Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចែកចាយផ្សព្វផ្សាយព័ត៌​មា​នមិ​នពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើ​​ម​​​ប្រភេទ​ថ្មី​ ជាចេតនាបំពុល​ស​ង្គម

spot_img

ភ្នំពេញ ៖ បន្ទាប់ពីមានជនបំពុលសង្គមមួយចំនួន បានផ្សាយព័ត៌មាន មានអ្នកកើតជំងឺរលា​កផ្លូ​វដ​ង្ហើមថ្មី បង្ក​ដោយវី​រុស​កូ​រ៉ូណា កំពុងសម្រាកព្យាបាល​ ​នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ( ពេទ្យ​រុស្ស៊ី​) នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធា​នី​ភ្នំពេ​ញ បានបញ្ជាក់យ៉ាងច្បាស់លាស់ថា ពុំទាន់​មានក​រណី​នេះកើ​តឡើង​ទេ​ ។ ពាក់ព័ន្ធករណីខាងលើនេះ លោករដ្ឋមន្រ្តីសុខាភិបាល ស្នើឱ្យអាជ្ញាធរចាត់វិធា​ន​ការ​តាមច្បាប់ចំពោះអ្នកផ្សាយព័ត៌មានមិនពិត​ ​នៅលើបណ្តាញសង្គមអំពីជំងឺ​រ​លាក​ផ្លូវដង្ហើមថ្មី ដែលបំភ័យប្រជាព​លរដ្ឋ។

យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការ រដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ខែមករាឆ្នាំ២០២០នេះ បានលើក​ឡើ​ងថា រដ្ឋបាលរាជធានីភ្នំពេញ​ សូមជម្រាបជូនដំណឹងដ​ល់​បង​ប្អូន​ប្រជាពលរដ្ឋទាំងអស់ក្នុងរា​​ជធានី​ភ្នំពេញ​ឱ្យបាន​ជ្រា​បថា រហូតមកដល់ពេ​ល​នេះ ពុំទាន់រកឃើញករណីជំងឺ​រ​លាកផ្លូ​វដ​ង្ហើម​ថ្មី​កូរ៉ូណា (Coronavirus) នៅក្នុង​ម​ន្ទីរពេ​ទ្យមិត្ត​ភា​ពខ្មែរ-សូវៀត(ពេទ្យរុស្ស៊ី)​ ក៏ដូចជានៅទូទាំងរា​ជ​ធានីភ្នំ​ពេញ ដូចពាក្យចចាមអារ៉ាមតាមប​ណ្តា​ញស​ង្គម​នោះ​ឡើយ​។

រដ្ឋបាលរាជធានីភ្នំពេញ បានចាត់ទុកថា “ការចែកចាយផ្សព្វផ្សាយព័ត៌​មា​នមិ​នពិត ហើយបំភ្លៃអំពីជំងឺរលាកផ្លូវដង្ហើ​ម​ប្រភេទ​ថ្មី​នេះ គឺជាចេតនាបំពុល​ស​ង្គម ហើយបង្កឱ្យមានការភាន់ច្រឡំ​ដ​ល់ប​ងប្អូនប្រជាពលរដ្ឋកាន់តែខ្លាំ​ង​ឡើង”។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល​ក​ម្ពុជា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុក ដោយបាន ស្នើដ​ល់អាជ្ញា​ធរ​មានស​ម​ត្ថកិច្ច គួរចាត់វិធានការតាមផ្លូ​វ​ច្បាប់ចំ​ពោះអ្នក​ផ្សាយ ព័ត៌មានបំផ្លើសការពិតនៅ​លើ​បណ្តា​ញទំ​នាក់​ទំនងសង្គម អំពីជំងឺរលាកផ្លូវដង្ហើ​ម​ប្រភេទ​ថ្មី​កូរ៉ូណា ដែលទង្វើនេះធ្វើឲ្យប្រជាពលរដ្ឋមានកា​រ​ភ័យ​ខ្លា​ច។ លោកថា ខ្ញុំយល់​ថាគា​ត់មានចេតនាបំភ័យប្រជាជនពិ​ត​ប្រាក​ដ ត្រូវអាជ្ញាធរមានវិធានកា​រ​តាម​ផ្លូវ​ច្បា​ប់​។

ពាក់ព័ន្ធនឹងករណីនេះ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ប្រធាន​មន្ទីរ​ពេទ្យ​រុស្ស៊ី និងលោកអភិបាលខណ្ឌបឹងកេងកង ​នៅ​វេលា​ថ្ងៃត្រ​ង់ទី២៩ ខែមករា ឆ្នាំ២០២០នេះ បានធ្វើសន្និសីទសារព័ត៌​មា​ន ដោយបញ្ជាក់ថា មិនមានករណីអ្នកជំ​ងឺ​កូរ៉ូ​ណា នៅក្នុងមន្ទីរពេទ្យរុ​ស្ស៊ីនោះទេ គឺមិនដូចពាក្យចចាមអារ៉ាមផ្សា​យ​តាម​បណ្តាញ​ស​ង្គ​មនោះ​ឡើ​យ។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកងី មានហេង បានបញ្ជាក់ថា នៅកម្ពុជា ពុំទាន់មានពលរដ្ឋខ្មែរណាម្នាក់ កើតជំងឺជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus)នោះទេ គឺមានតែជនជាតិម្នាក់ប៉ុណ្ណោះ ដែលត្រូវអាជ្ញាធរកម្ពុជា រកមានកើតជំ​ងឺរលា​កផ្លូវ​ដង្ហើ​មថ្មី​កូ​រ៉ូណា (Coronavirus) នៅខេត្តព្រះសីហ​នុ​ ហើយកំពុងទទួលការព្យាបា​ល​យ៉ាង​យក​ចិត្តទុ​កដា​ក់បំ​ផុ​ត​។

អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានបញ្ជាក់ឱ្យដឹងថា រហូតមកដល់ពេលនេះ ពុំទាន់រកឃើញករណីជំងឺរលាកផ្លូវ​ដ​ង្ហើម​ថ្មីកូ​រ៉ូណា (Coronavirus) នៅក្នុងមន្ទី​រ​ពេ​ទ្យរុ​ស្ស៊ី ក៏ដូចជានៅទូទាំងរាជ​ធា​នីភ្នំ​ពេញ ដូចពាក្យចចាមអារ៉ាមតាមប​ណ្តា​ញស​ង្គម​នោះទេ។

ពាក់ព័ន្ធនឹងការចែកចាយដំណឹងមិនពិតនេះអំ​ពី​ជំងឺ​រលាក​ផ្លូវដ​ង្ហើ​មប្រ​ភេ​ទថ្មីនេះ រដ្ឋមន្រ្តីក្រសួងសុខាភិបា​​ល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវការចុះ​ផ្ស​ព្វផ្សា​យថា មានករណីជំងឺផ្លូវដង្ហើមថ្មី២ករ​ណី​នៅលើ​ខ្លួនជ​នជា​តិចិ​ន២នាក់ ក្នុងទឹកដីខេត្តកោះកុងផងដែរ។​

រហូតមកដល់ពេលនេះ​ តាមការបញ្ជាក់របស់រដ្ឋម​ន្រ្តី​សុខា​ភិ​បាល កម្ពុជាទើបនឹងមានករណី​ជំ​ងឺរ​លាក​ផ្លូវ​ដង្ហើ​ម​ថ្មីកូ​រ៉ូណា ១ករណីតែប៉ុណ្ណោះ​។​

ពាក់ព័ន្ធនឹង ស្ថានភាព​ជំងឺ​ជនជា​តិចិ​នខា​ងលើ​នេះ​វិញ រហូតមកទល់ពេ​ល​នេះ ស្ថានភាពជំងឺពុំមានលក្ខណៈ​ធ្ង​ន់ធ្ង​រ​ឡើ​យ ហើយកំពុងវិលទៅរ​ក​ភាព​ប្រសើ​រ​ឡើ​ង៕ដោយ៖កូឡាប

spot_img
×