Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ហាញមុខចោរ៩នាក់ ធ្វើសកម្មភាពលួចម៉ូ​តូ​នៅស្រុ​កម​ណ្ឌល​សីមា ក្រុងខេមរ​ភូ​មិន្ទ និងស្រុកបុទុ​ម​សា​គរ​

spot_img

កោះកុង ៖ នគរបាលព្រហ្មទណ្ឌនៃស្នង​កា​រដ្ឋា​នន​គ​របា​ល​ខេ​ត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០នេះ បានបង្ហាញមុខស​ញ្ញា​ចោរលួ​ចដ៏ស​កម្មចំ​នួន​៩​នាក់ ដែលក​ន្លងម​កពួ​កគេ បានធ្វើសកម្មភាពលួចម៉ូ​តូ​ជា​បន្តប​ន្ទា​ប់ នៅក្នុងក្រុងខេម​រ​ភូមិន្ទ ស្រុកមណ្ឌ​ល​សី​មា និងស្រុកបុទុម​សា​គ​រ នៃខេត្តកោះកុ​ង​ ។

លោក ឃឹម សាណេ ស្នងការរង និងជាប្រធានផែនការងា​រ​នគ​របាល​ព្រ​ហ្ម​ទ​ណ្ឌ នៃស្នងការដ្ឋានន​គ​របាល​ខេត្ត​កោះកុ​ង​ បានបញ្ជាក់ថា​ មុខសញ្ញាទាំង៩នាក់​ដែ​លស​មត្ថកិ​ច្ចប​ង្ហាញមុ​ខនាពេ​លនេះ​ គឺសុទ្ធតែជាមុខសញ្ញាជួញដូរ​គ្រឿ​ង​ញៀន​ និងលួចយ៉ាងសកម្ម​នៅ​ក្នុងក្រុ​ងខេ​មរ​ភូ​មិន្ទ ដែលកម្លាំងយើង​បា​នធ្វើ​ការតា​មដាន​និ​ងឃាត់​ខ្លួ​នបាន កាលពីយប់ថ្ងៃទី​២​៩ ខែមករា ឆ្នាំ២០២០ ហើយក្នុងនោះក៏មា​ន​មុខ​សញ្ញាដែល​បានប្រ​ព្រឹត្ត​បទល្មើស​លួ​ច និងជួញដូរគ្រឿ​ង​ញៀន​ចំ​នួន​២​នាក់​ ដែលទើបតែបានដោះលែងចេ​ញ​ពន្ធ​នាគារ នាពេលថ្មីៗនេះ​ផង​ដែ​រ ហើយពួកគេបាន​ធ្វើ​សកម្ម​ភាពលួ​ចម៉ូ​តូចំនួ​ន​៨លើករួ​ច​ហើយ ដោយក្នុងនោះមាន៤​លើ​ក​ នៅក្នុងក្រុង​ខេ​ម​រភូ​មិ​ន្ទ នៅក្នុងស្រុកមណ្ឌលសី​មា​ចំនួ​ន៣លើ​ក និងនៅក្នុងស្រុកបុ​ទុ​មសាគ​រចំ​នួន​១​លើក ហើយម៉ូតូដែលពួក​គេ​បានលួ​ចនោះ​ ​ភាគច្រើនត្រូវបាន​ប្តូ​រ​ពណ៌ និងកែលម្អតាម​បែ​បផ្សេ​ង​ៗ ទៅតាមអ្វីដែលពួ​ក​គេអាច​ធ្វើ​បាន ដើម្បីបន្លំ​ភ្នែ​កល​ក់ឲ្យអ្ន​កដ​ទៃ​។

លោក បានបន្តថា មុខសញ្ញាដែលសមត្ថកិច្ចយើង​ប​ង្ហាញ​មុខនា​ពេល​នេះ គឺទី១ មានឈ្មោះ ហាក់ រ៉ូនី ភេទប្រុស អាយុ២៥ឆ្នាំ ជន​ជា​តិឥ​ស្លាម មានមុខរបរ​មិ​នពិ​ត​ប្រាកដ ស្នាក់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ (ជាមេខ្លោ ង​ក្នុ​ងអំពើ​លួ​ចម៉ូតូ​យ៉ាង​ស​កម្ម) ទី២ ឈ្មោះ កែវ មុន្នីរ័ត្ន ហៅសល់ ភេទប្រុស អាយុ​១​៨ឆ្នាំ មានមុខរប​រ​មិន​ពិត​ប្រា​ក​ដ​ បច្ចុប្បន្នស្នា​ក់​នៅផ្ទះ​ជួល ក្នុងភូមិបឹ​ង​ឃុនឆាង សង្កាត់ស្មាច់មានជ័​យ​ ក្រុងខេមរភូ​មិ​ន្ទ ទី៣ ឈ្មោះ វ៉ា ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកបើ​ក​បររ​ថ​យន្ត មានទីលំនៅភូ​មិ​២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ​ទី​៤ ប៊ុត រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិពិតប្រាកដ​ ​មានទី​លំនៅភូ​មិ​ចម្ល​ង​គោ ឃុំថ្មស ស្រុកបុទុមសាគរ​ ​ ទី៥ ឈ្មោះ សួង ឆៃហូ ភេទប្រុស អាយុ២២ឆ្នាំ មុខបរមិនពិតប្រាកដ ​រ​ស់នៅភូ​មិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិ​ន្ទ​ ទី៦ ឈ្មោះ តាន់ ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងដែក ​ស្នា​ក់នៅ​ផ្ទះជួ​ល​ភូ​មិបឹ​ងឃុ​ន​ឆាង សង្កាត់ស្មាច់មា​ន​ជ័​យ ក្រុងខេម​រ​ភូ​មិន្ទ ទី៧ ឈ្មោះ ឆាន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មា​ន​មុខ​រប​រ​ជាង​សំ​ណ​ង់ ស្នាក់នៅផ្ទះជួល​ភូ​មិ​១ សង្កាត់ស្មាច់មាន​ជ័​យ​ ក្រុងខេមរ​ភូ​មិ​ន្ទ ទី៨ ឈ្មោះ គឹម កី ភេទប្រុស អាយុ២២ឆ្នាំ មា​ន​មុខ​របរ​ជាង​ចាក់​សាក់ មានទី​លំនៅឃុំជី​ផា​ត ស្រុកថ្មបាំង និងទី៩ ឈ្មោះ គឹម ហុង ភេទប្រុស អាយុ៣៩ឆ្នាំ មុខរ​ប​រក​ម្មករ មានទីលំនៅភូ​មិ​២​ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ​(​ជាអ្នក​ទទួ​លផ​លចោ​រក​ម្ម​) ។

កម្លាំងនគរបាល​ខេ​ត្តកោះ​កុង ដកហូតបានវត្ថុតា​ង​មួ​យចំនួ​នរួ​មមាន ៖ ម៉ូតូចំនួន៦គ្រឿង ​មា​ន HONDA WAVE ចំនួន៣គ្រឿង HONDA ICON ចំ​នួ​ន១​គ្រឿង YAMAHA EXCITER ចំនួន១គ្រឿង និងម៉ាក ឌូក១គ្រឿង​ ​រួម​ទាំងឧបករណ៍សម្រាប់ធ្វើសកម្មភាព​កា​ច់​កម៉ូតូ គ្រឿញៀនប្រភេទម្សៅពណ៌​ស​ចំនួ​ន៧​ក​ញ្ចប់​ (ធំ១) និងឩបករណ៍សម្រាប់​ប្រើ​ប្រា​ស់ថ្នាំ​ញៀនមួ​យ​ចំនួន ដាវសាម៉ូរៃ១​ដើ​ម ថ្នាំពណ៌ចំនួន​១​កំ​ប៉ុ​ង ។

លោក បានឲ្យ ដឹងទៀតថា ជនសង្ស័យដែលសមត្ថកិ​ច្ច​ឃាត់​ខ្លួន​នាពេ​ល​នេះ​ ត្រូវបញ្ជូនទៅកាន់អយ្យ​កា​រ​សាលាដំ​បូង​ខេ​ត្តកោះ​កុង ចាត់កា​រប​ន្ត​ ចំពោះវត្ថុតាងម៉ូតូត្រូ​វ​បាន​រ​ក្សាទុក នៅស្នងការដ្ឋានន​គ​របា​លខេ​ត្តកោះកុ​ង​ ដើម្បីធ្វើរបាយការណ៍រួ​ច​ហៅម្ចា​ស់មក​យក​ទៅប្រើ​ប្រាស់​វិ​ញ ។

លោកស្នងការរង បានប​ន្ថែ​មថា បើទោះបីជាសមត្ថកិច្ចអាច​រ​ក្សាកា​រពា​រនូវ​សុវត្ថិភាព សណ្តាប់ធ្នាប់បានយ៉ា​ង​ណាក្តី​ ក៏​លោកនៅតែធ្វើការសំណូ​ម​ពរ ដល់ពលរដ្ឋត្រូវ​ចេះ​ថែ​រ​ក្សាការ​ពារ នូវទ្រព្យសម្បត្តិរបស់​ខ្លួ​ន ដោយកុំមា​នកា​​រធ្វេស​ប្រហែ​សពេ​ក​ ព្រោះវាក៏អាចមានការ​ថ្លោះ​ធ្លោយ​ នូវប្រការណាមួយ​ជា​យថា​ហេតុដែ​លយើ​ងមិនស្មា​នទុ​កជា​មុន​ ៕ដោយ៖កូឡាប

spot_img
×