Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់លេ​បថ្នាំពុល និងរត់ចូលរថយន្ត ធ្វើអត្តឃាត តែមិនស្លាប់ ត្រូវពេទ្យជួយ​ស​ង្គ្រោះ ហើយរត់ចេញពី​មន្ទី​រពេទ្យ ឡើងដើម​ឈើចង​កសម្លាប់ខ្លួន

spot_img

បាត់ដំបង៖ នគរបាលខេត្តបា​ត់​ដំបង បា​នឲ្យដឹងថា មានបុរសម្នាក់បា​នជិះរ៉ឺម៉ក​មកឈ​ប់ហើយ ទិញទឹ​កសុទ្ធមួយដប យកម​ក​លេងជា​មួយ​នឹ​ងថ្នាំបំពុល ប៉ុន្តែមិន​ស្លាប់ ហើយក៏ត្រូវបា​ន​នគ​របា​លជួយ​សង្គ្រោះ ដឹកបញ្ជូនទៅ​ម​ន្ទីរពេ​ទ្យ​ស្រុក​បវិល ប៉ុន្តែជននោះ​បា​នលួ​ចរត់​ចេញ​ពីមន្ទីរពេទ្យ រត់ឡើ​ង​ដើមឈើ ចងកស​ម្លា​ប់​ខ្លួន​បានសម្រេច ប៉ុន្តែទោះយ៉ា​ង​ណា សមត្ថកិច្ចពុំដឹ​ង​ថា ជននោះមានឈ្មោះ​អ្វី​ ហើយ​នៅទី​ណានោះទេ ដូច្នេះសមត្ថកិច្ចបា​ន​ប្រកា​ស​ស្វែងរ​កសាច់​​ញាតិ ដើម្បីមកទទួ​ល​យ​កស​ព។

ស្នងការ​នៃ​ស្នង​ការ​ដ្ឋាន​ន​គរ​បាលខេ​ត្ត​បា​ត់ដំ​បង សូមជម្រាបជូនសា​ធា​រណជន ពិសេស​អ្នក​​និយមប្រើប្រា​ស់បណ្តា​ញព័​ត៌មា​ន​សង្គម បានជ្រាបថា នៅវេលាម៉ោង ៩ និង៣០នាទីព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២០ នេះមានបុរស​វ័យ​ប្រមា​​ណ​​ជា​ង៣០ឆ្នាំម្នា​ក់ មិន​ស្គាល់អ​ត្ត​សញ្ញា​ណជិះរ៉ឺម៉ក​ម៉ូតូ មកដល់ចំណុចក្រុម​ទី​០១ ភូមិ​ព្រៃទ​ទឹង២ ឃុំ បវេល ស្រុកបវេល ខេត្តបាត់ដំបង គាត់បានចុះពីលើរ៉ឺម៉​កម៉ូតូនោះ រួចចូលទៅទិញទឹកបរិ​សុ​ទ្ធមួ​យ​ដប​ រួចបានយក​ក​ញ្ចប់ថ្នាំ (សម្លាប់សត្វក​ណ្តុ​រ) ដែលនៅជាប់នឹងខ្លួន​គា​ត់ ស្រាប់ហែក​លេបចូ​ល​ជាមួ​យទឹ​កបរិ​សុ​ទ្ធនោះ ទៅក្នុង​ខ្លួន ហើយពេលបន្ទា​ប់​គេបា​នឃើញបុរសរូ​ប​នោះ បានព្យាយាមដើរ​ចូ​លទៅ​រក​រថយន្ត ដែលបើកបរតាម​ដ​ងផ្លូវ ក្នុងចេតនាប៉ុនប៉ងធ្វើអ​ត្ត​ឃា​ត ប៉ុន្តែត្រូវបានប្រជា​ព​លរ​ដ្ឋ​ និងសមត្ថកិច្ចនគ​រ​បាលនៅ​ជិត​នោះ នាំទៅសង្គ្រោះនៅមណ្ឌលសុខភា​ព​​ប​វេ​ល ដើម្បីលាងជម្រះសារធា​តុ​ពុល​ដោយ​ការ​​លេបថ្នាំសម្លាប់សត្វ​ក​ណ្តុ​រ ។

ក្នុងពេលសង្រ្គោះបានធូរស្រាលបន្តិច​បុ​រសរូប​នោះ បានរត់ចេញពីមណ្ឌលសុ​ខ​ភាព​ប​វេល ហើយឡើងទៅលើដើ​ម​ ​ចាន់គីរីមួយដើម នៅក្នុងមូលដ្ឋាន​នោះ​ និងបានធ្វើអត្ត​ឃា​តដោ​យច​ងក​​សម្លា​ប់ខ្លួន​តែម្ត​ង​ ។ ក្នុងខណៈពេលនេះ​ សមត្ថកិច្ចនគរ​បា​លកំពុ​ងធ្វើ​កោ​សល្យវិ​ច័យ លើសាកសព​បុរ​ស​នោះ​ហើយ ​។​

ទន្ទឹមនឹងបញ្ហាដូចបានជម្រាបជូ​ន​ខាង​លើ ​ស្នង​ការដ្ឋាននគរ​បា​លខេត្ត​បាត់​ដំ​បង សូមធ្វើការអំ​ពាវនាវចំពោះក្រុម​គ្រួ​សារ​ឬសា​ច់ញាតិ ឬអ្នក​ដែលបាន​ស្គា​ល់បុរ​សខា​ង​លើ​ ដូចមានរូបភាព​ជូ​នភ្ជា​ប់ជា​មួយ​នេះ មេត្តាទំនាក់ទំនងទៅកា​ន់​អធិ​​កា​រដ្ឋា​នន​គរបាល​ស្រុក​បវេ​ល ខេត្តបាត់​ដំ​បង តាមរយៈទូរ​ស័​ព្ទលេ​ខ 092 232 337 – 012 687 931 ឬទំនាក់ទំនងមកស្នងការដ្ឋា​ន​នគ​រ​​បាលខេត្តបាត់ដំបង​តា​មរ​យៈ (ហ្វេសប៊ុកផេក Fac​ebook Page) ដើម្បីទទួលយកសាកសព​​​ទៅ​ចាត់ចែ​ងធ្វើបុ​ណ្យតា​មប្រ​ពៃ​ណី​៕​ដោយ៖កូឡាប

spot_img
×