Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្ទុកមេរោគ​អេដស៍​ជនពិការ និង​ចាស់ជរា​ជាង​២០០០​គ្រួសារ ទទួល​អំណោយ​កាកបាទក្រហម​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ក្រីក្រ​រួមមាន​អ្នក​ផ្ទុកមេរោគ​អេដស៍ ជនពិការ ជន​ងាយ​រងគ្រោះ ចាស់ជរា​គ្មាន​ទីពឹង​២០២០​គ្រួសារ មកពី​ខណ្ឌ​កំបូល​និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​អំណោយ​ពី​កាកបាទក្រហម​រាជធានី​ភ្នំពេញ​។​


ក្នុង​ពិធី​ចែក​អំណោយ​កាកបាទក្រហម នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា នៅ​សាលាខណ្ឌ​កំបូល រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​គ​ម្មា​ធិ​ការ​ការ​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ ថ្លែងថា “​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា យកមក​ចែកជូន បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ជួប​ការខ្វះខាត ដែល​កំពុង​រស់នៅក្នុង​ខណ្ឌ​កំបូល និង​២​សង្កាត់ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​”​។ លោក​បាន​បន្តថា សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​តែងតែ​យកចិត្តទុកដាក់ និង​នៅ​ជាមួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ជនរងគ្រោះ ទុរគតជន​ជានិច្ច​។​
លោក​អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ទៀតថា សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ បាន​ចែករំលែក​ការលំបាក​របស់​ប្រជាពលរដ្ឋ និង​បាន​បំពេញ​នូវ​បេសកកម្ម​មនុស្សធម៌​ជាច្រើន ក្នុងការ​ជួយសង្គ្រោះ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ មានដូចជា ចាស់ជរា ជន​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ ទុរគតជន ស្ត្រី​សម្រាលកូន កុមារ​គ​ថ្លង់ យុវជន​ញៀន​ថ្នាំ ជនពិការ និង​អ្នក​ផ្ទុកមេរោគ​អេដស៍ ជំងឺអេដស៍ ជាពិសេស​អន្តរាគមន៍​ទាន់ពេលវេលា​ចំពោះ​មហន្តរាយ​ផ្សេងៗ ដែល​បាន​កើតឡើង​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដូចជា​គ្រោះ​អគ្គិភ័យ ខ្យល់​កន្ត្រាក់ គ្រោះរាំងស្ងួត បាក់​ច្រាំងទន្លេ និង​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម​។​
ប្រជាពលរដ្ឋ​២០២០​គ្រួសារ ដែល​មក​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ លោក ឃឹម ស៊ុន​សូ​ដា អភិបាលខណ្ឌ​កំបូល បាន​ឲ្យ​ដឹងថា “​គឺមាន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ចំនួន​១៣០៧​គ្រួសារ ទុរគតជន​៤០០​គ្រួសារ អ្នក​ផ្ទុកមេរោគ​អេដស៍​១២​គ្រួសារ ចាស់ជរា​២៥០​គ្រួសារ និង​ជនពិការ​៥២​គ្រួសារ​៕​ដោយ​៖​កូ​ឡាប​

spot_img
×