Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រក​ឃើញ​សាកសព​នារី​២​​នា​ក់​ ដែល​បាត់​ខ្លួន​ក្នុង​​ក​រណី​លិច​ទូក​​ទៅ​​លេង​​កោះ​​ស្នេហា​​

spot_img

​កណ្តាល​ ៖​ នគរបា​ល​ស្រុ​ក​​មុខកំពូល​ បាន​បន្ត​ស្វែងរក​សាក​ស​ព​នា​រី​២​នាក់​ ដែល​បាត់​ខ្លួន​ក្នុង​ករណី​លិច​ទូក​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ ​ ខណៈ​នារី​រង​គ្រោះ​ទាំង​២​​នាក់​ និង​មនុស្ស​ជាង​១០​នាក់​​ទៀត​ នាំ​គ្នា​ជិះទូក​ទៅ​លេង​កោះ​ស្នេហា​​​នៅ​ក្នុ​ង​ភូមិ​ពាម​ ឃុំ​រកា​កោង​១​ ស្រុក​មុ​ខកំពូល​ ត្រូវ​បាន​នគរបាល​ជំនា​ញ​​រក​​ឃើ​ញ​ហើយ​ កាលពី​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២០​។​

សាកសព​នារី​រង​​គ្រោះ​​ឈ្មោះ​ យឿ​ង​ ស្រី​ពេជ្រ​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ក្រឡុ​ក​​ស្រា​ មាន​ទីលំនៅ​ ភូមិ​ឃ្លាំង​សាំង​ សង្កា​ត់​​គីឡូម៉ែ​ត្រ​​លេខ​៦​ ខណ្ឌ​ឫ​ស្សី​កែវ​ រាជធានី​ភ្នំពេញ​ និង​ម្នាក់​ទៀត​ឈ្មោះ​​ ស្រី​ ណា​ ភេទ​ស្រី​ អាយុ​១៨​ឆ្នាំ​ មាន​ទីលំ​នៅ​ខ​ណ្ឌ​ឫស្សី​កែវ​ រាជធានី​ភ្នំ​ពេញ​​ ។

​គួរ​រំ​លឹ​កថា​ កាលពី​ថ្ងៃ​ទី​២៦​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​​៣​០​នាទី​ នារី​រង​គ្រោះ​ទាំង​២​នា​ក់​​ រួម​ទាំង​មនុស្ស​ជាង​១០​​​នាក់​​ទៀត​ បាន​នាំ​គ្នា​ជិះទូក​ក្នុង​​គោ​លបំណ​ង​ទៅ​​លេ​ង​កោះ​​ស្នេហា​ លុះ​ជិះ​ចេញពី​ច្រាំង​ចម្ងាយ​​​ប្រហែល​​ជា​ង​១០​ម៉ែត្រ​ទូក​ក៏​បាន​លិច​​​ចូល​​ក្នុ​ង​​ទ​ន្លេ​ ធ្វើ​ឲ្យ​នារី​រង​គ្រោះ​ទាំង​​២​​នា​ក់​បា​ត់​ខ្លួ​ន​តែ​ម្ដង​ មូលហេតុ​ដែល​ធ្វើ​ឲ្យ​​​ទូ​ក​លិច​ គឺ​បណ្ដាល​មក​ពី​​លើ​ស​ចំ​ណុះ​ ។​ លុះ​មក​ដល់​ថ្ងៃ​ទី​​២៨​ ខែមករា​ ឆ្នាំ​២០២០​ សមត្ថកិច្ច​ជំនាញ​បាន​ប​ន្ត​​ធ្វើកា​រ​តា​ម​រក​ បាន​ប្រទះ​ឃើញ​សាកសព​​​នារី​​រង​​គ្រោះ​​ទាំង​២​នាក់​អណ្ដែត​លើ​ផ្ទៃ​ទឹក​ទ​ន្លេ​ចម្ងា​យ​ពី​កន្លែង​កើតហេតុ​ប្រហែ​ល​​២​៥០​​ម៉ែត្រ​ ។​

​បច្ចុប្បន្ន​ សាកសព​នារី​រង​​គ្រោះ​​ ត្រូវ​បាន​កម្លាំង​​​ជំនាញ​ ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យ​ក​​ទៅ​​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×