Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឱសថការី កុំ​ឡើងថ្លៃ​ម៉ាស ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស ក្នុង​ការប្រកប​វិជ្ជាជីវៈ​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​គណៈ​ឱសថការី​ជាតិ បានចេញ​សារ​អំពាវនាវ ដល់​ឱសថការី កុំ​ឡើងថ្លៃ​ម៉ាស ដែល​ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស ក្នុង​ការប្រកប​វិជ្ជាជីវៈ​។ ឱសថ​សាស្ត្រ ឱសថការី​ទាំងអស់ ត្រូវតែ​គោរព​ឱ្យបាន​នូវ ក្រមសីលធម៌​ឱសថការី ក៏ដូចជា​ចូលរួមចំណែក​ក្នុងការ​កាត់បន្ថយ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019-nCoV)​។​

​សារ​អំពាវនាវ​របស់​គណៈ​ឱសថការី​កម្ពុជា​ដែល​ផ្ញើជូន​ចំពោះ អ្នក​ប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​ឯកជន​ទាំងអស់​ថា ស្ថិតក្នុង​ស្ថានភាព​ដែល​ពិភពលោក ក៏ដូចជា​ព្រះរាជាណាចក្រ​កម្ពុជា កំពុងតែ​ជួប​នូវ​បញ្ហា​នៃ​ការ​
​ផ្ទុះឡើង​នូវ​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (2019-nCoV) ដែលមាន​ប្រភពពី​ទីក្រុង​រ៉ូ​ហាន ខេត្ត​ហ៊ូ​ប៉ី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាហេតុ​ធ្វើឱ្យ​ប្រជាជន​កម្ពុជា មាន​តម្រូវ​ការចាំបាច់​ក្នុងការ​ពាក់​ម៉ាស​ដើម្បី​ការពារ​ការឆ្លង​មេរោគ​ប្រភេទ​ថ្មី​នេះ​។ ស្ថិតក្នុង​កាលៈទេសៈ​នេះ គណៈ​ឱសថការី​កម្ពុជា សង្កេតឃើញ​ឱសថស្ថាន​មួយចំនួន បាន​ឆ្លៀតឱកាស​ដំឡើងថ្លៃ​ម៉ាស​ហួសហេតុ ធ្វើឱ្យប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ ក៏ដូចជា​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​ឱសថការី​កម្ពុជា​។​

​អាស្រ័យហេតុនេះ គណៈ​ឱសថការី​កម្ពុជា សូម​អំពាវនាវ​ដល់​ស​មា​ជិ​ក សមាជិកា ទាំងអស់​ដែលជា​ម្ចាស់​ឱសថស្ថាន ម្ចាស់​ក្រុមហ៊ុន​អាហរ័ណ​នីហរ័ណ​ឱសថ អ្នកទទួលខុសត្រូវ​ឱសថស្ថាន និង​អ្នកទទួលខុសត្រូវ​ក្រុមហ៊ុន​អាហរ័ណ នីហរ័ណ​ឱសថ​ទាំងអស់ សូមកុំ​ដំឡើងថ្លៃ​ម៉ាស ដែល​ធ្វើឱ្យប៉ះពាល់ ដល់​កិត្តិយស​ក្នុង​ការប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ របស់​ឱសថការី​កម្ពុជា​។​

​ឱសថការី​ទាំងអស់ ត្រូវតែ​គោរព​ឱ្យបាន​នូវ ក្រមសីលធម៌​ឱសថការី ក៏ដូចជា​ចូលរួមចំណែក​ក្នុង​
​ការកាត់បន្ថយ​ការឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019-nCoV)​។​

​គណៈ​ឱសថការី​កម្ពុជា សង្ឃឹម​យ៉ាង​មុតមាំ​ថា ឱសថការី​ដែល​ប្រកប​វិជ្ជាជីវៈ​ឱសថ​សាស្ត្រ​
​ឯកជន​ទាំងអស់ នឹងចូលរួម​សហការ និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ក្រោយ​ផ្ទុះ​ការរិះគន់​ទាក់ទិន​ទៅនឹង​ការ​តម្លើងថ្លៃ​ម៉ាស​កប់​ក្តោង លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែងថា ប្រសិនបើ​អ្នកលក់​ម៉ាស នៅ​កម្ពុជា​ឡើងថ្លៃ នឹង​ជាប់​បទមជ្ឈិម គឺជា​ប្រភេទ​បទល្មើស ដែល​កម្រិត​ទោស​អតិបរមា គឺជា​ទោស​ជាប់ពន្ធនាគារ ចាប់ពី ៦​ថ្ងៃ ដល់​៥​ឆ្នាំ​។​

​ទោះជា​យ៉ាងណា ស្រប​ពេលដែល​មានការ​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​(2019-nCoV)​នៅ​កម្ពុជា មាន​មួយ​ករណី​នោះ ក៏មាន​សប្បុរសជន​មួយចំនួន​ចេញមុខ​ចែក​ម៉ាស​ដោយ​ឥតគិតថ្លៃ​ដល់​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ និង​តាម​ទីសាធារណៈ ជាពិសេស​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ហើយក៏​មាន​ជន​ឆ្លៀតឱកាស​បំពុលសង្គម​មួយចំនួន លក់​ម៉ាស​ដំឡើងថ្លៃ​កប់​ពពក​៕ ដោយ​៖​កូ​ឡាប​

spot_img
×