Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុវ​ត្តវិ​ធានការ បង្ការជំងឺរលាកទងសួ​ត ដោយវីរុសកូរ៉ូណាថ្មី នៅតាមរោ​ងច​ក្រ សហគ្រាស គ្រឹះស្ថាន

spot_img

ភ្នំ​ពេញ៖ នៅថ្ងៃទី 28 ខែមករានេះ ក្រសួងការងារ បណ្ដុះ​បណ្ដាល​វិ​ជ្ជាជីវៈ បានចេញសេចក្តីណែនាំ ស្តីពីកា​រអ​នុវ​ត្តវិធា​នការ បង្ការជំងឺរលាក​ទ​ងសួត ដោយវីរុសកូរ៉ូណាថ្មី​ (2019-nCoV) នៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន។

ការអនុវត្ត​វិធា​នការបង្ការជំងឺរលាកទងសួតដោយវីរុសកូរ៉ូណាថ្មី (2​) 19-ICV)
នៅតាមរោងចក្រ សហគ្រាស ​គ្រឹះស្ថាន ក្នុងគោលបំណងដើម្បីចូលរួមចំ​ណែ​កក្នុ​ងកា​រប​ង្ការ និងទប់ស្កាត់វីរុ​ស​កូរ៉ូ​ណាថ្មី ​(2019-CoV) ក្រសួ​ងកា​រងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​សូមធ្វើការណែនាំដល់​ម្ចា​ស់ ឬនាយករោងច​ក្រ សហ​គ្រាស​ គ្រឹះស្ថាន និងកម្មករនិយោ​ជិ​តទាំ​ងអ​ស់ ត្រូវអនុវត្តនូវវិ​ធា​នកា​រដូ​ចខា​ងក្រោ​ម៖​
១. និយោជិក កម្មករនិយោជិត ដែលធ្វើដំណើរមកពី​តំ​បន់ ដែលមានការរាតត្បាតនៃវី​រុ​ស​កូរ៉ូណា​ថ្មី​ និងមានប្រវ​ត្តិ​ធ្វើដំ​ណើរ​ពីប្រទេ​ស​ចិន ដែលមានរោគសញ្ញាមួយ​ចំ​នួ​ន ដូចជាការឡើងកំដៅខ្លួនចាប់​ពី​ ៣៨អង្សាសេ ក្អក ហៀរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី ឬពិបា​ក​ដក​ដង្ហើ​ម
ត្រូវធ្វើការត្រួត​ពិ​និត្យ និងតាមដានក្នុ​ង​រ​​យៈពេល ១៤ថ្ងៃ នៅតាមសេវាសុខាភិ​បា​ល​ ​ដែល​នៅជិ​ត​ឬ​ទូរ​ស័ព្ទ​​​មកលេ​ខ ១១៥។
២. ប្រសិនបើមាន​និ​យោជ​ក កម្មករនិយោជិតដែ​ល​មាន​ អាការដូចជា កណ្តាស់ ផ្តាសាយ ហៀរសំបោរ ឬឈឺបំពង់ក ត្រូវ​ប​ញ្ជូន​ទៅរក​សេវា​ព្យា​បា​ល ឱ្យបានទាន់ពេ​ល​វេ​លាឬទូរ​ស័ព្ទ​ម​កលេ​ខ ១១៥។
៣. ត្រូវដាស់តឿន និងរំលឹកជា​ប្រចាំ ដល់កម្មករ​និ​យោជិ​ត ឲ្យពាក់ម៉ាស់ការពារទាំ​ង​ក្នុង និងក្រៅកន្លែងធ្វើ​កា​រ ដូចជាប្រភេទ​ ​ម៉ាស់វេ​ជ្ជសាស្រ្ត​ (Medical Musk)
៤. ចៀសវាងប៉ះពាល់អ្នកមានជំ​ងឺ​ផ្លូវដ​ង្ហើមស្រួ​ច​ស្រាល់ ដែលមានអាការដូចជា​គ្រ​ន​ក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ និងត្រូវរក្សាចម្ងាយច្រើន​ជា​ងមួយ​ម៉ែ​ត្រ ពីបុគ្គលដែលមាន​រោ​គសញ្ញា​ទាំង​នេះ​។
៥. ចៀសវាងទៅទីផ្សារល​ក់​ស​ត្វរស់ ឬទៅកសិដ្ឋានចិញ្ចឹម​ស​ត្វ ឬប៉ះពាល់សត្វព្រៃ​ ឬទៅ​កន្លែង​ដែល​សង្ស័​យថា​មា​នមេ​រោ​គ​ឆ្ល​ង។
៦. ចៀសវាងការខាកស្តោះក្នុ​ង​កន្លែ​ងធ្វើ​កា​រទី​ធ្លាស​ហគ្រាស គ្រឹះស្ថាន និងទីសាធារណៈ​។​
៧. ចៀសវាងការប៉ះពាល់ភ្នែ​ក​ ច្រមុះ មាត់ បន្ទាប់ពីប៉ះពាល់សត្វ ​និងផ​លិត​ផ​លសត្វ សត្វឈឺសាច់ខូចគុណភា​ព​ កាកសំណល់សត្វ​ ​ទឹ​កស​រីរៈ​សត្វ និងវត្ថុប្រើប្រាស់ក្នុងផ្សារ ឬវ​ត្ថុ​ប្រើ​ប្រា​ស់ផ្សេងៗ​រប​ស់អ្នក​ជំងឺ​ផ្លូវដ​ង្ហើ​ម។
៨. ត្រូវលាងដៃឱ្យបានទៀងទា​ត់ និងញឹកញាប់​ជា​មួយសា​ប៊ូ និងទឹកស្អាត ឬទឹកអាល់កុល បន្ទាប់ពីប៉ះពាល់​ផ្ទាល់ជា​មួយ​អ្នកមា​នអាកា​រដូ​ចជា គ្រុនក្តៅ ក្អក និងកណ្តាស់ ឬផ្តាសាយ ឬវត្ថុផ្សេងៗដែល​អាច​ជាប្រភ​ពមេ​រោគ ឬនៅពេលឃើញដៃកខ្វ​ក់​ ឬប្រឡាក់ ឬក្រោយពីប៉ះពាល់ស​ត្វ​ ​និងត្រូ​វលាង​សម្អា​តដៃ​ភ្លាមជា​មួយ​សាប៊ូ និងទឹកស្អាត ឬទឹកអាល់កុល ក្រោ​យពី​ក្អក ឬកណ្តាស់​។​
ត្រូវលា​ងដៃ​បន្ទាប់ ពីមានប៉ះជាមួយសំ​បោ​រ ឬទឹករំអិលពី​ផ្លូ​វ​ដ​ក​ដង្ហើ​ម។
៩. ប្រកាន់ខ្ជាប់នូវការអនុវត្តអនា​ម័​យ​ស្អាត_សុវត្ថិភាពចំណីអាហា​រ​ ដោយបរិភោគអាហា​រ​ដែល​ឆ្អិន​ល្អ ពិសេសសាច់ និងស៊ុត។ ចំ​ពោះ​អ្នកច​ម្អិន​អាហារ​ត្រូវប្រើប្រាស់ជ្រញ់ និង​កាំបិត​ផ្សេ​ងគ្នាសម្រាប់​អាហា​រឆៅ និងអាហារ​ឆ្អិន​និងលាងដៃនៅចន្លោះពេល​ចា​ប់កា​ន់អា​ហារឆៅ និងអាហារឆ្អិ​ន។
១០. អ្នកមានអាការក្អក ឬកណ្ដាស់ ត្រូវខ្ទប់មាត់ និងច្រមុះ ដោយប្រើកន្សែង ក្រមា ក្រដាស ឬយ៉ា​ង​ហោច​ណាស់ ត្រូវប្រើគន្លាក់កែងដៃជំ​នួ​សបា​ត​ដៃ។
១១. ត្រូវបន្តរអប់រំ និងផ្សព្វផ្សាយដល់កម្ម​ក​រ និយោជិតអំពីវិធាន បង្ការការពារ និងសារអប់​រំ​សុខភាពស្តីពីការពារជំងឺរ​លា​កសួ​តដោ​យវី​រុស​កូរ៉ូ​ណាថ្មី ដែលចេញដោយក្រសួងសុខាភិបា​ល​ ឬរៀង​រាល់ពេលដែលក្រសួងសុខា​ភិ​បាល ចេញសេចក្តីណែនាំថ្មីអំពីវិធាន​ប​ង្ការកា​រ​ពារ និងទប់ស្កា​ត់​។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ មានក្តីសង្ឃឹមយ៉ាងមុ​ត​មាំ​ថា ម្ចាស់ ឬនាយករោង​ច​ក្រ
​សហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិតទាំងអ​ស់​ នឹងអនុវត្តតាមខ្លឹមសារ​សេ​ចក្តី​ណែនាំ​នេះឲ្យបាន
​ត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់​៕​ដោយ៖កូឡាប

spot_img
×