Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Starbucks បិទសាខា ២.០០០កន្លែង​នៅចិ​ន ដើម្បីការពារបុគ្គ​លិ​កពីវី​រុស​មរ​ណៈ​

spot_img

ក្រុមហ៊ុនកាហ្វេរបស់អាមេ​រិ​ច Starbucks បានធ្វើការបិទសាខារ​ប​ស់ខ្លួ​នជា​ងពា​ក់កណ្តា​លនៅ​ចិន ដើម្បីការពារបុគ្គលិក​រ​បស់​ខ្លួន និងគាំទ្រដល់រដ្ឋាភិបាល​ចិ​នក្នុ​ងការ​ទប់​ស្កាត់​វីរុស​ម​រណៈ កូរ៉ូណា (Coronavirus)។

ក្រុមហ៊ុនកាហ្វេដ៏ល្បីខាង​លើ​បានព្រ​មានថា ការរីករាលដាលនៃវីរុស​យ៉ា​ង​លឿន ទំនងជាប៉ះពាល់ដល់ហិរ​ញ្ញ​វត្ថុ​រ​បស់​ខ្លួ​ន។

Starbucks មា​ន​សាខាទាំ​ងអ​ស់​ជិត ៤.៣០០កន្លែងនៅក្នុងប្រទេសចិ​ន​ ដែលជាទីផ្សារធំបំ​ផុ​តទី ២របស់ក្រុម​ហ៊ុ​ន បន្ទាប់ពីនៅអាមេរិច។

​ក្រុមហ៊ុនខាងលើបានបើកហាងដំបូងរប​ស់​ខ្លួន​នៅទី​ក្រុងប៉េ​កាំង ក្នុងឆ្នាំ ១៩៩៩។ ទីផ្សារនៅចិនស្មើ​នឹ​ង ១០ភាគរយនៃ​ចំ​ណូល​សរុ​បដែល​ក្រុម​ហ៊ុនរ​កបាន​ទូទាំ​ងពិភ​ពលោក​។​​

សូមបញ្ជាក់ថា រហូតម​កដល់​ថ្ងៃ​ពុធនេះ តួលេខអ្នកស្លាប់ដោយសារ​តែ​វី​រុស​ដ៏កាចសាហាវនោះ​ បានកើនឡើង​ដ​ល់ ១៣២នាក់ និងមានជិត ៦.០០​០នាក់​បាន​ឆ្លង​វីរុ​ស​នោះ ដែលមានការផ្ទុះឡើងដំបូងនៅ​ទី​ក្រុ​ងវូ​ហាន ប្រទេសចិន៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×