Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាង​ក្រុមហ៊ុ​នជ​ប៉ុន ផ្គត់ផ្គង់ភ្លើងបំភ្លឺផ្លូ​វ​សា​ធារណៈ ឆ្លាតវៃ ចូលជួបសម្ដែងការ​គួ​រសម និងពិភាក្សាការងារសំ​ខាន់ៗ មួយ​ចំនួន ជាមួយលោកអភិបាលខេត្ត​ស្វា​យរៀ​ង​

spot_img

ខេត្តស្វាយរៀងៈ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនាព្រឹកថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ២០២០នេះ នៅសាលប្រជុំ VIP សាលាខេត្ត បានអនុញ្ញា​ត​ឲ្យតំ​ណាងក្រុ​មហ៊ុន​ជប៉ុន មីនេបៀមីតស្ស៊ុមិផ្គត់​ផ្គ​ង់ភ្លើ​ងបំភ្លឺ​ផ្លូវឆ្លា​ត​វ៉ៃប្រភេទ LED និងសហការី ចូលជួបស​ម្ដែង​ការគួ​រសម និងពិភាក្សាការងារសំ​ខា​ន់ៗ​មួយចំនួន ពាក់ព័ន្ធនឹងគម្រោងបំពា​ក់​ភ្លើង​បំភ្លឺ​ផ្លូវ​សា​ធា​រណៈ ដោយប្រព័ន្ធបច្ចេក​វិ​ទ្យាឆ្លា​តវៃ។

ក្នុងឱកាសនោះ តំណាងក្រុមហ៊ុន បានសម្ដែង​នូ​វការ​អរ​គុណចំ​ពោះ​​លោ​ក​អ​ភិ​​បា​ល​ខេត្ត ដែលបានអនុញ្ញាតឲ្យលោ​ក​ និងសហការី ចូលជួបសម្ដែងការគួរ​ស​ម ព្រមទាំងបានជម្រាបជូនពី​គ​ម្រោ​ងដែល​ក្រុម​ហ៊ុន គ្រោងនឹងធ្វើការវិនិយោគ​លើ​វិស័​យផ្គត់​ផ្គ​ង់ភ្លើង​បំ​ភ្លឺផ្លូវសាធា​រណៈ​ឆ្លាតវៃនៅលើទឹកដី ខេត្ត​ស្វាយរៀ​ង​។

មានប្រសាសន៍ក្នុងជំនួ​ប​នេះ លោកអភិបាល​ខេ​ត្ត បានជម្រាបជូនអំ​ពី​ស្ថាន​ភាព​ទូទៅ និងសក្ដានុពលសំខាន់​ៗ​រប​ស់ខេត្ត​ស្វា​យ​រៀ​ង ព្រមទាំងបានសម្ដែងនូ​វ​កា​រអ​រគុណ ចំពោះក្រុមហ៊ុនជប៉ុនដែ​ល​មាន​បំណ​ង ធ្វើការវិនិយោគភ្លើងបំ​ភ្លឺ​ផ្លូវ​សាធា​រណៈ​ ក្នុងខេត្តស្វាយរៀងនៅ​ពេ​ល​នេះ​ ដែលចូលរួមចំណែក​កា​ត់​បន្ថយ ទៅលើការចំណាយថាមពលអ​គ្គិ​ស​នី និងឧស្ម័នកាបូ​និ​ច ជាពិសេសចូលរួម​ចំ​ណែក​លើកា​រក​ម្ព​ស់សោ​ភ័​ណភាព នៅក្នុងខេត្តស្របទៅតាមសម័​យ​កាល​បច្ចុ​ប្ប​ន្ន។

ទន្ទឹមនេះ លោកអភិបាលខេត្តបានប​ញ្ជា​ក់​ថា ក្នុងនាមរដ្ឋបាលខេ​ត្ត​ស្វា​យរៀ​ង​ សូមគាំទ្រនឹងសហកា​រ​ផ្តល់​ឱកាសឲ្យក្រុមហ៊ុនសិក្សាទៅលើតាំងភូមិសា​ស្ត្រ ​ក្នុងក្រុងស្វាយរៀង និងក្រុងបាវិតដើម្បី​ផ្លា​ស់ប្តូ​រ និងបំពាក់ភ្លើងបំភ្លឺផ្លូវឆ្លាតវៃនា​ពេល​ខាងមុខនេះ៕ដោយ៖វ៉ៃកូ

spot_img
×