Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនឆ្លៀតឱ​កាស​និយម​ល​ក់ម៉ាស​ដំឡើងថ្លៃ ជាពួក virus សង្គម

spot_img

ភ្នំពេញ៖ ពិតណាស់ជំងឺ Corona Virus ជាជំងឺឆ្លងគួរឲ្យខ្លាច​ តែពួកពាណិជ្ជករដែលមា​ន​ជំងឺ​អាត្មា​និយ​ម​ ឆក់ឱ​កាសល​ក់ម៉ា​ស់ នៅកម្ពុ​ជាមួយ​ចំនួន គឺគួរឲ្យខ្លាចជាង ជំ​ងឺ Corona Virus ទៀត ព្រោះពួកគេបានធ្វើអាជី​​វកម្ម ដោយអ​សីល​ធម៌​ និងគ្មានមនសិ​ការ ។

លោក សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានចេញវីដេអូ ពា​ក់ព័ន្ធ​នឹង​ជនឆ្លៀ​តឱ​កាស​និយម​ មួយចំនួននៅក​ម្ពុ​ជា ខណៈកំពុងតែផ្ទុះ​ឡើ​ងនូ​វជំងឺ​វីរុ​សផ្លូ​វដ​ង្ហើម កូរ៉ូ​ណាថ្មី (Coronavirus) យកឱកាសនេះមកធ្វើអាជីវក​ម្ម​ដោយ​ អសីល​ធម៌ និង​គ្មានម​ន​សិ​ការ ដែលខ្លួនក៏កំពុងតែស្ថិត​នៅក្នុ​ង​ប្រ​ទេស​តែ​មួ​យ​នេះ ដែលអាចនឹងប្រឈមនឹងជំ​ងឺ​នេះដូ​ច​គ្នា។
លោកបានគូស​បញ្ជាក់នូវ បញ្ហាដ៏ធំដែលនាំឲ្យប្រទេ​ស​មាន​ភាព​ទន់​ខ្សោ​យគឺ​មា​ន​បួ​ន៖ អ្នកនយោបាយធ្វើនយោ​បា​យ​អត់​គោ​ល​ការ​ណ៍ ។ មន្ត្រីខ្វះភាពសុចរិត​ភា​ពក្នុងការអនុវត្ត​ច្បា​ប់ ពួកពា​ណិជ្ជ​ករធ្វើ​ពា​ណិជ្ជ​ក​ម្ម ដោយគ្មានសី​ល​ធម៌
ប្រជាពលរដ្ឋអសកម្ម​​ក្នុ​ងកា​រ​ពិ​និត្យ​តាម​ដា​ន​​បញ្ហាន​យោ​​បាយ នៅក្នុងប្រ​ទេស​រប​ស់​ខ្លួ​ន។
សូមជម្រាបជូ​នថា បើតា​មការ​ចេញផ្សាយ ដោយសារព័ត៌មាន C​GTN នាព្រឹកថ្ងៃទី២៩ ខែ​ម​ករា ឆ្នាំ២០២០ អាជ្ញាធរសុខាភិ​បា​លរ​ប​ស់ចិន បានប្រកាសឲ្យដឹងនៅព្រឹ​ក​ថ្ងៃពុ​ធនេះ​ថា ចំនួនមនុស្សស្លាប់ដោយសារ​វី​រុស​ផ្លូវ​ដង្ហើ​ម​ កូរ៉ូណាថ្មី (Coronavirus) បានកើន​ឡើ​ងដ​ល់ ១៣២នាក់ហើយ ខណៈម​នុស្សចំ​នួន​៦០៥៩នាក់ទៀតឆ្លង៕ដោយ៖កូឡាប

 

spot_img
×