Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​នគរបាល​ក្រុង​ស្វាយរៀង​ចុះ​អនុវត្ត និង​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​រង្វង់​មូល​ក្រុង​

spot_img

​ខេត្តស្វាយរៀង​៖ ​លោក​វរៈសេនីយ៍ត្រី កែន រិទ្ធី អធិការនគរបាល​ក្រុង​ស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០ បាន​ដឹកនាំ​កម្លាំង​នគរបាល​ក្រុង ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក លើ​យានយន្ត​គ្រប់​ប្រភេទ​លើ​ដងផ្លូវ ដែល​មិន​គោរព​ច្បាប់ នៅ​ចំណុច​រង្វង់​មូល ក្នុង​ក្រុង​ស្វាយរៀង​។​

​លោក អធិការនគរបាល​ក្រុង​ស្វាយរៀង បានឱ្យដឹងថា ដើម្បី​ថែរក្សា​ការពារ​សន្តិសុខ សុវត្ថិភាព និង​បង្ក្រាប​ទប់ស្កាត់​បទល្មើស​ផ្សេងៗ ក្នុងភូមិ​សាស្ត្រ ក្នុង​ក្រុង​ស្វាយរៀង កម្លាំង​នគរបាល​ក្រុង​តែងតែ​ដឹកនាំ​កម្លាំង ចុះ​ត្រួតពិនិត្យ​ចល័ត នៅតាម​បណ្តោយ ផ្លូវ​សំខាន់ៗ​មួយចំនួន​ទៅតាម​គោលដៅ​ដែល​បានកំណត់ ក្នុង​ក្រុង​ស្វាយរៀង ជាពិសេស​សហការ​ជាមួយ​ប្រជា​ការពារ បានដាក់​កម្លាំង​ជិះ​ល្បាត ២៤​ម៉ោង នៅក្នុង​ភូមិសាស្ត្រ​ក្នុង​ក្រុង ដើម្បី​ត្រួតពិនិត្យ​ការពារ​សន្តិសុខ សុវត្ថិភាព និង​បង្ក្រាប​រាល់​បទល្មើស​ផ្សេងៗ​។​

​លោក​បន្តថា ចំពោះ​ការអនុវត្តន៍​រឹតបន្តឹង​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវគោក នាពេលនេះ គឺ​ធ្វើ​ផាកពិន័យ​អ្នក​ដែលមាន​ម៉ូតូ​អត់​ស្លាក​លេខ កញ្ចក់​មួក និង​រថយន្ត​បើកបរ​មិន​ពាក់​ខ្សែក្រវាត់ គឺ​ធ្វើជា​ប្រចាំ​ដូច​ភ្លៀងរលឹម នៅតាម​ដងផ្លូវ​នានា ក្នុង​មូលដ្ឋាន​ជាមួយនឹង​លោក​អធិការរង ទទួល​ផែន​ចរាចរណ៍​ក្រុង​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្តស្វាយរៀង​ទាំងអស់ គ្នា​ត្រូវ​ចូលរួម​គោរព ច្បាប់​ចរាចរណ៍​ឱ្យ​បា​គ្រប់ៗ​គ្នា គឺ​ជិះ​ម៉ូតូ​ត្រូវ មាន​មួកសុវត្ថិភាព កញ្ចក់ និង​ស្លាក​លេខ​ឱ្យបាន​ត្រឹមត្រូវ គឺ​ដើម្បី​អ្នកការពារ​ជីវិត​ខ្លួនឯង​៕ វ៉ៃ​កូ​

spot_img
×