Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លឿនខ្លាំងណាស់! អ្នកស្លាប់ដោ​យសារវីរុ​សកូរ៉ូ​ណា ​កើនដ​ល់ ១៧០នាក់ ខណៈអ្នកឆ្លងកើនដល់​ជិ​ត​ ៨.០០០នាក់

spot_img

តួលេខនៃអ្នកស្លាប់ដោយ​សា​រវី​រុ​សមរ​ណៈ​កូ​រ៉ូណា (Coronavirus) បានកើនឡើ​ង​ដល់​ចំ​នួន ១៧០នាក់ ខណៈដែលមានការឆ្លងថ្មីចំនួន​ ​១.៧០០ករណី។ នេះបើតាមការបញ្ជាក់របស់រ​ដ្ឋា​ភិបា​ល​ចិន នៅថ្ងៃព្រហស្បតិ៍​នេះ​។

ត្រឹមតែរយៈពេល ១ថ្ងៃ មានអ្នកស្លាប់ដោយសារវីរុ​ស​ដ៏សា​ហាវ​នេះ​ចំនួន ៣៨នាក់ ដោយកើនឡើងពី ​១៣២នាក់កាលពី​ថ្ងៃ​ពុ​ធ។

ក្នុងចំណោមអ្នកស្លាប់ ៣៨​នាក់ មាន ៣៧នាក់កើតឡើង​នៅ​ខេ​ត្ត​ ហូ​ប៉ី ដែលជាតំបន់ដែលរ​ង​ការ​វាយ​ប្រហា​រ ដោយវី​រុស​ដ៏អា​ថ៌កំបាំង​នោះខ្លាំង​ជា​ង​គេ។​

ខ្ពង់រាបទីបេ មានករណីឆ្លងវីរុ​ស​នេះជា​លើក​ដំបូ​ង។​

រហូតមកដ​ល់​ពេល​នេះ មានការឆ្លងវីរុស​នេះ​ទូទាំ​ងពិភ​ពលោក​សរុ​បចំ​នួ​ន ៧.៨០៦ករ​ណី​។

សូមបញ្ជាក់ថា វីរុសដែលមានអាការៈដូចជា​ផ្តា​សាយ​នេះ​ បានរីករាលដា​ល​យ៉ា​ងលឿ​ន ទៅកាន់ប្រទេសជា​ច្រើ​នជុំ​វិញ​ពិ​ភ​ពលោក ប៉ុន្តែក្នុងចំណោមប្រ​ទេ​ស​ទាំង​នោះ​ មិនទាន់​មា​នក​រណី​ស្លាប់​នៅ​ឡើយ​ទេ​។

វាផ្ទុះឡើងដំបូងនៅក្នុងទីក្រុង​វូ​ហាន (Wuhan) នៃខេត្ត ហូប៉ី (Hubei)៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×