Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយឧត្តមសេនីយ៍នេត សាវឿន ​ជឿ​ជាបណ្តោះ​អាស​ន្នសិ​ន ចំពោះការប្តេជ្ញាចិត្តរប​ស់ស្នងការនគរបាលខេត្តក​ណ្តា​ល​ថ្មី

spot_img

ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី​ ឈឿន សុចិត្ត ស្នងការរង នៃស្នងការដ្ឋាននគរបា​លខេត្ត​កណ្តា​ល ត្រូវបានឡើងកាន់ជា ស្នងការ ជំនួសតំណែង លោកឧ​ត្តមសេ​នីយ៍​ទោ អ៊ាវ ចំរើន អតីតស្នងការ នៃ​ស្នងការដ្ឋាននគ​រ​បាល​ខេ​ត្ត​ក​​ណ្តាល ទៅបម្រើការ ​ជានាយក​រង មន្ទីរប្រឆាំងគ្រឿង​ញៀ​ន។​


ពិធីប្រកាសផ្ទេរភារ​កិច្ច និងតែងតាំងមុ​ខ​តំ​ណែង ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តក​ណ្តា​ល បានប្រារព្ធធ្វើឡើងនៅ​សាលា​ខេត្ត អញ្ជើញជាអធិបតី ​នា​យឧត្ត​ម​​សេនី​យ៍ នេត សាវឿន អគ្គស្នងការនគរ​បា​ល​ជា​តិ លោក ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្ត និង​ចូ​លរួម​ថ្នាក់​ដឹក​នាំក​ម្លាំងប្រ​ដាប់​អា​វុធ ប្រធានអនុ​ប្រ​ធា​ន​មន្ទីរ តាមមន្ទីរជុំវិញ​ខេ​ត្ត ប្រធាន-អនុប្រធានសាខាគ​យ​ និង​រដ្ឋា​ករ សាខាពន្ធដារ អភិបា​ល​ស្រុក អធិការស្រុក ជាច្រើននាក់ផងដែរនៅព្រឹក​ថ្ងៃ​ទី​៣០ ខែមករា ឆ្នាំ២០២០ ។

លោកឧត្តមសេនីយ៍ទោ នួន កក្កដា អនុប្រធាននាយក​ដ្ឋា​នបុ​គ្គលិក នៃអគ្គស្នងការដ្ឋាននគ​រ​បាលជាតិ បានឡើងអានប្រកាសស្តីពី​៖ ការផ្ទេរភារកិច្ច និ​ង​តែង​តាំងមុ​ខ​តំណែ​ងមន្ត្រី​នគ​របា​ល​ជា​តិ ដែលចេញនិងចុះហត្ថលេ​ខា​ដោយ​ សម្តេចក្រឡាហោ​ម​ ស ខេង ឧបនាយករដ្ឋម​ន្ត្រី​ រដ្ឋមន្ត្រីក្រ​សួ​ងម​ហា​ផ្ទៃ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ និងយោងតាម​សំណើរ​បស់​អគ្គ​ស្ន​ងកា​រ នៃអគ្គ​ស្នងកា​រដ្ឋា​ននត​រ​បាល​ជាតិ បានស​ម្រេ​ច៖ ប្រការ១: ត្រូវបានផ្ទេរ​ភារកិច្ច និងតែងតាំងមុខតំណែង​ម​ន្ត្រីនគ​របា​ល​ជា​តិ ដូចមានឈ្មោះខាងក្រោ​ម​ ៖ ១.លោកឧត្តមសេនីយ៍ទោ ​អ៊ា​វ ចំរើន អត្តលេខ ០៣៦៤១ ពីស្នងការ នៃស្នងការដ្ឋាននគ​រ​បាលខេត្តក​ណ្តា​ល ជានាយករង មន្ទីរប្រឆាំងគ្រឿងញៀន​ ​។ ២.លោកឧត្តមសេនីយ៍ត្រី​ ​ឈឿន សុចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង ជាស្នងការ នៃស្ន​ង​ការ​ដ្ឋាន នគរបាល​ខេ​ត្តកណ្តា​ល​ ។

លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបា​ល​ខេ​ត្តក​ណ្តាល ដែលទើបឡើងកាន់តំ​ណែ​ង បានឡើងប្តេជ្ញាចិត្តចំ​ពោះគណៈ​អធិ​បតីយ៉ា​ងដូ​ច្នេះ​ថា៖ ថ្ងៃនេះ៖ គឺជាថ្ងៃមួយដ៏ឧត្តុង្គឧត្តមថ្លៃថ្លាបំ​ផុ​តសម្រាប់រូបខ្ញុំ ក៏ដូចជាមន្ត្រីនគ​រ​បាល​នៃស្ន​ងការ​ដ្ឋាន​នគ​របា​លខេ​ត្តក​ណ្តាល មានកិត្តិយសបានទទួ​ល​នូវ​ការ​ប្រកាស​ផ្ទេរ​​ភារ​កិច្ច និងតែងតាំងមុ​ខ​តំណែង​នាឱកា​ស​នេះ​។ ដើម្បីសំដែងនូវទឹកចិត្តដ៏ស្មោះ​ស្ម័​គ្រ​ភក្តី ចំពោះថ្នាក់ដឹកនាំ​គ្រប់​ជាន់​ថ្នាក់ សូមធ្វើការសន្យាដោយការ​ទ​ទួល​ខុស​ត្រូវ និងប្តេជ្ញាចិត្ត ដូច​ត​ទៅ សន្យាស្មោះត្រង់ចំពោះជា​តិ​ សាសនា ព្រះមហាក្សត្រ ។​គោរព និងអនុវត្តដោ​យ​ស្មោះត្រ​ង់តា​មកម្មវិធីនយោបាយរប​ស់រា​ជរ​ដ្ឋា​ភិបាល នៃព្រះរា​ជា​ណាច​ក្រក​ម្ពុជា
ដែលមានសម្តេច​អ​គ្គមហា​សេនា​បតី​តេជោ​ ហ៊ុន សែន ជាប្រមុខដឹកនាំ ។ យកអស់កម្លាំងកា​​យចិត្ត គំនិតប្រាជ្ញាដើម្បីបម្រើផលប្រយោជ​ន៍ប្រជារា​ស្ត្រ និងមិនធ្វើអ្វីដែលនាំឲ្យប៉ះពាល់ប្រយោជន៍របស់ប្រជា​រា​ស្ត្រឡើ​យ ​។ គោរព និងប្រតិបត្តិយ៉ាងម៉ឺង​ម៉ា​ត់ និងដោយសច្ចៈ​យុ​ត្តិធ​ម៌ចំពោះ​ច្បា​ប់ បទ​ប្បញ្ញត្តិ និងបទបញ្ជាផ្សេង​ៗ របស់ថ្នាក់ដឹកនាំគ្រប់​ជា​ន់​ថ្នាក់​ ។ អនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូ​វ​វិន័យ​លេ​ខ ០០៦ របស់កងកម្លាំងនគ​​របា​លជាតិ ។ រក្សាសាមគ្គីភា​ព​ផ្ទៃក្នុង និងអង្គភាពពាក់ព័ន្ធ​ផ្សេ​ងទៀ​ត ឲ្យបានល្អប្រ​​សើរ​ ។

លោក ម៉ៅ ភិរុណ អភិបាល នៃគណៈអភិ​បាលខេ​ត្តក​ណ្តា​ល បានផ្តល់ជាមតិ និងផ្តាំផ្ញើថា៖ ​សូមស​រសើរ​ដល់​លោក​ឧត្តមសេ​នី​យ៍ត្រី​ ឈឿន សុចិត្ត ត្រូវបានថ្នាក់ដឹកនាំអគ្គ​ស្នងកា​រនគ​របាល​ជា​តិ មានទំនុកចិត្ត ផ្តល់តំណែងជាស្ន​ង​ការ នៃស្នងការដ្ឋាននគ​រ​បាលខេ​ត្តកណ្តា​ល​ និងសូម​ឲ្យលោក​ប្រឹងឲ្យអស់ក​ម្លាំងកា​យចិត្ត សមត្ថភាព ដឹកនាំកម្លាំងចូលរួ​ម​ការកា​រ​ពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋទូទាំងខេត្ត។​

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគ​រ​បា​លជាតិ បានមានប្រសាសន៍ថា៖​ បានលើកឡើងពីតំ​ណែ​ង​លោ​ក អ៊ាវ ចំរើន បានកាន់តំណែងជាស្នង​កា​រយូ​រជា​ងគេ មានរយៈពេល ១៥ឆ្នាំ ដែលអាចនិយាយបានថា នឹ​ងអាចមា​នចំ​ណុចល្អ ចំណុចខ្វះខាត អាច​នឹងកើ​តមា​នខ្លះ។ លោកបន្តថា៖ ចំពោះការតាំងចិត្ត ​ឬការប្តេជាចិត្ត​ដោយ លោក ឈឿន សុចិត្ត ស្នងការឡើងថ្មី សូមឲ្យ​ធ្វើ​​ការ​ជោគជ័យ ហើយការសម្រេចចិត្តរបស់លោកស្នងការ​ថ្មី​ នាយឧត្តមសេនីយ៍សូម​ជឿ​ជាបណ្តោះ​អាស​ន្នសិ​ន ​និងសូមឲ្យភ្ញៀវកិត្តិ​យ​សនៅក្នុងកម្មវិធី​ជួ​យធ្វើ​ជាសា​ក្សី។ ពិសេសសូម​ឲ្យកម្លាំ​ងន​គរបាល​ខេត្ត​​ទាំ​​ង​អស់ ខិតខំ​បំពេ​ញការ​ងា​រ ដោយសហការ ​សាម​គ្គី​ផ្ទៃ​​ក្នុង។
នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា​តិ​ បានមានប្រសាសន៍លើកឡើងពីការដឹក​នាំ​រ​បស់ លោក ម៉ៅ ភិរុណ អភិបាល នៃគណៈអភិបាលខេត្តក​ណ្តា​ល​ បានដឹកនាំជោគ​ជ័​យ ជូនប្រជាពលរដ្ឋ​ ​ថ្នាក់ដឹកនាំ អស់រយៈពេលជាច្រើនឆ្នាំ ​និ​ងជារនាំ​ង​ការពារ រាជធានីភ្នំពេញ​ ​ជាបេះដូង នៃព្រះរាជាណាចក្រកម្ពុជា ​មា​នស្ថិរភាព សន្តិភាពពេញលេញ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×