Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរម្នាក់ ដកកាំភ្លើងភ្ជង់ប្លន់យកម៉ូ​តូទាំ​ងក​ណ្ដាលថ្ងៃ​ពីនារីម្នាក់ទៅបាត់

spot_img

ភ្នំពេញៈ ជនសង្ស័យម្នាក់បានជិះម៉ូតូស្មាស​វី​មួយ​គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លីមួយដើ​ម​ដេញ​ភ្ជង់ប្ល​ន់យ​កម៉ូតូឌ្រីមសង់ស៊េរី ២០២០ ពីនារីម្នាក់ កំ​ពុង​ជិះចេញពីទិញម្ហូ​ប​បានសម្រេច ហើយគេ​ចខ្លួ​នបាត់ កាលពីវេលាម៉ោង ១១​ ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧​១​ ស្រកចូលបូរីជឹប​ម៉ុង​ សង្កាត់ចាក់អ​ង្រែលើ​ ​ខណ្ឌមានជ័យ ។​

សមត្ថកិច្ច​បានឲ្យដឹងថា នារីជាម្ចាស់ម៉ូតូមាន​ឈ្មោះ​ លាក់ ភេទស្រី អាយុជាង២០ ឆ្នាំ មុខរបរកម្មករ​សំ​ណង់ ស្នាក់នៅក្នុងការដ្ឋាន​បូ​រី ជឹប ម៉ុង សង្កាត់ចាក់អង្រែ​លើ​ ខណ្ឌមានជ័​យ​ ។
បើតាមសម្តីស្ត្រីជាម្តាយ​តរ​បស់​នារី​រង​គ្រោះ បាននិយាយ​រៀប​រាប់ថា មុនកើតហេតុកូនស្រីរ​ប​ស់គាត់ បានជិះម៉ូតូមួយគ្រឿង​ម៉ា​ក ឌ្រឹមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផផ្លាកលេខ ភ្នំពេញ 1AB 7254 ទៅទិញម្ហូបនៅផ្លូវ​៣​៧១​ សង្កាត់បឹងទំ​ព​ន់ ហើយបានជិះម៉ូតូត្រឡប់មក​វិ​ញ ដល់ចំ​ណុចស្រកចូល​បូ​រីជឹ​បម៉ុង ក៏មានជនសង្ស័យម្នា​ក់​ជិះម៉ូ​តូស្មា​ស់ព​ណ៌ខ្មៅ​ គ្មានផ្លាកលេខមួយគ្រឿង​ នឹងប្រដាប់ដោយកាំភ្លើងខ្លី​មួ​យដើម ដេញ​ភ្ជង់​ប្លន់យកម៉ូតូពីកូនស្រីគាត់ជិះ​គេ​ចខ្លួ​នបាត់​ស្រមោ​ល ដោយបន្សល់ទុក​ម៉ូ​តូស្មា​ស់មួយ​គ្រឿងនៅកន្លែងកើតហេតុ​។​

ក្រោយកើតហេតុកម្លាំ​ង​នគរ​បាល​ប៉ុស្តិ៍ចាក់អង្រែលើ បានចុះដល់ទីតាំង​កើ​តហេតុ និងបាននាំនារីជាម្ចាស់​ម៉ូ​តូ មកសួរនាំនឹង​ដា​ក់ពាក្យ​បណ្តឹង​​ ដើម្បីងាយស្រួលឲ្យសមត្ថកិច្ចធ្វើការស្រាវ​ជ្រា​វ តាមចាប់ជនសង្ស័យ​យ​កម​ក ផ្តន្ទាទោសតាមផ្លូ​វ​ច្បាប់៕ដោយ៖បញ្ញាស័ក្តិ

spot_img
×