Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រី​សុខា​ភិបាល​ខេត្ត​កំព​ង់ចា​មម្នាក់ ជំពាក់លុយស្ត្រីមេ​ម៉ា​យ មិនសង​

spot_img

ភ្នំពេញ៖ ពលរដ្ឋ​រង​គ្រោះ​​​នៅ​ខេ​ត្ត​​កំព​ង់ចាម​ ឈ្មោះ​ ប៊ាន​ ថារិន​ ស្ត្រី​មេម៉ាយ​ កូន​ ២​ បានរង​នូ​វអំពើ​ អយុ​ត្តិធម៌​ ដោយ​មន្ត្រី​​ម​ន្ទីរ​សុខាភិបា​ល​​ខេត្ត​​កំ​ពង់​ចាម​​ ​ឈ្មោះ​​ អែល​ សិទ្ធា​ និង​ ប្រពន្ធ​ឈ្មោះ​ ធុយ​ ដាលីដា​ ជំពាក់​លុយ​ ៣០០០០​ ដុល្លារអា​មេ​រិក​​ មិនព្រមសង​ ​ហើយដេ​ញឲ្យជន​រងគ្រោះទៅ​ប្ដឹ​ង​ ។ នេះបើតាមការផ្សាយ​រ​បស់​ផេក​ហ្វេស​ប៊ុក​លោកផែង វណ្ណៈ នៅថ្ងៃទី​ 30 ខែមករា ឆ្នាំ 2020 នេះ។

លោកផែង វណ្ណៈ បានសរ​សេររៀប​រា​ប់ក្នុ​ងផេ​កហ្វេសប៊ុ​ក​រប​ស់លោកប​ន្ថែ​មទៀ​ត​ថា​
ស្ត្រី​មេម៉ាយ​រូប​នេះ​​បា​ន​ប្ដឹងទៅ​ តុលាការ​គ្រ​ប់​ជា​ន់ថ្នា​ក់​ បន្ទាប់​មក​​​តុលា​កា​រ​​គ្រប់​​​ជាន់​ថ្នាក់​ បានសម្រេច​ឲ្យ​ ឈ្មោះ​ អែល​ សិទ្ធា​ និង​ ប្រពន្ធ​ឈ្មោះ​ ធុយ​ ដាលីដា​ សងលុយចំនួន​ ​៣០០០០​ ដុល្លារអាមេរិក​​ ទៅ​​ម្ចាស់​​បំណុល​​ជា​ស្ត្រី​​មេ​ម៉ា​យ​​វិញ​ ។

លោកបន្តថា ប៉ុន្តែ​រ​ហូត​មកដល់​ថ្ងៃ​នេះ​​ មានរយៈពេល ៦​ ឆ្នាំ​ ហើយ​ ឈ្មោះ​ អែល​ សិទ្ធា​ និង​ ប្រពន្ធ​ឈ្មោះ​​​ ធុយ​ ដាលីដា​ នៅតែមិនព្រ​ម​សង​លុយទៅ​​ម្ចាស់​​បំ​ណុ​ល​ ។ ចំណែក​តុលាកា​រ​​ខេ​ត្ត​​កំ​ពង់​​ចាម​​ក៏មិ​ន​ទាន់​​បាន​ អនុវត្ត​ន៍ដោយប​​ង្ខំ​​ដើម្បី​រឹ​បអូស​​ផ្ទះលក់ឡាយឡុងយកលុ​យ​សង​ម្ចាស់​បំណុល​នៅ​ឡើយ ។

លោកថា ដើម្បី​រ​ក្សា​កិត្តិយស​ លោក​ អែល​ សិទ្ធា​ និង​ ប្រពន្ធ​ឈ្មោះ​ ធុយ​ ដាលីដា​ គួរយកលុយសងគេ​វិ​ញផ​ង​ ។ ចំណែក​តុលាការ​ខេ​ត្ត​​កំព​ង់​​ចាម​ គួរ​ពិចារណា​​អ​នុវ​ត្ត​ន៍​ដោយ​ប​ង្ខំ​​ដើម្បី​រឹបអូស​ផ្ទះលក់ឡាយឡុ​ងយកលុយសងម្ចា​ស់​បំណុ​លផ​ង​​ ៕ ដោយ៖កូឡាប

spot_img
×