Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​ព័ត៌មាន ព្រមាន​ចាត់ការ​តាមច្បាប់​ចំពោះ​សារព័ត៌មាន​ដែល​​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការឆ្លង​ជំងឺ​​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​

spot_img

​ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃទី​២៩​ខែមករា​ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ពាក់ព័ន្ធ​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការឆ្លង​ជំងឺ​​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គណនី​/​ទំព័រ​ហ្វេ​ស​ប៊ុ​ក​។​

​សូម​ជម្រាបជូន​សាធារណជន​ជ្រាបថា ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​ការឆ្លង​ជំងឺ​
​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ គណនី​/​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Account /
Facebook Page) ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​មួយចំនួន ដោយ​មិនបាន​ធ្វើការ​ផ្ទៀងផ្ទាត់​ឱ្យបាន​ត្រឹមត្រូវ​
​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ធ្វើឱ្យមាន​ការភាន់ច្រឡំ និង​បង្កឱ្យមាន​ការព្រួយបារម្ភ​ដល់​ប្រជាពលរដ្ឋ អំពី​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនោះ​។​

​ដូច្នេះ​ដើម្បី​ស្វែងយល់ និង​ទទួលបាន​ព័ត៌មាន​ពិត អំពី​បញ្ហា​ជំងឺ​រលាក​សួត​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី​
(2019-nCoV) អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍ សូម​អំពាវនាវ​ដល់​សាធារណជន​ទាំងអស់​តាម​
​ដាន​ព័ត៌មាន​នៅក្នុង​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) ផ្លូវការ​របស់​ក្រសួងសុខាភិបាល ឬ​
​គេហទំព័រ ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) ផ្លូវការ​របស់​នាយក​ដ្ឋា​ន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង និង​គេហទំព័រ​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (Facebook Page) ផ្លូវការ​របស់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​។​

​ចំពោះ​ស្ថាប័ន អង្គភាព​សារព័ត៌មាន សូម​មានការ​ប្រុងប្រយ័ត្ន នៅក្នុង​ការផ្សព្វផ្សាយ​ព័ត៌មាន​
​អំពី​ការឆ្លង​រីក​រាលដាល​ជំងឺ​រលាក​សួត ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (2019-nCoV) ដោយ​ធ្វើការ​ផ្ទៀងផ្ទាត់​ប្រភព​
​ព័ត៌មាន​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ឱ្យបាន​ច្បាស់លាស់​មុននឹង​ចេញផ្សាយ និង​ត្រូវធ្វើ​ការកែ​តម្រូវឱ្យ​
​បាន​ទាន់ពេលវេលា​នូវ​រាល់​ព័ត៌មាន ដែល​ខ្លួន​បាន​ផ្សព្វផ្សាយ​មិន​ត្រឹមត្រូវ​គ្មាន​ប្រភព​ច្បាស់លាស់​អាចឈាន​ទៅដល់​មាន​ភាពចលាចល​ក្នុងសង្គម​។​

​ជន​ណា​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន ឬ​ចែក​ផ្សាយ​បន្ត (Share) នូវ​ព័ត៌មាន​មិន​ពិត ឬ​អង្គភាព​សារព័ត៌មាន​ដែល​មិន​ព្រម​កែតម្រូវ នូវ​ការផ្សាយ​ព័ត៌មាន​មិន​ពិត នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​ជា​ធរមាន​៕ដោយ៖កូឡាប


spot_img
×