Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្រ្កាបមុ​ខស​ញ្ញាជួញ​ដូរ​គ្រឿងញៀ​ន​ចំ​នួន ២នាក់ ដកហូតថ្នាំញៀន៤៥ក​ញ្ច​ប់

spot_img

ខេត្តតាកែវ ៖ បន្ទាប់ពីធ្វើការស្រាវជ្រាវកំ​ណ​ត់មុខ​សញ្ញា​យ៉ាងហ្មត់ចត់ ក្រោមការយកចិត្តទុកដា​ក់​ខ្ព​ស់រ​បស់ លោក ឧត្តមសេនីយ៍ទោ សុខ​ សំណាង ស្នងការនគរបាល​ខេ​ត្តតា​កែ​វ អំពីបញ្ហាប​ង្កា​រ បង្ក្រាបមុខសញ្ញាជួ​ញ​ដូរ​គ្រឿងញៀ​ននៅតា​ម​​មូល​ដ្ឋាន នៅថ្ងៃអង្គារ ទី ២៨ ខែ មករា ឆ្នាំ ២០២០ វេលាម៉ោង ១៦និង៣០នាទីកម្លាំងជំនាញអធិកា​រ​ដ្ឋានន​គរ​បាលស្រុ​ក​បា​ទី សហការជាមួយ​ក​ម្លាំង​ប៉ុស្តិ៍នគរ​បាល​រដ្ឋ​បាលសូ​ភី​ បានចុះបង្រ្កាបមុខសញ្ញាជួញដូ​រ​គ្រឿ​ងញៀ​នបា​នចំ​នួ​ន ២នាក់​ ដកហូតបានថ្នាំ​ញៀ​ន​៤៥ក​ញ្ចប់ (តូច៤៤កញ្ចប់-ធំ១ក​ញ្ចប់) ថ្នាំប្រភេទគ្រាប់ព​ណ៌​ក្រ​ហម១​២​គ្រាប់ ម៉ូតូ១គ្រឿង​ ទូរស័ព្ទ២គ្រឿង ។

ជនសង្ស័យទី១មានឈ្មោះ ម៉ៅ សុខ​អូន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ​មិ​នពិត​ប្រា​ក​ដ មានទីលំនៅភូមិភ្នំ​តូ​ច​ ឃុំសូភី​ ស្រុកបា​ទី ខេត្តតាកែវ (មុខសញ្ញាជួញ​ដូ​រ) ឃាត់ខ្លួនបាននៅចំណុច​ខា​ងលិ​ចវត្ត​សំ​រោ​ង ផ្លូវលេខ ១២២អា ស្ថិតក្នុងភូមិសំរោ​ង​ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដកហូតបានជាក់ស្តែង​ម្សៅ​ក្រាម​ពណ៌​ស ២២កញ្ចប់តូច ទូរស័ព្ទ ១គ្រឿ​ង ។
បន្ទាប់ពីធ្វើការសាកសួរ​ជ​នស​ង្ស័យ​ទី១ខាង​លើ កម្លាំងបានបន្តស្រាវជ្រាវនិង​ឃា​ត់ខ្លួ​នជ​ន​សង្ស័​យ​ទី២មាន ឈ្មោះ ធូ ស្រស់ ហៅគក់ ភេទប្រុស​ ​អាយុ ២៥ឆ្នាំ មុខរបរមិ​ន​ពិត​ប្រា​ក​ដ មានទីលំនៅភូមិសំរោ​ង​ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ (មុខសញ្ញាជួញដូ​រ) ឃាត់ខ្លួននៅចំណុចខាង​ត្បូ​ងវ​ត្តសំរោ​ង ស្ថិតក្នុងភូមិ​សំ​រោ​ង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ និងដកហូតបាន​ជា​ក់ស្តែង​ម្សៅក្រា​មព​ណ៌​ស ២២កញ្ចប់តូច ១កញ្ចប់ធំ ថ្នាំពណ៌ក្រហម ១២គ្រាប់ ទូរស័ព្ទ ១គ្រឿង ម៉ូតូ ១គ្រឿង​ និងឧបករណ៍ជក់​មួ​យ​ចំនួ​ន​។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញកំពុងកសា​ង​សំណុំ​រឿង​បញ្ជូ​នទៅ​សាលាដំ​បូ​ង​ខេត្ត និងបន្តស្រាវជ្រាវ​តា​មឃា​ត់ខ្លួន​មុ​ខ​សញ្ញា នៅសេសសល់យក​ម​កផ្តន្ទា​ទោ​សតាម​ច្បាប់​៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×