Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ផ្តើម​ពិភាក្សា បង្កើត​កញ្ចប់​ទេសចរ​ណ៍​ថ្មើរជើង​ថ្មី នៅ​រាជធានី​ភ្នំពេញ​

spot_img

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃ​ពុធ ទី​២៩ ខែមករា ឆ្នាំ​២០២០​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ស្ដីពី​គម្រោង​រៀបចំ​ផ្លូវ​ថ្មើរជើង នៅតាម​បណ្តោយ​ទន្លេចតុមុខ ចាប់​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​មុខ​ព្រះបរមរាជវាំង ការដោះស្រាយ​ផលប៉ះពាល់ ក្នុង​គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ចន្លោះ​ពី​ស្ពាន​ព្រះមុនីវង្ស និង​ស្ពាន​ទន្លេបាសាក់ តាខ្មៅ និង​គម្រោង​ស្ថាបនា​ផ្លូវ​ត​ភ្ជាប់ ពី​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា ទៅកាន់​មហាវិថី ឈ្នះ ឈ្នះ ត្រង់ចំណុច​ពហុ​កីឡដ្ឋាន​មរតក​តេ​ជោ​។​

ក្រុមការងារ​ពិសេស​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សិក្សា​ពី​បញ្ហា​ផ្សេង​និង​កំណត់ ទីតាំង​មួយចំនួន ដើម្បី​ឆ្ពោះ​បង្កើត​ផ្លូវ​ថ្មើរជើង ដែល​ចេញ​ពីមុខ​ប្រៃសណីយ៍​កម្ពុជា រហូតដល់​បន់​មុខ​ព្រះបរមរាជវាំង នៅពេល​ឆាប់ៗ​នេះ ដែល​ឆ្លើយតប​ទៅនឹង​តម្រូវការ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស របស់​សាលា​រាជធានី​ភ្នំពេញ នា​ល្ងាច​ថ្ងៃទី​២៩​ខែមករា​នេះ លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ត្រៀម​កែលម្អ​ផ្លូវ ចិញ្ចើមផ្លូវ សួនច្បារ ដាំ​ដើមឈើ និង​ភ្លើង​លម្អ​ពណ៌នា​ពេល រាត្រី រួមទាំង ផ្សា​រាត្រី ផាប់​ស្ទ្រី​ត ផ្សារណាត់ ផ្សារ​កសិផល ក្លឹប​កម្សាន្ត ស្កា​យ​បា កន្លែង​លក់​វត្ថុ​អនុស្សាវរីយ ផលិតផល​កសិកម្ម ចំណត​យានយន្ត និង​ចំណត​ផែ​ទូក​ទេសចរណ៍ ដែល​ឆ្លើយតប​ទៅ នឹង​តម្រូវការ នៃ​ការបង្កើត​ផ្លូវ​ថ្មើរជើង ប្រកបដោយ​ភាព​ទាក់ទាញ់​។

​លោក​បាន​បញ្ជាក់ថា គម្រោង​កែលម្អ​ទាំងនេះ គឺមាន​ភាព​បន្ស៊ី​គ្នា ដែល​ធានាបាន​សុខដុម​នីយកម្ម រវាង​វិស័យ​ទេសចរណ៍ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង គឺ​ធានាបាន​សណ្តាប់​ចរាណ៍ និង​មិន​រំខាន់​ដល់​ផ្លូវ​ថ្មើរជើង​។

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា គម្រោង​បង្កើត​ផ្លូវ​ថ្មើរជើង​នេះ នឹង​ក្លាយជា​កញ្ចប់​ទេសចរណ៍​ថ្មី សម្រាប់​រាជធានី​ភ្នំពេញ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ មកលេង​រាជធានី​ភ្នំពេញ បាន​កាន់តែច្រើន​។ លោក​បាន​បញ្ជាក់ថា ផ្លូវ​ថ្មើរជើង​នេះ ភ្ញៀវទេសចរ​អាចមាន​ជម្រើស ដើរលេង​កម្សាន្ត​ច្រើន ដូចជា នៅ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ វត្តភ្នំ សួន​កុមារ ប្រៃសណីយ៍ ផ្សារ​រាត្រី តំបន់​ទេសភាព​មាត់ទន្លេ​ដ៏​ស្រស់ស្អាត វត្ត​ឧណ្ណាលោម សារមន្ទីរ​ជាតិ ព្រះបរមរាជវាំង ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ដើរ​ទស្សនា​កម្សាន្ត សប្បាយ​ប្រកបដោយ​ភាព​រីករាយ។​

​លោក​អភិបាល បាន​ណែនាំ​ដល់​ក្រុមការងារ​ឲ្យ​សិក្សា​ពី​ពេលវេលា ប្រព័ន្ធ​បញ្ជៀ​ស​ចរាចរណ៍ និង​កន្លែង​ចំណត​យានយន្ត ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​កញ្ចប់​សេវា​ទេសចរណ៍​ថ្មី​នេះ បានធ្វើ​ដំណើរការ​ដោយ​រលូន គ្មាន​ការរំខាន​ដល់​ប្រជាពលរដ្ឋ​។

​សូមបញ្ជាក់ថា កញ្ចប់​ទេសចរណ៍​ផ្លូវ​ថ្មើរជើង​នេះ អាចបង្កើត​ឡើង ក្នុង​មួយ​សប្តាហ៍​ចំនួន​៣​ថ្ងៃ គឺ​ចាប់​ពីថ្ងៃ​សុក្រ ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​១៦​រសៀល ដល់​ម៉ោង​១២​យប់ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​យាន្ត​ជំនិះ​ផ្សេងៗ ឆ្លងកាត់​ឡើយ គឺ​សម្រាប់តែ​ថ្មើរជើង​តែ​ប៉ុណ្ណេះ​។ គម្រោង​បង្កើត​កញ្ចប់​ទេសចរណ៍​ថ្មើរជើង​នេះ បានធ្វើ​ឡើង ក្រោម​កិច្ចសហការ រវាង​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ និង​ក្រសួងទេសចរណ៍ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក​ឧបនាយក​រដ្ឋ​ម​ន្រី្ត អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​៕​ដោយ​៖​កូ​ឡាប​

spot_img
×