Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ក្រាប​ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ រួមជាមួយ​ថ្នាំញៀន ជិត​៦០០​គ្រាប់

spot_img

​ស្ទឹងត្រែង​៖ ជនសង្ស័យ​២​នាក់​ប្តី​ប្រពន្ធ រួម​នឹង​ជាមួយ​ថ្នាំញៀន ជិត​៦០០​គ្រាប់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រះ​រំកិល ឃាត់ខ្លួន ។​

បច្ចុប្បន្ន​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត កំពុង​រៀបចំ​សំណុំ​ឯកសារ​បញ្ជូន ជនសង្ស័យ​និង​វត្ថុតាង ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ស្វែងរក​មុខសញ្ញា​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

​អធិការដ្ឋាន​នគរបាល​ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​រួមមាន​ទី​១-​ឈ្មោះ បៃ សែង​ចាន់ ភេទ​ប្រុស អាយុ​៤០​ឆ្នា ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កំពង់​សា​ម៉ី ឃុំ​ស្រឡៅ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ ជា​ប្តី​។ ជនសង្ស័យ​ទី​២-​ឈ្មោះ ហ្វ​យ ឡៃ ភេទ​ស្រី ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​កំពង់​សា​ម៉ី ឃុំ​ស្រឡៅ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ ជា​ប្រពន្ធ​។​

​អធិការដ្ឋាន​នគរបាល​ស្រុក បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​រាយការណ៍​ថា នៅ​ថ្ងៃ​ចន្ទ ទី​២៧ ខែមករា ឆ្នាំ​២០២០ វេ​ល​ម៉ោង​៨ និង​៤៧​នាទី ក្រោយពី​ទទួលបាន​ព័ត៌មាន​ភ្លាម លោក​អធិការ បាន​ចាត់​ឲ្យ​លោក​អធិការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រះ​រំកិល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បង្ក្រាបបាន​ករណី​ដឹកជញ្ជូន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​ឃាត់ខ្លួន​មនុស្ស​ប្រុស ស្រី​ចំនួន​២​នាក់​(​ប្តី​ប្រពន្ធ​) ដោយ​រឹបអូស​វត្ថុតាង សង្ស័យ​ជា​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ពណ៌​ក្រហម​ក្បឿង មាន​អក្សរ​ឡូហ្គោ WY ចំនួន ៣​កញ្ចប់​ធំ ស្មើនឹង ៥៨៦​គ្រាប់ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់ ពណ៌​ក្រហម គ្មាន​ផ្លាកលេខ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×