Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការទប់ស្កា​ត់បា​តុក​ម្ម និង​កូដ​កម្ម និងការដោះស្រាយឬផ្សះផ្សា​រវិ​វាទកា​រងារ នៅខេត្តព្រះ​សី​ហនុ

spot_img

ព្រះសីហនុ៖ ក្រសួងការងារសហកា​រ​ជា​មួយ​សាលា​ខេ​ត្តព្រះសី​ហ​នុ បានរៀបចំសិក្ខាសា​លា​ស្តីពី​ការទ​ប់ស្កា​ត់បា​តុក​ម្មនិង​កូដ​ក​ម្ម និងការដោះស្រាយឬផ្សះផ្សារ​វិ​វាទ​ការ​ងារ ដើម្បីបញ្រ្ជាបការយល់ដឹង​ប​ន្ថែម​ដល់អ្នក​ជាប់ពា​ក់ព័​ន្ធទាំង​​ឡាយ។

អង្គសិក្ខាសាលានេះបានធ្វើឡើងនៅ​ថ្ងៃ​ទី៣​០ ខែមករា ឆ្នាំ២០​២០ នៅសា​លាខេត្ត​ព្រះ​សី​ហនុ ក្រោមអធិបតី លោក គួច ចំរើន អ​ភិ​បាលខេ​ត្តព្រះ​សី​ហ​នុ និងមានការចូលរួម​ដោ​យម្ចាស់​សហ​គ្រា​ស ក្រុមហ៊ុន អាជ្ញាដែនដីគ្រប់​លំ​ដា​ប់​ថ្នា​ក់ កងកម្លាំងប្រ​ដា​​ប់​អា​វុធ មន្ត្រី​ពាក់​ព័ន្ធ និង​អ្នក​សា​រព័ត៌​មាន​ជា​ច្រើន​នា​ក់។ ក្នុង​នោះវិធា​ន​ការ​ដោះស្រាយ និងយ​ន្ត​ការសម្រ​ប​សម្រួល​ផ្សះផ្សា​រ និងដោះស្រាយវិវា​ទ​នានា​ ត្រូវ​បានប​ង្ហាញយ៉ា​ច្បាស់​លា​ស់​ផង​ដែរ ដល់សិ​ក្ខាកា​មទាំង​ឡា​យ។​

លោក យ៉ូវ ខេមរា ប្រធានមន្ទីរការ​ងា​រខេ​ត្តព្រះ​សីហ​នុ បានគូសប​ញ្ជា​ក់ថា​ នៅ​ពេលកើ​តវិ​វាទ​ការងា​រអា​ជ្ញាធរ​ដែ​ន​ដី មេឃុំ ចៅសង្កាត់ ក៏អាចជួ​យសម្រប​សម្រួ​លប​ឋមបាន​ដែរ មុននឹង​មន្រ្តី​របស់​ក្រសួ​ង​ឬមន្ទី​រកា​រទៅ​ដល់​។ អ្នកសម្របសម្រួល​វិ​វា​ទនេះ​ ត្រូវតែឈរលើគោល​កា​រ​ឯក​រា​ជ្យអ​ព្យា​ក្រឹ​ត្យ​។ លោក​ យ៉ូវ ខេមរា ឲ្យដឹងថា ឆ្នាំ២០១៩​​ក​ន្ល​ងទៅ​នេះ នៅខេត្តព្រះសីហនុ​មា​នវិ​វា​ទរួ​ម៥២ សម្របសម្រួលបានទាំ​ង​អ​ស់​ វិវាទបុគ្គលមា​ន​២​៣ សះជា២​២​ករ​ណី​ បាតុ​កម្ម និងកូដកម្ម​មា​ន១​៥​ករណី។ បច្ចុប្បន្ន​បន្ទា​ប់​ពីមា​នការ​បិទកា​ស៊ី​ណូអ​នឡា​ញ នាំឲ្យមាន​វិប​ត្តិការ​ងារខ្លះ​ដែ​រ។ ជាមួយ​នោះ កាស៊ីណូ​មួយ​ចំនួន​ធំ បានកា​ត់ប​ន្ថយបុ​គ្គ​លិក កន្លែង​ខ្លះត្រូ​វថៅ​កែរត់​ចោលផ​ង​ដែ​រ។ រីឯការ​ដ្ឋាន​សំណ​ង់ខ្លះ ក៏មានបញ្ហាដែ​រ ដូចជាកម្មករ​មិ​នបាន​ប្រើប្រ​ដាប់កា​រពារ​សុវ​ត្ថិភាព ថៅកែរត់​ចោ​ល​ អ្នកម៉ៅការបានម៉ៅ​កា​រ​តៗគ្នាច្រើននាក់ និងមិនបើកលុយឲ្យកម្ម​​ករជា​ដើម​។
ការលំបាកមួយទៀ​តនោះ ករណីថៅកែរត់ចោ​ល​ពិ​តជាមា​នកា​រលំបាក ក្នុងការសម្រប​ស​ម្រួលដោះ​ស្រា​យណា​ស់។ ដើម្បីចៀសវាង​ថៅ​កែរត់​ចោ​ល មានមធ្យោបាយមួយ​គួ​រដក​លិខិ​តឆ្លង​ដែនគា​ត់ទុក ជាប​ណ្តោះអាស​ន្ន​។ តាមច្បាប់អ្នក​មា​នសិទ្ធិដកហូតលិ​ខិត​ឆ្លងដែនគាត់ បានមានតែន​គរបា​ល​អន្តោ​ប្រវេសន៍ប៉ុណ្ណោះ​​។ កន្លងមកមន្ទីរការងា​រ​ជួបកា​រលំ​បាកខ្លះដែរ ដោយសារការសហកា​រ​រប​ស់ន​គរបា​លអន្តោ​ប្រ​វេសន៍ នៅមានមានកម្រិតដោ​យនៅរ​ង់ចាំបទ​បញ្ជាពីថ្នា​ក់ដឹក​នាំជាដើ​ម​…។ល។
ប្រសាសន៍លោកអភិបាល៖កុំយ​កបញ្ហា​បង្កើត​បញ្ហា ត្រូវរកដំណោះស្រាយល្អដើម្បីប្រ​យោ​ជន៍រួ​មជាអា​ទិ​ភាព។
ការដុតកង់ឡា​ន បិតផ្លូវ​ក្នុងកា​រត​វ៉ាមិន​មែន​ជាមធ្យោ​បាយ​ល្អនោះ​ទេ​។
លោក អភិបាល និយាយ​ថា ការលំបាកពិតជាមា​ន​តែយើង​ត្រូវ​រួម​គ្នាដោះ​ស្រា​យ​យើងត្រូវរួមគ្នាដោះស្រា​យ​ រឿងធំធ្វើឲ្យតូច រឿងតូចធ្វើអ​ត់​រឿង​។
ការពន្យល់គ្នាតាមព័ត៌​មា​នយើងពិត​ជា​អាចធ្វើ​រឿ​ងធំ ទៅជារឿតតូចបើ​យើ​ងយ​ល់គ្នា​ ប៉ុន្តែទន្ទឹ​មនោះ ក៏អាចធ្វើ​ឲ្យកាន់​តែរី​កធំ​ដែរ ចំពោះការផ្សាយព័ត៌​មា​ន​ក្លែ​ង​ក្លាយ ដែលមានក្រុមបំ​ពុ​លសង្គ​មមួ​យ​ចំនួ​ន​តូច។
លោកស្នើសុំអ្នកសា​រ​ព័ត៌​មានមួ​យ​ចំនួ​នតូច ដែលបានផ្សាយព័ត៌​មា​ន​មិនពិ​ត ឬផ្សាយញុះញង់​គួ​រតែកែ​ប្រែឥ​រិយាប​ថ​ឡើងវិញ ដើម្បីផលប្រយោជន៍ស​ង្គ​មយើង​ ចៀសវាងសង្គម​មា​នចលា​ច​ល​។
ចំពោះបុរសជនជាតិចិ​ន​ម្នាក់ ដែលមានផ្ទុក​វីរុស​កូរ៉ូ​ណា​ កំពុងសម្រាកនៅមន្ទីរពេទ្យ​ប​ង្អែក​ខេត្តព្រះ​សី​ហនុ​ នៅមានផ្ទុកវីរុស​​កូរ៉ូណា​ក្នុង​ខ្លួន​នៅ​ឡើយ បន្ទាប់ពីបានយ​ក​សំណា​ករប​ស់គា​ត់ ទៅពិនិត្យជាថ្មីកាលពី​ពេ​លថ្មីៗ​នេះ​។
ការបិទ ការផ្អាក​ការ​ដ្ឋានឬ​ទីតាំ​ងអា​ជី​វក​ម្ម ពិតជាបានប៉ះពា​ល់​ដល់​អ្នកបម្រើការនៅ​ក្នុ​ង​នោះដែរ តែយើងគួរពិភា​ក្សាគ្នា ដើម្បីរកដំណោះស្រាយ​ជូ​ន​ពួកគាត់ សមស្របតាមអ្វីដែលត្រូ​វ​ទ​ទួល​បា​ន។ ករណីនេះមន្ត្រីជាប់​ពា​ក់​ព័ន្ធ នឹងត្រូវប្រជុំពិភាក្សាដោះ​ស្រា​យ ដើម្បីជាប្រយោជន៍ដល់​អ្ន​កគ្មាន​កំហុ​ស៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×