Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិច​កំពុ​ងប​ង្កើត​វ៉ាក់សាំងប្រឆាំងវីរុ​ស​កូ​រ៉ូណា

spot_img

អាមេរិច បាននិយាយនៅថ្ងៃអង្គារថា ​ខ្លួ​នកំពុងតែអភិវឌ្ឍន៍​វ៉ា​ក់សាំ​ងប្រឆាំ​ងនឹ​ងវីរុ​ស​មរណៈ ដែលបានផ្ទុះនៅក្នុងប្រ​ទេស​ចិ​ន និងបានជំរុញ​ឲ្យ​ទីក្រុ​ងប៉េ​កាំង បង្កើនកិច្ចសហប្រតិ​ប​ត្តិកា​រជា​មួ​យនឹ​ងអាជ្ញា​ធរសុខភាពអន្ត​រ​ជាតិ​។

មន្រ្តីសុខាភិបាលអាមេ​រិ​ចឈ្មោះ​ Anthony Fauci បានថ្លែងប្រាប់អ្ន​ក​សារព័ត៌មាន​ថា “ពួកយើងបានចាប់ផ្តើម​វា​ហើយ​នៅ​វិទ្យា​ស្ថានសុ​ខាភិ​បាលជាតិ​ ជាមួយអ្នកសហការ​ជា​ច្រើ​ន ដើម្បីអភិវឌ្ឍន៍វ៉ាក់សាំ​ង​”​។

ដំណើរការនឹងត្រូវការរយៈ​ពេ​ល ៣ខែដើម្បីចាប់ផ្តើមការសាកល្ប​ង​លើកដំ​​បូង និង ៣ខែទៀតដើម្បីប្រមូលទិន្នន័យ​ ​មុនពេលអាចចាប់ផ្តើមដំ​ណា​ក់​កាល​ទី ២បាន។

សូមបញ្ជាក់ថា វីរុសមរ​ណៈ​កូរ៉ូ​ណា ដែលបានផ្ទុះចេញពីទីក្រុង​វូ​ហា​ន ប្រទេសចិន បានសម្លាប់ជីវិតម​នុ​ស្ស​ចំ​នួន ១៣២នាក់ និងឆ្លងជិត ៦.០០០​ក​រណី​រហូត​មកដ​ល់​ពេល​នេះ។​

ចិនបានបង្ហាញទំនុចិត្តរបស់ខ្លួនថា​ ខ្លួនអាចគ្រប់គ្រង​ និងយកឈ្នះលើវីរុសដ៏កាចសា​ហា​វនេះ​បា​ន​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×