Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្តហោះដែលជ​ប៉ុន​យក​ទៅជម្លៀសប្រជាជនខ្លួនពីវូ​ហាន បានមកដល់​តូ​ក្យូហើយ

spot_img

ប្រជាជនជប៉ុនដំបូងដែលត្រូវបានរ​ដ្ឋា​ភិបាល ធ្វើការជម្លៀសចេញពីទីក្រុងវូហាន ​កន្លែង​ដែលវី​រុស​កូរ៉ូណាផ្ទុះ បានមកដល់ទីក្រុងតូក្យូហើយ​ នៅព្រឹកថ្ងៃពុធនេះ​។

យន្តហោះបានធ្វើដំណើរមកដល់ព្រលាន​ Haneda នៅម៉ោង ៨ និង ៤៥នាទី ហើយមន្រ្តីជប៉ុននិយាយ​ថា​ យន្តហោះមានអ្នក​ដំ​ណើរទាំ​ងអស់​ចំ​នួ​ន ២០៦នាក់។

មិនមែនតែជប៉ុនទេដែលបានជ​ម្លៀសប្រជាជន​រ​បស់ខ្លួន តែមានប្រទេ​ស​ជាច្រើន​​ទៀត ដែលបានយកប្រជាជនខ្លួន​ចេ​ញពី​តំប​ន់ផ្ទុះវី​រុសមរណៈដូចជាអាមេរិច​ជា​ដើម​។​

យន្តហោះរបស់ជប៉ុនបានធ្វើដំ​ណើ​រដ​ល់ទីក្រុងវូហាន​នៅពេល​យប់ និងបាននាំយកទៅជាមួយ​នូ​វម៉ាស​ចំ​នួន ១៥.០០០ ស្រោមដៃ ៥០.០០០គូ និងវ៉ែ​ន​តាការ​ពារ​ចំនួន ៨.០០០។ នេះបើតាមការបញ្ជា​ក់​រប​ស់ក្រសួ​ងការ​បរ​ទេសជ​ប៉ុ​ន។

មន្រ្តីសុខាភិបាលចំ​នួ​ន ៤នាក់ ក៏បានធ្វើដំណើរតាមយន្ត​​ហោះដើ​ម្បី​ត្រួត​ពិ​និត្យ​អ្នក​ដំ​ណើរ​ជប៉ុ​នដែល​ត្រឡប់​ម​ក​វិញ។

អ្នកដំណើរជប៉ុនទាំងអស់​ដែ​លទើ​បនឹង​ត្រឡប់​ម​កវិញ នឹងត្រូវគេធ្វើតេស្តដើម្បីពិ​និ​ត្យមើ​លសញ្ញា​នៃវី​រុស​កូ​រ៉ូ​ណា ដែលបានផ្តាច់ជីវិតមនុ​ស្ស​ចំ​នួន ១៣២នាក់ហើយរហូតមកដ​ល់​ពេ​លនេះ​។​

ប្រជាជនជប៉ុនដែលទើបនឹង​ត្រូ​វគេ​ដឹក​ត្រឡ​ប់​ម​កពី​ចិនវិញ នឹងត្រូវគេសុំឲ្យស្នា​ក់​នៅ​ផ្ទះ និងមិនឲ្យជួប​ជុំហ្វូង​មនុ​ស្ស រហូតដល់លទ្ធផលនៃការធ្វើ​តេ​ស្ត​រប​ស់ពួក​គេបា​ន​ដឹង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×