Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជិកសមាគម​ចលនា​យុវជ​នកម្ពុជា ក្រុម១៥៧សាខាខេត្តព្រះសីហ​នុ​ បើកយុទ្ធនាការចែកម៉ា​ស់​១ម៉ឺ​នស​ន្លឹក​ ជូនពលរដ្ឋការពារ​កា​រឆ្ល​ងវី​រុសកូរ៉ូណា

spot_img

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ សមាជិកសមាគមចលនាយុវជ​ន​កម្ពុ​ជា ក្រុ​ម​១៥៧ សាខាខេត្តព្រះ​សីហនុ​ បានបើកធ្វើយុទ្ធនាការចែកម៉ា​ស់​ចំ​នួន ១ម៉ឺនម៉ាស់ ជូនប្រជាពលរដ្ឋរស់នៅក្រុ​ង​ព្រះសីហ​នុ​ ដើម្បីការពារកា​រ​ឆ្ល​ង​វី​រុស”កូរ៉ូណា” ដែលជាវីរុសឆ្លងដ៏កាច​សា​វហា​វ​។

សូមបញ្ជាក់ មន្ត្រីជំនាញសុខាភិបាលកម្ពុ​ជា​ បានរកឃើញវី​រុ​ស”កូរ៉ូណា” បានឆ្លងទៅលើបុរសជន​ជា​តិចិ​ន​ម្នា​ក់ ​ធ្វើដំណើរមកពីទីក្រុ​​ងវ៉ូហាន ហើយចូលមកស្នាក់នៅសណ្ឋា​គា​រ​ “ឃ្វីនកូ”នាក្រុងព្រះសីហនុ​ ​កាលពី​ថ្ងៃទី​២​៧ ខែមករា ឆ្នាំ២០២០។
ផ្តើម​ពីបញ្ហានេះ សកម្មភាពចុះផ្សព្វផ្សាយការចែកម៉ា​ស់​ការ​ពារ​ទ​ប់ស្កា​ត់កា​រ​ឆ្លងវីរុស”កូរ៉ូណា” របស់ក្រុមចលនា​១​៥៧​ កាលពីព្រឹកមិញ​នេះ​ គឺទទួលបានការសាទ​រ​ពី​ប្រ​ជា​ពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តា​ម​ផ្លូវសា​ធា​​រណៈ នាក្រុងព្រះសីហនុ។​

សមាជិកម្នាក់ ជាតំណាងឲ្យ លោក ទៀ សុខា ប្រធានសមាគមចលនា​យុ​វជ​នក​ម្ពុជា ក្រុម១៥៧ បានឲ្យដឹងថា យុទ្ធ​នា​ការ​ចុះចែកម៉ា​ស់​នេះ ចេញជាពីរគោល​ដៅ​គឺ​៖ គោលដៅទី១ ធ្វើឡើងនៅតាមផ្លូវឯក​រា​ជ្យ ត្រង់ចំណុចកែងភ្លើង​ស្តុ​បមុ​ខ​ធ​នា​គារ កាណាឌីយ៉ា ជាប់​ស្ថានីយប្រេងឥ​ន្ទនៈកាល់តិច និងគោល​ដៅ​ទី២ នៅមុខវិទ្យាល័យក្រុងព្រះ​សី​ហ​នុ។
តាមការកត់សម្គា​ល់​ឃើ​ញ​ថា យុទ្ធនាការចែកម៉ាស់ការ​ពា​រ​វីរុស”កូរ៉ូណា” របស់ក្រុមចល​នា​១​៥៧ ​សាខាខេត្តព្រះសីហនុកា​ល​ពី​ព្រឹ​កមិញនេះ ឃើញមានប្រជាព​ល​រ​ដ្ឋច្រើ​ន​កុះ​ករ បានចាប់អារម្មណ៍ពី​វិ​ធាន​ការណ៍​ការ​ពារកា​រឆ្ល​ងវីរុស”កូរ៉ូណា” និងបានមកទទួលយ​ក​ម៉ាស់​​ដើម្បីពាក់ការពារវីរុស​នេះ​យក​ទៅពាក់​គ្រ​ប់​ៗ​គ្នា៕ ដោយ៖ ដែន សីមា

spot_img
×