Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ម៉ុង​ហ្គោ​លី ឯកភាព​លើ​ការរៀបចំ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​

spot_img

​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា និង រដ្ឋមន្ត្រី​បរិស្ថាន និង​ទេសចរណ៍​ម៉ុង​ហ្គោ​លី ឯកភាពគ្នា​ពិភាក្សា​លើ​លទ្ធភាព​ត​ភ្ជាប់​ជើងហោះហើរ​ត្រង់​រវាង​រាជធានី​ភ្នំពេញ និង​រដ្ឋធានី​អ៊ូ​ឡា​បា​ទ័​រ និង​ឯកភាព​លើ​ការរៀបចំ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ព្រមទាំង​ប្ដេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយគ្នា​កាន់តែខ្លាំង​ឡើង ដើម្បី​ជំរុញ​លំហូរ​ទេសចរ​រវាង​ប្រទេស​ទាំងពីរ​ទៅវិញទៅមក​។​

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន ជំនួប​ពិភាក្សា​ជាមួយ លោក ស៊ែ​រ៉ែ​ន​បាត ណា​ម​រ៉ា​យ (Tserenbat Namsrai) រដ្ឋមន្ត្រី​បរិស្ថាន និង​ទេសចរណ៍​ម៉ុង​ហ្គោ​លី នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ល្ងាច​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។​

​នាឱកាស​នោះ លោក រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​អំពី​ការបន្ត​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ តាម​គោលការណ៍​ចីរភាព​របស់​កម្ពុជា ជាពិសេស​ការអភិវឌ្ឍ​អេកូ​ទេសចរណ៍ និង​ទេសចរណ៍​សហគមន៍ ស្របតាម​គោលនយោបាយ​ជាតិ​អេកូ​ទេសចរណ៍ ២០១៩-២០៣០ ក្រោម​យន្តការ​ការងារ​អន្តរក្រសួង ដែល​នឹងចូលរួម​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ក៏ដូចជា​ចូលរួម​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ទាំង​១៧ របស់​អង្គការសហប្រជាជាតិ​។​

​លោក រដ្ឋមន្ត្រី​ម៉ុង​ហ្គោ​លី ក៏បាន​កោតសរសើរ​ដ​ល់​ការរីកចម្រើន​របស់​ក​ម្ពុ​ជា ជាពិសេស​ការរីកចម្រើន​ឥត​ឈប់​នៃ​វិស័យ​ទេសចរណ៍ និង​បាន​គាំទ្រ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​ទេសចរណ៍​។​

​ក្នុង​ជំ​នួន​នោះ​
​ភាគី​ទាំង​ពីរបាន​ឯកភាព​លើ​ការរៀបចំ​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​ស្ដីពី កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំងពីរ ដោយ​ផ្ដោតលើ​៖

១៖ ជំរុញ​ការចែករំលែក​បទពិសោធ​ន៍ និង​អភិវឌ្ឍ​រួមគ្នា​លើ​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ ទេសចរណ៍​ទីក្រុង និង​ជនបទ ទេសចរណ៍ធម្មជាតិ អេកូ​ទេសចរណ៍ ទេសចរណ៍​សហគមន៍ ទេសចរណ៍​សាសនា​។​ល​។​

២៖ ផ្លាស់ប្តូរ​ដំណើរ​ទស្សនកិច្ច​ស្វែងយល់ និង​ទស្សនកិច្ច​ផ្លូវការ​ដល់​ផ្នែក​ឯកជន ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​ទេសចរណ៍​ជាតិ ដើម្បី​ជំរុញ​ការយល់ដឹង​ពី​វប្បធម៌ និង​គោលដៅ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ​។​

៣៖ ពិភាក្សា​លើ​លទ្ធភាព​ឲ្យ​មានការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំងពីរ​។​

៤៖ ជំរុញ​ការគាំទ្រ​គ្នា​លើ​ការរៀបចំ​ព្រឹត្តិការណ៍​ទេសចរណ៍ ដោយ​ជំរុញ​ផ្នែក​ឯកជន និង​សាធារណៈ​ចូលរួម​ព្រឹត្តិការណ៍​ទេសចរណ៍ ដែល​រៀបចំ​ដោយ​ប្រទេស​នីមួយៗ​។​

​សូម​រំលឹកថា កម្ពុជា និង​ម៉ុង​ហ្គោ​លី​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ដំបូង​នៅ​ឆ្នាំ​១៩៦០ ហើយ​បន្ទាប់ពី​កម្ពុជា​បាន​ឆ្លងកាត់​សម័យកាល​ដ៏​ខ្មៅ​ងងឹត ប្រទេស​ទាំងពីរ​បា​នប​ង្កើ​ត​ទំនាក់ទំនង​ការទូត​ឡើងវិញ​នៅ​ឆ្នាំ​១៩៧៩ ដោយបាន​ជួយ​គាំទ្រ​គ្នា​ទៅវិញទៅមក​លើ​ឆាក​អន្តរជាតិ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×