Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានមន្ទី​រសុ​ខាភិ​បាល​រាជធា​នី​ភ្នំពេ​ញ ៖ នៅរាជធានីភ្នំពេញ មក​ដ​​ល់​ពេ​លនេះ ពុំមានអ្នកឆ្លងជំ​ងឺ​កូ​រ៉ូ​ណាទេ​

spot_img

ភ្នំពេញ៖ លោក ប្រធានមន្ទីរសុខា​ភិ​បាល​រាជ​ធា​នី​ភ្នំពេញ បានបញ្ជាក់ថា​ ៖
រហូតមកដល់ពេ​ល​នេះ​ ពុំទាន់រកឃើញករណី​ជំ​ងឺរ​លាក​ផ្លូវ​ដង្ហើ​មប្រភេ​ទថ្មីកូ​រ៉ូ​ណា (Coronavirus) នៅក្នុងមន្ទីរពេទ្យ​រុ​ស្ស៊ី ក៏ដូចជានៅទូទាំងរាជធានី​ភ្នំ​ពេ​ញ ​​ដូចពាក្យចចាមអារ៉ាមតាមបណ្តាញ​ស​ង្គម​ហ្វេស​ប៊ុក
នោះឡើយ។

លោកងី មានហេង ប្រធានមន្ទីរសុខា​ភិ​បាល​រាជ​ធា​នី​ភ្នំពេញ បានបញ្ជាក់​បែប​នេះ ​នៅក្នុងសន្និសី​ទ​សា​ព័ត៌​មាន នៅមន្ទីរពេទ្យរុ​ស្ស៊ី​ កាលពីថ្ងៃ២៩ មករា ឆ្នាំ២០២០ ។
លោកបា​ន​បញ្ជាក់ថា៖ ការផ្សព្វផ្សាយព័ត៌មាន​មិ​ន​ពិត ហើយបំភ្លៃអំពីជំងឺ​រ​លាក​ផ្លូវ ដង្ហើមប្រភេទថ្មីនេះ​ គឺជាចេតនាបំពុលស​ង្គ​ម ហើយបង្កឱ្យមានការភាន់​ច្រ​ឡំដ​ល់ព​លរ​ដ្ឋកាន់​តែខ្លាំង​ឡើង។
ក្នុងឱកាសនោះដែរ លោក ​ងី មានហេង ក៏បានស្នើសុំឲ្យអ្នកកាសែតឈ្មោះ​ ​ខេ​សូនមួ​យ​ត្រូវសុំ​​ទោ​ស ជាសាធារណៈឡើងវិញ​ ដោយកន្លងទៅខ្លួនបានផ្សព្វ​ផ្សា​យព័​ត៌​មាន
​មិ​នពិត ចំពោះរឿងនេះ ដូច្នេះ​លោកត្រូ​វផ្សា​យបំភ្លឺ​សាធា​រណ​ជន ឡើងវិញ និងសុំ ទោសជាសាធា​រ​ណៈ ​ចំពោះ បងប្អូនប្រជាព​ល​រ​ដ្ឋ ដែលលោកកំពុងតា​ម​ដាន នូវសភាពការណ៍​ជំ​ងឺថ្មី​បែ​បនេះ​ ដោយយកចិត្ដទុកដា​ក់​បំផុ​តនោះផ​ង​ដែរ ។
លោកងី​ ម៉េង ប្រធានមន្ទីរពេ​ទ្យ​រុ​ស្ស៊ី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការចែកចាយ​ដំ​ណឹង​មិនពិ​តនេះ អំពីជំងឺរលាកផ្លូវដ​ង្ហើ​មប្រ​ភេទថ្មី​នេះ​ រដ្ឋមន្រ្តីក្រសួ​ង​សុខា​ភិ​បាល លោក ម៉ម ប៊ុនហេង ក៏បានច្រានចោលនូវកា​រ​ចុះផ្ស​ព្វផ្សាយ​ថា​ មានករណីជំងឺផ្លូវដង្ហើ​ម​ថ្មី២​ក​រណី នៅលើខ្លួនជនជា​តិ​ចិ​ន២នាក់ ក្នុងទឹកដីខេត្តកោះកុ​ង​ផ​ងដែ​​រ​។
ប្រធានមន្ទីរពេទ្យរុស្ស៊ី បានបញ្ជាក់ថា ម​ន្ទី​រពេ​ទ្យរុស្ស៊ី​រហូត​មក​ដ​ល់ពេ​ល​នេះ មិនមានករណីជំងឺរលាកផ្លូ​វ​ដង្ហើម​ថ្មីកូ​រ៉ូណា នោះទេ​។​ មេរោគនេះ ត្រូវបាន រកឃើញនៅលើខ្លួនជ​ន​ជាតិ​ចិន​ម្នាក់ អាយុ ៦០ឆ្នាំ ដែលធ្វើដំណើរពីក្រុងវូហាន​ ​ខេ​ត្តហួ​ប៉ី ​ប្រទេស​ចិ​ន ចូលមកដល់ខេ​ត្ត​ព្រះសីហនុ ​នៅថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនរូបនោះ​ ​មកជា​មួយ​ក្រុម​គ្រួសា​រ ៣នាក់ទៀត ប៉ុន្តែក្រុមគ្រួសាររប​ស់​គា​ត់ រហូតមក​ដ​ល់ពេ​ល​នេះ ពុំទាន់រកឃើញថាបានឆ្លងជំ​ងឺ​កាច​សាហាវ​នេះឡើ​យ។ ពាក់ព័ន្ធនឹង ស្ថានភាពជំងឺជនជាតិ​ចិ​ន​ខាងលើ​នេះ​វិ​ញ លោកងី​ ម៉េង បានលើកឡើងថា រហូតមកទ​ល់​ពេ​លនេះ ស្ថានភាពជំងឺពុំមា​ន​លក្ខ​ណៈធ្ងន់​ធ្ងរ​ឡើយ ហើយកំពុងវិលទៅរកភាពប្រសើ​រ​ឡើ​ង៕ ដោយ៖ កូឡាប

spot_img
×