Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួង​បន្ត ការរៀបចំ​សេចក្តីព្រាង​ក្របខ័ណ្ឌ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​

spot_img

​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​បើក​ក្នុង​កិច្ចប្រជុំ​អន្តរក្រសួង​បន្ត ស្តីពី​ការរៀបចំ​សេចក្តីព្រាង​ក្របខ័ណ្ឌ គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល នា​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែមករា ឆ្នាំ​២០២០ នៅ​ទីស្តីការក្រសួង​។​

​កិច្ចប្រជុំ​នេះ បាន​ពិភាក្សា​លើ​របៀបវារៈ​ដូចខាងក្រោម​៖ បង្ហាញ​អំពី​គម្រោង​សម្រាប់​ក្របខ័ណ្ឌ​នៃ​ព័ត៌មាន​ជាតិ និង​ការសម្របសម្រួល នៃ​រដ្ឋាភិបាល​អេ​ឡិ​ក​ត្រូ​និក នៅ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការពិនិត្យ​បញ្ជី​អាទិភាព​នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល (Digital Government) និង​ពិភាក្សា​អំពី​ស្ថានភាព​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​របស់​ក្រសួង​-​ស្ថាប័ន​។​

​លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​មានប្រសាសន៍ថា ការជំរុញ​បង្កើត​រដ្ឋាភិបាល​ឌីជីថល គឺជា​ការប្រើប្រាស់​មធ្យោបាយ​អេ​ឡិ​ក​ត្រូ​និក ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​ការងារ និង​មូលដ្ឋាន​នៃ​ការផ្តល់សេវា​ឲ្យ​មាន​តម្លាភាព មាន​ភាពងាយស្រួល លឿន និង​ផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយ​ប្រជាពលរដ្ឋ និង​អាជីវកម្ម​កាន់តែ​ប្រសើរ ព្រមទាំង​បង្កើន​ប្រសិទ្ធភាព​ការងារ​រាជរដ្ឋាភិបាល តាមរយៈ​ការបង្កើត និង​ប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​រួម វេទិកា​ឌីជីថល​រួម សេវាកម្ម​ឌីជីថល​រួម ដោយ​ឈរលើ​យន្តការ “​បង្កើត​ម្តង​ប្រើ​បាន​គ្រប់កន្លែង​” និង​កម្មវិធី​ពង្រឹងសមត្ថភាព​ដល់​គ្រប់ភាគី​ពាក់ព័ន្ធ​។ លោក​រដ្ឋមន្ត្រី បាន​បន្តទៀតថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺ​ពិភាក្សា​អំពី​បញ្ជី​អាទិភាព នៃ​ប្រព័ន្ធ​រដ្ឋាភិបាល​ឌីជីថល​នៅ​កម្ពុជា ហើយ​ដើម្បី​សម្រេចយក​នូវ e-System ក្រសួង​-​ស្ថាប័ន នីមួយៗ ដើម្បី​យើង​ដាក់​នៅក្នុង​កម្មវិធី នៃ​ការកសាង​រដ្ឋាភិបាល​ឌីជីថល​។ លោក​រដ្ឋមន្ត្រី បញ្ជាក់ថា គ្រប់​ក្រសួង​ទាំងអស់​ត្រូវមាន គម្រោង​គ្រប់គ្រង​អេ​ឡិ​ក​ត្រូ​និក សម្រាប់​ដំណើរការ នៅក្នុង​ក្រសួង​-​ស្ថាប័ន​របស់ខ្លួន ក្នុង​ការងាររដ្ឋបាល ការចែករំលែក​ព័ត៌មាន ឬ​ការផ្តល់​សេវាសាធារណៈ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ជូន​ដល់​អង្គប្រជុំ ដើម្បី​ឱ្យបាន​យល់ដឹង​កាន់តែច្បាស់​ថែមទៀត អំពី​ការរៀបចំ​ការងារ​ដែល​ពាក់ព័ន្ធ នឹង​ការបង្កើត​រដ្ឋាភិបាល​ឌីជីថល និង​ចែករំលែក​នូវ​ការវិវត្តន៍ នៃ​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ផងដែរ​៕​ដោយ​៖​កូ​ឡាប​

spot_img
×