Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​គាស់​ទម្លុះទម្លាយ​តូប​ផ្សារ​ស្នួល​លួច​សម្ភារ​ត្រូវ​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ​

spot_img

​ក្រចេះ​៖ ​ជន​ពីរ​នាក់​ដែល​នគរបាល​កំណត់ថា​ជា​មុខសញ្ញា​ក្នុង​អំពើ​(​លួច​មាន​ស្ថាន​ទំងន់ទោស​) ដោយ​បានគាស់​ទម្លុះម្លាយ​តូប​លក់​ឥ​វាន់​ក្នុង​ផ្សារ​ស្នួល ដើម្បី​លួច​យក​សម្ភារ គឺ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្នួល ស្រាវជ្រាវ​ចាប់ខ្លួន​នៅ​ថ្ងៃទី​២៨ ខែមករា ។​

​អធិការនគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុខ​គីម បានអោយដឹងថា កាលពី​យប់​ថ្ងៃទី​៨ ខែមករា កន្លងទៅ ពួកគេ​ទាំងពីរ​នាក់​បានធ្វើ​សកម្មភាព​គាស់​និង​កាត់​សោ​តូប​ផ្សារ​និង​លួច​យក​សម្ភារ​អស់​មួយចំនួន​។ ក្រោយ​ការធ្វើសកម្មភាព​រួច​ពួកគេ​បានគេច​ខ្លួន តែ​ត្រូវបាន​នគរបាល​បាន​ស្រាវជ្រាវ​ចាប់ខ្លួន​ពួកគេ​ទាំងពី​នាក់​បានជា​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​តែមួយ​៕ ដោយ​៖​កូ​ឡាប​

spot_img
×