Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​គុយបា​ថ្មី​ប្រចាំ​កម្ពុជា អះអាងថា នឹង​ពង្រឹង​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម និង​វិស័យ​ផ្សេងៗ​ទៀត ជាមួយ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ដើម្បី​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាពិសេស​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​និង​គុយបា លោកស្រី ឯកអគ្គរដ្ឋទូត​គុយបា​ថ្មី​ប្រចាំ​កម្ពុជា ក៏បាន​អះអាងថា នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​មាន​សភាព​កាន់តែ​សកម្ម​បន្ថែមទៀត ជាពិសេស​លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច​ពាណិជ្ជ​កម្ម និង​វិស័យ​ផ្សេងៗ​ទៀត​។​

​នៅ​វិមាន​សន្តិភាព ព្រឹក​ថ្ងៃ​អង្គារ ទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី Liurka Rodriguez Barrias ឯកអគ្គរដ្ឋទូត​គុយបា​ថ្មី​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ក្នុងជំនួប​នោះ លោកស្រី Liurka Rodriguez Barrias បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល​កម្ពុជា និង​បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ក​ម្ពុ​ជា និង​គុយបា​គឺជា​ទំនាក់​ទំនងជា​ប្រវត្តិសាស្ត្រ​ជា​មិត្តភាព​ជិតស្និទ្ធ​ហើយ​ជា​ទំនាក់​ទំ​នាង​មួយ​ដែលមាន​អាយុកាល​ជាង ៦០​ឆ្នាំ​ហើយ​នៅ​ឆ្នាំនេះ​។​

​លោកស្រី​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា បេសកកម្ម​របស់លោក​ស្រី​មកកាន់​ប្រទេស​កម្ពុជា​នាពេលនេះ គឺ​ធ្វើយ៉ាងណា​ដើម្បី​ពង្រីក និង​ពង្រឹង​ចំណងមិត្តភាព​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​គុយបា​កាន់តែ​រឹងមាំ​បន្ថែមទៀត ដើម្បី​ទទួលបាន​នូវ​ភាពជោគជ័យ​ក្នុងការ​ពង្រីក និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ ជាពិសេស​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំងពីរ​។ លោកស្រី​ក៏បាន​មានប្រសាសន៍ថា នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​កិច្ចសហប្រតិបត្តិការ​ឱ្យ​មាន​សភាព​កាន់តែ​សកម្ម​បន្ថែមទៀត​ជាពិសេស​លើ​វិស័យ​សុខាភិបាល វិស័យ​អប់រំ វិស័យសេដ្ឋកិច្ច​ពាណិជ្ជ​កម្ម និង​វិស័យ​ផ្សេងៗ​ទៀត​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​យល់ស្រប​ទៅនឹង​ការលើកឡើង​របស់លោក​ស្រី ជាមួយនឹង​ការវាយតម្លៃ​របស់លោក​ស្រី​ទាក់ទង​ទៅនឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ហើយ​សម្តេច​តេ​ជោ​ក៏បាន​យល់ស្រប​ជាមួយ​លោកស្រី​ផងដែរ ទាក់ទង​ទៅនឹង​ការពង្រីក ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​ជំរុញ​នូវ​កិច្ចសហប្រតិបត្តិការ​នូវ​វិស័យ​ផ្សេងៗ ដែល​ប្រទេស​យើង​ទាំងពីរ​មាន​ស្រាប់​មកហើយ​។ ក្នុងន័យនេះ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​សូមឱ្យ​ធ្វើយ៉ាងណា​ពិនិត្យ​លើ​កិច្ចព្រមព្រៀង​ដែល​យើង​បាន​ចុះហត្ថលេខា​ហើយ ហើយ​ជំរុញ​ការអនុវត្ត​នេះ​តាម​កិច្ចព្រមព្រៀង​ទាំងនោះ ហើយ​នៅពេលនេះ​សូម​ពិនិត្យ​ទៅលើ​អ្វី​ផ្សេងៗ​ទៀត​ដែល​ប្រទេស​ទាំងពីរ​អាច​សហការ​គ្នា​បាន​៕​ដោយ​៖​កូ​ឡាប​

spot_img
×