Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរុសកូរ៉ូណា៖ អ្នកស្លាប់កើន​ដល់ ១៣២នាក់ អ្នកឆ្លងមានជិត ៦.០០០ករណីនៅចិន​

spot_img

គណៈកម្មាការសុខភាព​ជា​តិរ​បស់ចិន បានប្រកាសនៅថ្ងៃពុធនេះ​ថា​ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះ​វី​រុ​សកូរ៉ូណាក្នុងប្រទេសបាន​កើ​នឡើង​ដល់ ១៣២នាក់ និងមានអ្នកឆ្លងជំងឺមរណៈ​នេះ​ថ្មី​ចំនួ​ន ១.៤៥៩ករណី​។

អាជ្ញាធរបញ្ជាក់ថា រហូតមកដល់ពេលនេះ ចំ​នួនអ្នកឆ្លងវីរុសកូរ៉ូណាក្នុង​ប្រ​ទេ​សចិ​នមាន ៥.៩៧៤ករណី។

គណៈកម្មការខាង​លើ​បាននិ​យា​យថា ពួកគេក៏កំពុងពិនិត្យមើលករ​ណី​សង្ស័​យ​ជាង ៩.០០០ករណីទៀត។ ការ​រីករាលដាលយ៉ាងលឿនរបស់​វី​រុសដ៏​អាថ៌​កំបាំង​នេះ កើតឡើង ខណៈពេលដែលទីក្រុងប៉េកាំងបា​នប​ញ្ជា​ក់ពី​ទំ​នុក​ចិ​ត្ត​ ក្នុងការគ្រប់គ្រងវី​រុ​សដ៏​សាហាវ​នោះ​។

វីរុសដែលមានអាការៈដូចជាផ្តាសា​យ​នេះ បាករីករាលដាលយ៉ាងលឿនទៅ​កា​ន់ប្រ​ទេ​សជា​ច្រើនជុំវិញពិភព​លោ​ក ប៉ុន្តែក្នុងចំណោមប្រទេសទាំ​ង​នោះ មិនទាន់មានករណីស្លាប់នៅ​ឡើ​យ​ទេ​។

សូមបញ្ជាក់ថា វីរុសដ៏អាថ៌កំបាំ​ង​ និង​កាចសា​ហា​វនេះ បានផ្ទុះឡើងដំបូងនៅក្នុ​ង​ទី​ក្រុ​ង​វូហាន (Wuhan) នៃខេត្ត ហូប៉ី (Hubei)៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×