនួន​០២​នាក់ ឈ្មោះ JIA JIANHUA និង​ឈ្មោះ​WANG LINGZHEN និង ទី​២ បន្ទប់​លេខ​៦១០ ចំនួន​០២​នាក់ ឈ្មោះ​JIA RUIXUAN កាន់​លិខិតឆ្លងដែន​លេខ​E24490509 និង ឈ្មោះ​XIAO YAN កាន់​លិខិតឆ្លងដែន​លេខ​ED0134348 ហើយ​លទ្ធ ផល​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​តែ​លោក WANG LINGZHEN ម្នាក់​ប៉ុណ្ណោះ ។ លោក WANG LINGZHEN មាន​វ័យ ៦០ ឆ្នាំ ៕ ដោយ​៖​កូ​ឡាប​


spot_img
×