Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការខេត្ត​មណ្ឌលគិរី សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ប​ណ្ដោះ​អាសន្ន ពីបទ​ដាក់​អន្ទាក់​សត្វព្រៃ​

spot_img

​ខេត្តមណ្ឌលគិរី ៖ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានសម្រេច​ចេញ​ដីកាឃុំខ្លួន បុរស​ព្រានព្រៃ​ម្នាក់ ដាក់ពន្ធនាគារ​បណ្ដោះអាសន្ន ចោទ​ពីបទ​ដាក់​អន្ទាក់​សត្វ ដោយ​ប្រើ​បង្កៃ ដើម្បី​ចាប់​សត្វព្រៃ​កម្រ​ជាច្រើន​ប្រភេទ​ដោយ​ខុសច្បាប់​។​

​ជន​ត្រូវ​ចោទ​ខាងលើនេះ ត្រូវបាន​តុលាការខេត្ត​មណ្ឌលគិរី ចេញ​ដីកាឃុំខ្លួន កាលពី​រសៀល​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​នេះ​។​

​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​ចោទ​បុរស​ព្រានព្រៃ​ខាងលើ​ថា បានធ្វើ​សកម្មភាព​បង្ក​ឲ្យ​មានការ​ស្លាប់​ដល់​សត្វព្រៃ ដែលជា​ប្រភេទ​សត្វព្រៃ​កម្រ​ជិត​ផុត​ពូជ​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ថា វា​ជា​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ទី​៣ ប្រព្រឹត្ត​នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេ​ត្រ​មណ្ឌលគិរី​។

​សូមបញ្ជាក់ថា ជន​ត្រូវ​ចោទ​ឈ្មោះ ហក វ៉ាន់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​កោះ​ម្យើ​ល ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញ៉ែ​ក ខេត្តមណ្ឌលគិរី ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ចាប់​ឃាត់ខ្លួន​ភ្លាមៗ បន្ទាប់ពី​ជនសង្ស័យ​រូបនេះ បាន​លួច​ធ្វើ​សកម្មភាព​ដាក់​អន្ទាក់​សត្វព្រៃ ដែល​ប្រើ​ឧបករណ៍​កែច្នៃ ដោយ​ប្រើ​អង្គប់ បំពុល សម្លាប់ ប្រើប្រាស់​អាវុធជាតិផ្ទុះ ជាតិគីមី ថ្នាំពុល គ្រឿង​ឆក់ បង្ក​គ្រោះថ្នាក់​ដល់​សត្វព្រៃ និង​អាច​បង្ក​គ្រោះថ្នាក់​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ក្នុងពេល​ចុះ​ល្បាត​ព្រៃ​ជាដើម​។

​ចំពោះ​វត្ថុតាង​ជាក់ស្ដែង នៃ​បទល្មើស​ធនធានធម្មជាតិ ដែល​ត្រូវ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដកហូត​បានរួម​មាន​៖

១- រំសេវ​ផ្ទុះ​ចំនួន ០.៥​គីឡូក្រាម​

២- លួស​ឆក់​ចំនួន​០៣​ដុំ​

៣- អង្គប់រ​ស័​រ នាំចូល​ពី​ប្រទេស​វៀតណាម​ចំនួន​០៣

៤- អន្ទាក់​ខ្សែកាប​ចំនួន​០៥​ខ្សែ​

៥- អន្ទាក់​ខ្សែ​គោ​ចំនួន​៦៥​ខ្សែ​

៦- ឧបករណ៍​ឆក់​ចំនួន​មួយ​កំ​ប្លេ​

៧- ផ្ទាំង​សូ​ឡា​ចំនួន​០១​ផ្ទាំង​

៨- មង​ទាក់​សត្វ​សំពោច​ចំនួន ០១​ដុំ​

៩- អន្ទាក់​ដែល​ដាក់​ហើយ ចំនួន​១០០​ខ្សែ​

​បច្ចុប្បន្ន​វត្ថុតាង​មួយចំនួន ត្រូវបាន​នាំយកមក​រក្សាទុក​បណ្ដោះ​អាសន្ន​នៅ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី និង​មួយចំនួនទៀត មន្ត្រី​ឧ​ទ្យា​នុ​រក្ស កំពុង​ប្រមូល និង​សា រួច​បំផ្លាញចោល​នៅ​កន្លែងកើតហេតុ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ប្រភេទ​សត្វព្រៃ និង​មនុស្ស​ថែម​ទៀតផង​៕ ដោយ​៖ ដែន សីមា​

 

spot_img
×