Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលដីកា​សាលាឧ​ទ្ធរ​ណ៍​​នាំឱ្យអតីត​អ្នកយក​ព័ត៌មាន​វិទ្យុអា​ស៊ី​សេរី​​ប្រឈម​នឹងការ​ស៊ើបអង្កេត​​ឡើ​ងវិញ​​ដោយ​គ្មានកំ​ណត់​​ពេ​លវេ​លា

spot_img

ភ្នំពេញ៖ អតីតអ្នកយក​ព័ត៌មាន​វិទ្យុអាស៊ី​សេរី គឺលោក​ អ៊ួន ឈិន​ និងលោក​ យាង សុធារិន​ នៅតែមិនទាន់​ទទួល​បា​ន​​សេរីភា​ព​​ពេញ​លេញ​នៅក្នុងដំណើរ​ការ​ត​ស៊ូតា​ម​​ផ្លូ​វច្បា​ប់​​ដោយ​គ្មានកំណត់​ពេលវេលា នេះ​ ​ប​ន្ទាប់ពី​​សាលា​ឧទ្ធ​រ​ណ៍​នាព្រឹកនេះ ​បានបដិសេធ ​បណ្ដឹង​ជំទាស់​នឹ​ង​ការ​ស៊ើប​អង្កេ​ត​​ឡើ​ងវិ​ញ​​ពាក់​ព័ន្ធនឹង​ បទចារកម្ម​ ប្រឆាំង​នឹងអ្នក​ទាំ​ងពីរ​ ដែលត្រូវបាន​សាធារណជ​ន​​យ​ល់ឃើ​ញ​ថា​ ជារឿងនយោបាយ។​​នេះ​បើតាម​ការ​ផ្សាយរ​បស់អ​ង្គកា​រ​លីកាដូ នៅថ្ងៃទី២៨ខែមករា។​

មិនមាន​ការពន្យល់​ទៅលើការ​​​សម្រេច​សេចក្ដី​នេះទេ ​ហើយសេចក្ដី​សំអាងហេតុ​ជាលា​យ​លក្ខ​ណ៍​​អក្សរ​​រ​បស់​​​តុលាការ​ អាចផ្ដល់​ទៅឱ្យភាគីម្ចាស់បណ្ដឹង​ឧទ្ធ​រ​ណ៍​បាន​ លុះត្រាតែមាន​សំណើសុំសាល​ដី​កា​។​ ​មកទល់ពេ​ល​នេះ ​មិនទាន់​​មា​ន​ការ​កំណត់ពេលវេលា​​ជា​ក់​លា​ក់​ ឬកាលបរិច្ឆេទ​ សវនាការស្ដីពី​ការស៊ើ​ប​អង្កេ​ត​​ឡើងវិ​ញ​នៅ​ឡើ​យទេ​។​​

សាលដីកា​នាព្រឹកនេះ​ធ្វើឡើងបន្ទាប់ពី​​សា​លាដំ​បូង​​រា​ជធា​នីភ្នំ​ពេញ ​បានចេញសាលក្រម​​​ចាត់​របៀប​​កា​ល​ពីខែតុលា ​ឆ្នាំ២០១៩​ ដើម្បីបន្តការ​ស៊ើប​អ​ង្កេត​​ទៅ​លើការ​​ចោ​ទប្រ​កា​ន់​​ដែលថា ​អ្នកយកព័ត៌មា​ន​​​ទាំ​ងពី​រនាក់​ “ប្រគល់​ឱ្យរដ្ឋបរទេស​នូ​វ​ព័​ត៌មា​ន​ ជាអាទិ៍ ​ដែលអាចធ្វើឱ្យ​អន្តរាយ​ដ​ល់​ការ​ការពា​រ​ជាតិ”។​ បណ្ដឹងឧទ្ធរណ៍​ដែលអ្នកសារ​​ព័​ត៌មាន​ពីរ​រូ​បនេះ ​បានប្ដឹងប្រឆាំង​​នឹ​ងកា​រស៊ើប​អង្កេ​ត​​ឡើងវិញ​ទៅលើបទចោទ​តា​ម​ប​ញ្ញត្តិ​​មា​ត្រា៣៨​ និងមាត្រា៣៩​នៃច្បាប់ស្ដីពី​កា​រ​បង្ក្រា​បអំ​ពើ​ជួ​ញ​ដូ​រ​មនុស្ស​ និងអំពើធ្វើ​អាជីវ​ក​ម្មផ្លូ​វ​ភេ​ទ​ ក៏ត្រូវបាន​បដិសេធចោ​ល​កាល​​​ពីខែធ្នូ ឆ្នាំ២០១៩​ផងដែរ។

​លោក ឈិន​ និងលោក ​សុធារិន ​ត្រូវបាន​អាជ្ញា​ធ​រ​​ចាប់ខ្លួន​ កាលពី ខែវិច្ឆិកា ​ឆ្នាំ២០១៧ ​និងត្រូវបានឃុំខ្លួន​​​បណ្ដោះ​អាសន្ន​​រ​ង់ចាំស​វ​នា​ការ​អស់រយៈពេលជាង​​​ ៩ខែ ​មុនពេលតុលាការ​ដោះលែងឱ្យ​នៅ​ក្រៅឃុំ​​ប​ណ្ដោះអាស​ន្ន​វិញ​។ អ្នកទាំងពីរ​បានប​ម្រើ​​​ការងា​រ​​ឱ្យវិ​ទ្យុអា​ស៊ីសេ​រី​ មុនពេលស្ថាប័ននេះ ​សម្រេ​ច​បិទ​​កា​រិយា​ល័​យ​​រ​បស់ខ្លួន​ក្នុងរាជធានីភ្នំពេ​ញ​​ ដោយសារ​ការធ្វើទុក្ខបុកម្នេញពី​​សំ​ណាក់​អាជ្ញាធ​រ​រដ្ឋ​ទៅលើសារព័ត៌មាន​​ឯ​ករា​ជ្យ​​មួយចំនួ​ន​ ដែលរួមមាន​ស្ថានីយវិទ្យុ​ដែ​ល​​ផ្សា​យព័​ត៌មា​ន​​បន្ត​ពីវិទ្យុអា​ស៊ី​សេរី​ ។​ លោក សុធារិន​ មានកូនតូច​ពី​រ​នាក់​ ហើយលោក ឈិន ​មានកូនស្រី​អាយុ៣ឆ្នាំម្នា​ក់​ ​​និងចៅ​ជាច្រើន​នាក់​​ផ្សេ​ង​ទៀត​។​

អតីតអ្នក​យកព័ត៌មាន​ទាំ​ង​ពីរ​រូប ​បានបដិសេធចោល​ចំពោះកា​រ​ចោទ​​ប្រ​កាន់រ​ប​ស់​​អាជ្ញាធរ ហើយក្រុម​អ្នក​ធ្វើ​កា​រ​​លើបញ្ហា​សិទ្ធិមនុស្ស​ជា​តិ​ និងអន្តរជាតិ ​ក៏ដូចជា​អ្នកតស៊ូមតិ​​​លើសេ​រីភា​ព​​សារ​ព័​ត៌មាន​ បានអំពាវនាវ​ម្ដងហើ​យ​​ម្ដ​ងទៀ​ត​សូ​មឱ្យ​​ទម្លាក់ចោល​ការចោទប្រ​កា​ន់​​លើ​អ្នក​ទាំង​ពីរ​ដោយគ្មានលក្ខខណ្ឌ៕​​​ដោយ៖កូឡាប

spot_img
×