Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ម៉ាស៊ីន​ស្គេ​នក​ម្តៅ ដើម្បី​តាមដាន និង​ការពារ​ការឆ្លង វិ​រុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូ​រ៉ូ​ណា នៅ​ច្រកទ្វារ​អន្តរជាតិ​ក្រុង​បាវិត​

spot_img

​ខេត្តស្វាយរៀង​៖ ​លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​និង​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង តំណាង​លោក​អភិបាលខេត្ត កាលពី​រសៀល​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចូលរួម​ប្រជុំពិភាក្សា ពាក់ព័ន្ធ​និង​ការដាក់​ម៉ាស៊ីន​ស្គេ​នក​ម្ដៅ សម្រាប់​អ្នកដំណើរ​ឆ្លងកាត់ ឲ្យ​បាន​ត្រឹមត្រូវ តាម​ស្ដង់ដារ និង​កែសម្រួល​ទីតាំង​បំពាក់​ម៉ាស៊ីន​ស្គេ​ន ដើម្បី​តាមដាន និង​ការពារ​ការឆ្លង វិ​រុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី កូ​រ៉ូ​ណា (Virus Corona) និង​បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ ព្រំដែន​អន្តរជាតិ​បាវិត ខេត្តស្វាយរៀង ក្នុង​កិច្ចប្រជុំ​នោះ​ក៏មាន​ការចូលរួម ពី​លោក​អភិបាលរងក្រុង​បាវិត និង​ជា​ប្រធាន​ទីស្នាក់ការ ត្រួតពិនិត្យ​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត លោក​នាយករង​ប៉ុស្ដិ៍​អន្តោ​ប្រវេ​នស៍ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត ។​

​លោក តូច ប៉ូ​លី​វ៉ា អភិបាលរង​ខេត្តស្វាយរៀង បាន​បញ្ជាក់ថា​: កិច្ចប្រជុំ​នេះ ផ្តោត​សំខាន់​ទៅលើ​ការ ប្តូរ​ទីតាំង​ស្គេ​ន​ទៅ​ពីមុខ​វិញ ឲ្យ​ចំ​កន្លែង​អ្នកទេសចរ​ចូលមក ដើម្បី​ធ្វើការ​ស្គេ​ន ហើយ​ទើប​អនុញ្ញាត​ឲ្យ​ចូល​បោះត្រា ចូលមក​ស្រុក​ខ្មែរ និង​ពង្រឹង​យកចិត្តទុកដាក់ ចំពោះ​វិ​រុស​កូ​រូ​ណា បើ​មានការ​សង្ស័យ ត្រូវបញ្ជូន​ទៅពិនិត្យ​ភ្លាមៗ​ផងដែរ ៕ វ៉ៃ​កូ​

spot_img
×