Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលី​ពីនឈប់​ចេញ​ទិដ្ឋ​ការ​ឲ្យប្រជាជនចិន ដើម្បីឈប់ស្កាត់ការរីករាលដា​ល​វីរុ​សមរ​ណៈ ចូលប្រទេ​ស​ខ្លួន

spot_img

ប្រទេសហ្វីលីពីន នៅថ្ងៃអង្គារនេះបានប្រកាសឈប់ចេញ​ទិ​ដ្ឋកា​រឲ្យប្រជាជនចិន ក្នុងគោលបំណងការពារកុំ​ឲ្យ​វីរុស​កូ​រ៉ូណា រីករាលដាលចូលក្នុងប្រទេសរ​ប​ស់ខ្លួ​ន​។

រហូតមកដល់ពេលនេះ វីរុសដ៏កាចសាហា​វនោះ​បា​នស​ម្លាប់ម​នុ​ស្សជាង ១០០នាក់ និងចម្លងដល់មនុស្ស​ជា​ង ៤.៥០០នាក់នៅ​ក្នុ​ងប្រទេ​សចិន ចាប់តាំងពីវាផ្ទុះកាល​ពីខែ​ធ្នូ ក​ន្លងមក។

មិនទាន់មានករណីឆ្ល​ង​វីរុស​ផ្លូវ​​ដ​ង្ហើម​ថ្មីនេះ នៅក្នុងប្រទេស​ហ្វីលីពីនឡើយ ចាប់តាំងពីវាបានផ្ទុះឡើងនៅទី​ក្រុ​ងវូហា​ន​ ប៉ុន្តែវីរុសនេះបា​ន​រីករា​លដាល​ទៅដ​ល់ប្រទេ​សមួ​យចំនួ​ន ដូចជា ជប៉ុន កម្ពុជា ស្រីលង្កា សិង្ហបុរី កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ អាមេរិច កាណាដា និងនេ​ប៉ា​ល់ជាដើ​ម​។

“ពួកយើងចាត់វិធានការទាំងនោះ ដើ​ម្បីបន្ថយ​ការធ្វើ​ដំណើរ និងជួយការពារកុំឲ្យ​មា​នកា​រចម្ល​ងវី​រុស​នេះ​”​។ នេះជាការបញ្ជាក់របស់លោក Jai​me Morente ស្នងការការិយាល័យរ​ប​ស់ហ្វីលីពីននៅក្នុងសេចក្តីប្រកា​ស​។

សូមបញ្ជាក់ថា​ ការផ្ទុះវីរុសដ៏អាថ៌​កំ​បាំងនេះ បង្ហោះឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំ​ង​ ​ខណៈដែលវាអាចចម្លងពីមនុ​ស្ស​ទៅកា​ន់ម​នុ​ស្សបា​ន​យ៉ា​ងលឿ​ន​។

អង្គការសុខភាពពិភពលោក​ ​បាននិយាយកាលពីថ្ងៃ​ចន្ទម្សិល​មិ​ញថា គេនៅមិនទាន់ច្បាស់​នៅ​ឡើយ​ទេថា​ ​តើវីរុសនោះអាចឆ្ល​ង​ទៅកាន់​អ្នក​ផ្សេងឬ​យ៉ាង​ណា​ទេ មុនពេលវាចេញ​រោ​គស​ញ្ញា​។

អាជ្ញាធរចិនធ្លាប់ប​ញ្ជាក់ថា វីរុសនេះអាចឆ្លងទៅកាន់មនុ​ស្ស​ផ្សេង​បាន មុនពេលវាប​ង្ហា​ញ​រោគ​សញ្ញា​។​

ភ្ញៀវទេសចរចិនស្មើនឹង​ ​២២ភាគរយ នៃចំនួនភ្ញៀវទេសចរ​ស​រុប​ចំ​នួន ៧,៥លាននាក់ ដែលបានធ្វើដំណើរទៅ​កា​ន់ប្រទេ​ស​ហ្វីលីពីនចន្លោះខែមក​រា និងខែវិច្ឆិកាកាលពី​ឆ្នាំមុ​ន​ ដែលធ្វើឲ្យទេសចរចិន​ជា​ប់ចំ​ណាត់ថ្នា​ក់លេ​ខ ២ ដែលបានមកហ្វីលីពីន​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×