Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ោង​៩​ព្រឹកស្អែក​នេះ សម្តេច ហ៊ុន សែន នឹង​ថ្លែង​សារ​ទៅកាន់​ប្រជាពលរដ្ឋ អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ដោយ​វី​រូស​កូ​រ៉ូ​ណា

spot_img

​ភ្នំពេញ​៖ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​នឹងធ្វើ​ការ​ថ្លែង​សារ​ពី​វិមាន​សន្តិភាព​ទៅកាន់​ប្រជាពលរដ្ឋ​ទាំងអស់ អំពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​កូ​រ៉ូ​ណា ដែល​ទើប​រកឃើញ ១​ករណី នៅក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើតាម​ការជូនដំណឹង​ដោយ​មន្ត្រីជាន់ខ្ពស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​។​

​នេះ​គឺជា​សារ​លើកដំបូង​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ចាប់តាំងពី​ជំងឺ​រលាក​ផ្លូវដង្ហើម​ថ្មី​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា មាន​វត្តមាន​មួយ​ករណី​នៅក្នុង​ប្រទេស​កម្ពុជា​។ ជំងឺ​នេះ​ត្រូវបាន​រកឃើញ​នៅលើ​ខ្លួន​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ ចា ជិន​ហូរ (Jia Jianhua) ភេទ​ប្រុស អាយុ ៦០​ឆ្នាំ ធ្វើដំណើរ​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហឺ​ប៉ី ប្រទេស​ចិន ជាមួយ​ក្រុមគ្រួសារ ៣​នាក់​ទៀត ចេញពី​ក្រុង​វូ​ហាន ប្រទេស​ចិន មកដល់​ខេត្តសៀមរាប ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២០​។​

​រហូតមកដល់​ពេលនេះ ជន​ជាតិចិន​ម្នាក់នេះ កំពុង​សម្រាក​ព្យាបាល​នៅ​បន្ទប់​ដាច់ដោយឡែក​មួយ នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ ហើយ​ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បញ្ជាក់ថា កំពុងមាន​សុខភាព​ល្អជា​ធម្មតា ដោយ​ពុំមាន​អ្វី​ធ្ងន់ធ្ងរ​គួរឱ្យកត់សម្គាល់​ទេ ខណៈដែល​មន្ត្រី​សុខាភិបាល​កំពុង​យកចិត្ត​ដាក់​ក្នុង​ការតាមដាន​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ជំងឺ​ថ្មី​នេះ ក្រសួងសុខាភិបាល ក៏បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សុខភាព​របស់ គ្រួសារ​ជនជាតិ​ចិន​ទាំង​៣​នាក់​ផ្សេងទៀត​ផងដែរ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​ពួកគេ​ពុំមាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ឡើយ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×