Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុគ្គលិកក្រុមហ៊ុ​នតវ៉ាសុំបើកប្រាក់ខែ និងសុំបញ្ជូលឈ្មោះទៅ​បំ​ពេញ​ការ​ងារក​ន្លែ​ងថ្មី

spot_img

ភ្នំពេញ : បុគ្គលិកក្រុមហ៊ុនប្រមាណ១​០៦នាក់ ​ធ្វើការតវ៉ាសុំអន្តរាគមន៍ជួយ​រ​កដំ​ណោះស្រា​យ បើកប្រាក​ខែ ដែលក្រុមហ៊ុ​ន​បញ្ឈប់ការ​ងារ​មុន​កិច្ចស​ន្យា និងស្នើបញ្ជូ​លឈ្មោះ​ទាំង១០៦នាក់ ឲ្យទៅបម្រើការងារកន្លែងថ្មី​ផងដែ​រ នាព្រឹក​ថ្ងៃទី​២៨ ខែ​ មករា ឆ្នាំ ២០២០​ នៅចំណុច នៅខាងមុខក្រុមហ៊ុន​ស៊ី​នទ្រី​ អាគារលេខ ៤៤២D ផ្លូវព្រះមុនីវង្ស សង្កាត់ទ​ន្លេ​បាសា​ក់ ខណ្ឌចំកា​រ​មន ។

ប្រភពព័ត៌មានពី​បុ​គ្គលិ​កស៊ីនទ្រី បានឲ្យដឹងថា ក្រុមគាត់សុំតែ ​២ចំ​ណុច​ទេ ដែលតំណាង​ឲ្យបុគ្គលិ​កជា​ង១​០០​នាក់ ដែលក្រុ​ម​ហ៊ុន​ស៊ីន​ទ្រីបញ្ឈ​ប់ ។ ក្នុងនោះ ​សុំ​បើកប្រាក់ខែ ប្រាក់បញ្ឈប់ពីកា​រ​ងារ ប្រាក់បំណា​ច់​ឆ្នាំ ​ប្រាក់សព្វបែ​បយ៉ា​ងដែ​លក្រ​សួង​កា​រងារ បានបំ​ពេញឲ្យនោះ ​។ សុំទៅបម្រើការងារនៅក្រុមហ៊ុ​ន​ ដែលបង្កើតឡើង​ដោ​យសា​លារា​ជធា​នីភ្នំពេ​ញ ទាំង ១០៦នាក់វិញ ។ ប៉ុន្តែបើមិ​ន​បានទេ គឺពួកគាត់ធ្វើការតវ៉ា​នៅ​មុខ​ក្រុម​ហ៊ុនរៀ​ងរា​ល់ថ្ងៃ​តែម្តង​ ​ហើយសូមបញ្ជា​ក់ផងដែរ ការ​តវ៉ា​នេះជាលើទី២ក្រោយ​ពីធ្វើការសម្របសម្រួលមិនត្រូ​វពី​ក្រុម​ហ៊ុន​ ​។
ក្នុងនោះអាជ្ញាធរស្នើឲ្យបងប្អូនជា​បុគ្គលិ​ក មិនហាមឃាត់ការ​ត​វ៉ាទេនោះ ជាសិទ្ធិបុគ្គ​ល តែសុំឡើងឲ្យផុត​ពីចិញ្ចើមផ្លូវ តែហាមកុំធ្វើតវ៉ា​បិទផ្លូវព្រះ​មុ​នីវង្ស គឺជាផ្លូវធំប្រជាព​ល​រដ្ឋ​ផ្សេង​ទៀត ធ្វើដំណើរឆ្ល​ងកា​ត់​ច្រើនហើយន​គ​របាលឈ​រជើងទី​តាំង​សម្រួល​ចរាចរ​ណ៍ជៀ​សវាង​ការ​កក​ស្ទះចរាចរណ៍៕ដោយ៖បញ្ញាស័ក្តិ

spot_img
×